សម្ភាស​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជុំវិញ​សារ​គំរាម​របស់​លោក ហ៊ុន សែន

នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សហរដ្ឋអាមេរិក នឹង​ទទួល​រៀបចំ​អោយ​មាន​កិច្ចប្រជុំ​កំពូល​មួយ​ជាមួយ​មេដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​១០ នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន (ASEAN)។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹង​អញ្ជើញ​ទៅ​ចូល​រួម​ដែរ។

ប្រ៊ែដ អាដាម ២០១៥ ៨៥៥
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

ស្រប​ពេល​នេះ​ដែរ ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ក៏​ត្រៀម​ធ្វើ​បាតុកម្ម​ទាមទារ​អោយ​លោក​ហ៊ុន សែន គោរព​សិទ្ធិមនុស្ស និង​សេរីភាព​របស់​ពលរដ្ឋ​ខ្លួន​ឯង។ ជា​ការ​ឆ្លើយ​តប លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗ​នេះ ប្រកាស​ថា បាតុកម្ម​មួយ​អាច​នឹង​ផ្ទុះ​ឡើង​ដែរ​នៅ​កម្ពុជា ប្រឆាំង​នឹង​បក្ស​ប្រឆាំង ប្រសិនបើ​បាតុកម្ម​ប្រឆាំង​រូប​លោក​កើត​មាន​នៅ​សហរដ្ឋអាមេរិក។ ចំណែក​កូន​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត ដែល​ជា​ប្រធាន​អង្គភាព​ចារកម្ម​យោធា​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រឹងប្រែង​គ្រប់គ្រង​អ្នក​គាំទ្រ​ខ្លួន ប្រសិនបើ​មាន​បាតុកម្ម «ប៉ុន្តែ​លោក​មិន​ធានា​ឡើយ»។

ចំណែក​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) និយាយ​ថា សារ​គំរាម​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពលរដ្ឋ​អាមេរិកាំង មិន​អាច​ទទួល​យក​បាន​ឡើយ ហើយ​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក អោយ​ធ្វើ​អន្តរាគមន៍​ចំពោះ​រឿង​នោះ។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក ជី វិតា និង​លោក ប្រ៊ែដ អាដាម អំពី​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។