ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

កូរ៉េ​ខាងជើង​នា​ថ្ងៃ​ទី​១១ កុម្ភៈ បាន​បញ្ជា​ឱ្យ​ជនជាតិ​កូរ៉េ​ខាងត្បូង​ទាំងអស់ ចាកចេញ​ភ្លាម​ៗ​ពី​តំបន់​ឧស្ស​ហក​ម្មកា​អឺ​សុង ហើយ​ប្រកាស​រឹបអូស​យក​ទ្រព្យសម្បត្តិ​កូរ៉េ​ខាងត្បូង​នៅ​ទីនោះ​ទាំងអស់ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​ដោយ​ភ្នាក់ងារ​ព័ត៌មាន​ជា​ផ្លូវការ​កូរ៉េ​ខាងជើង KCNA គណៈកម្មាធិការ​ប​ង្ក្រួ​ប​បង្រួម​កូរ៉េ ដោយ​សន្តិវិធី​បញ្ជាក់​ថា ខ្លួន​បិទ​ឃ្លុប​ឧស្សាហកម្ម​កា​អឺ​សុង ដែល​ប្រកាស​ជា​តំបន់​យោធា ។ រាល់​ការ​ទាក់ទង​ខាង​យោធា​ជាមួយ​កូរ៉េ​ខាង​ត្បូង ​ក្នុង​នោះ​រួម​ទាំង​មក​ទាក់ទង​កាត់​តាម​ភូមិ​ព្រំដែន​បាន​មុន​ហ្សូ​ម​ផង ត្រូវ​កាត់​ផ្តាច់​។ ជនជាតិ​កូរ៉េ​ខាងត្បូង​ទាំងអស់ ត្រូវ​ចាក​ចេញ​ពី​តំបន់​នោះ​ត្រឹម​ម៉ោង​១៧​ ម៉ោង​ក្នុងស្រុក ​យក​តាមតែ​របស់របរ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ។

យើង​រឹបអូស​យក​ទ្រព្យសម្បត្តិ​ទាំងអស់​នៃ​បញ្ហា​សហគ្រាស​កូរ៉េ​ខាងត្បូង និង​បណ្តា​ក្រុមហ៊ុន​ពាក់ព័ន្ធ ក្នុង​នោះ​រួម​ទាំង​គ្រឿង​ម៉ាស៊ីន​និង​វត្ថុធាតុដើម ព្រមទាំង​ទ្រព្យ​ទាំងឡាយ ។