ម៉ូតូ ២ បុក​គ្នា បណ្តាល​ឲ្យ​ស្លាប់​បីនាក់ របួសធ្ងន់ ២ នាក់ នៅ​តាខ្មៅ​

Doliprane TVC

​មាន​មនុស្ស ៣ នាក់ បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និង ពីរ​នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​ម៉ូតូ​បុក​ម៉ូតូ នៅ​ចំណុច​ខាងកើត​រោង ម៉ាស៊ីន កិនស្រូវ​ហេង សម្បត្តិ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ២ ស្ថិតក្នុង​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ។

ម៉ូតូ ២ បុក​គ្នា បណ្តាល​ឲ្យ​ស្លាប់​បីនាក់ របួសធ្ងន់ ២ នាក់ នៅ​តាខ្មៅ​

​ប៉ូលិស​ចរាចរណ៍​ក្រុង​តាខ្មៅ​បានឱ្យដឹងថា ជនរងគ្រោះ​ទាំង ៥ នាក់ ទី ១ ឈ្មោះ ម៉​ង់ ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​, ទី ២ មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ស្រី រងរបួស​ធ្ងន់ ជា​អ្នករួមដំណើរ​ជាមួយ ។ ជនរងគ្រោះ​ទាំងពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក Wave S ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1S-3385 ។

ម៉ូតូ ២ បុក​គ្នា បណ្តាល​ឲ្យ​ស្លាប់​បីនាក់ របួសធ្ងន់ ២ នាក់ នៅ​តាខ្មៅ​

ចំណែក​ជនរងគ្រោះ​៣​នាក់​ទៀត​រងរបួស​ធ្ងន់ សមត្ថកិច្ច​មិនទាន់​ស្គាល់​អត្តសញ្ញាណ គឺ​ភេទ​ប្រុស​ទាំងអស់ បាន​ស្លាប់​ពីរ​នាក់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ជ័យជំនះ ។ ជន​រង​​គ្រោះ​ទាំង ៣ នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា សេ ១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ-6955 ។

ម៉ូតូ ២ បុក​គ្នា បណ្តាល​ឲ្យ​ស្លាប់​បីនាក់ របួសធ្ងន់ ២ នាក់ នៅ​តាខ្មៅ​

សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយ ថា នៅវេលា​កើតហេតុ​ខាងលើ ម៉ូតូ​ម៉ាក​​ហុងដា ជិះ​គ្នា ៣ នាក់ បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ២ មាន​ទិសដៅ ពី​លិច​មក​កើត លុះ​មកដល់​ចំណុច​ខាងលើ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក Wave S ដែល​ជិះ​គ្នា ២ នាក់ បើកបរ​មាន​ទិសដៅ​បញ្ច្រាស់​គ្នា បណ្តាលឱ្យ​រងរបួស​ធ្ងន់​ទាំង ៥ នាក់ ៕ សុថា​ត់

ម៉ូតូ ២ បុក​គ្នា បណ្តាល​ឲ្យ​ស្លាប់​បីនាក់ របួសធ្ងន់ ២ នាក់ នៅ​តាខ្មៅ​

ម៉ូតូ ២ បុក​គ្នា បណ្តាល​ឲ្យ​ស្លាប់​បីនាក់ របួសធ្ងន់ ២ នាក់ នៅ​តាខ្មៅ​