រោង​កម្មករ​អស់​ចំនួន ៥ ខ្នងនៅក្នុង​មន្ទីរ​ពេ​ព្យ​រុស្ស៊ី​ ត្រូវអគ្គិភ័យ​លេបបាត់

Doliprane TVC

ភ្នំពេញ : អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​ដោយបាន​បំផ្លាញ​រោង​កម្មករ​ដែល​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី​អស់​ចំនួន ៥ ខ្នង​នៅក្នុង​មន្ទីរពេទ្យ​រុស្ស៊ីក្នុង​ថ្ងៃ​សែន​ចិន ថ្ងៃទី ១ នេះ ខណៈពេលដែល​ម្ចាស់​មិន​នៅ​ និង បាន​ដុត​ធូប​ទៀន​នៅ​ខាងក្នុង ហើយ​នាំគ្នា​ចាក់សោរ​ទ្វារ​បន្ទប់​ទុកចោល​នោះ ។ ហេតុការណ៍​នេះ​បាន​បង្កអោយមាន​ការភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ២៥​នាទី​ព្រឹក ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅក្នុង​បរិវេណ​មន្ទីរពេទ្យ​មិត្តភាព ខ្មែ​សូ​វៀត ( ពេទ្យរុស្ស៊ី ) ក្នុង​សង្កាត់​ទំនប់ទឹក​ខណ្ឌចំការមន ។​

រោង​កម្មករ​អស់​ចំនួន ៥ ខ្នងនៅក្នុង​មន្ទីរ​ពេ​ព្យ​រុស្ស៊ី​ ត្រូវអគ្គិភ័យ​លេបបាត់

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ប្រាប់​ឱ្យដឹងថា​មុនពេល​កើតហេតុ គេ បានឃើញ​មាន​ផ្សែងខ្មៅ​ហុយ​ទ្រលោម​ចេញពី​ក្នុង​បន្ទប់​មួយកន្លែង​ដែល​នៅក្បែរនោះ ខណៈពេល​ម្ចាស់​មិន​នៅ​និង​បាន​ចាក់សោរ​ទុកចោល ។ លុះ​បន្តិចក្រោយមក​ក៏បាន​ឃើញ​មាន​ទាំង​អណ្តាតភ្លើង​ផងដែរ បាន​ឆាបឆេះ​កាន់តែខ្លាំង​ឡើងៗ ទើប​បង្កអោយមាន​ការ​ភ្ញាក់ផ្អើល​កើតឡើង ហើយ​ពួកគាត់​ក៏បាន​នាំគ្នា​ស្រ​វ៉េ​ស្រ​វ៉ា​យក​ទឹក​ទៅ​ជះ​ពន្លត់​ដែរ តែ​ភ្លើង​នោះ មិន​រលត់​ឡើយនិង​បាន​ឆាបឆេះ​កាន់តែខ្លាំង​ឡើងៗ ។ តាម​ប្រភព​ដដែល បាន​ប្រាប់​បន្តទៀតថា ក្រោយ​ពេលដែល​ពួកគាត់​នាំគ្នា​ពន្លត់ភ្លើង​នោះ​ដោយ​យក​ជះ​ទឹក​មិន​រលត់​នោះ ភ្លាមនោះ​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន ក៏បាន​ចុះមក​ដល់ និង ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន ៥​គ្រឿង​មកជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទើប​ភ្លើង​នោះ​រលត់​ទៅបាន ។​

រោង​កម្មករ​អស់​ចំនួន ៥ ខ្នងនៅក្នុង​មន្ទីរ​ពេ​ព្យ​រុស្ស៊ី​ ត្រូវអគ្គិភ័យ​លេបបាត់

​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ម្នាក់ បាន​ប្រាប់​ឱ្យដឹងថា​ក្នុងករណី​អគ្គិភ័យ​នេះដែរ បាន​ឆេះ​បំផ្លាញ​រោង​របស់​កម្មករ​ដែល​ប​ម្រើ​ការងារ​នៅក្នុង​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត​នេះ​អស់​ចំនួន ៥ ខ្នង ដែលមាន​ចំនួន ៨ ខ្នង​ជាប់ៗ​គ្នា​នោះ និង បាន​ប្រើប្រាស់​ទឹក​បាញ់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន ៥ គ្រឿង ។ ចំណែកឯ​ទ្រព្យសម្បត្តិ​ដែល​ត្រូវបាន​ខាតបង់​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ហើយ​ករណី​នេះដែរ ប្រហែលជា​កើតឡើង​ដោយសារតែ​ការធ្វេសប្រហែស​របស់​ក្រុមកម្មករ​ដែល​ស្នាក់​នៅតាម​បន្ទប់​និ​មួយៗ​នោះ បាន​ដុត​ធូប ទាន ទុកចោល​ហើយ​នាំគ្នា​ចេញ​ក្រៅ​អស់នោះ  ៕

ភី ផល