ជម្លោះ​រឿង​រូប​សញ្ញា​គណបក្ស​៖ ក្រសួងមហាផ្ទៃ​មិន​អនុញ្ញាត​ឲ្យ​លោក​ញឹក ប៊ុនឆៃ ប្រើ​រូប​វិមានឯករាជ្យ​ជាស​ញ្ញា​សំគាល់​គណបក្ស​

ភ្នំពេញ: នៅ​ទីបំផុត​ក្រសួងមហាផ្ទៃ មិន​អនុញ្ញាត​ឲ្យ​លោក​ញឹក ប៊ុនឆៃ តំណាង​ស្ថាបនិក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ប្រើប្រាស់​រូប​សញ្ញា​វិមានឯករាជ្យ ជាស​ញ្ញា​សំគាល់​របស់​គណបក្ស​នោះទេ ពីព្រោះ​វា​ជាន់គ្នា​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ធ្លាប់បាន​ប្រើ​រួចមកហើយ​។​
​    ​
ការមិន​អនុញ្ញាត​ឲ្យ​ប្រើ​រូប​សញ្ញា​វិមានឯករាជ្យ គឺ​ដោយ​ក្រសួងមហាផ្ទៃ​បាន​ពិនិត្យឃើញថា សញ្ញា​សំគាល់​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គឺជា​សញ្ញា​សំគាល់​ដែល​គណបក្សនយោបាយ​ផ្សេង​បាន​ប្រើប្រាស់​រួចមកហើយ​។ ដូច្នេះ​ក​ក្រសួងមហាផ្ទៃ ស្នើសុំ​ធ្វើការ​ផ្លាស់ប្តូ​រសញ្ញា​សំគាល់​របស់​គណបក្ស​នេះ​ឡើងវិញ ដើម្បី​ឲ្យ​ស្របតាម​ច្បាប់​ដែល​បានកំណត់​។​
​    ​
សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឆ្លើយតប​ទៅ​លោក​ញឹក ប៊ុនឆៃ ក្នុងការ​ស្នើសុំ​បង្កើត​គណបក្ស ខ្មែរ​រួបរួម​ជាតិ ដោយ​មិន​អនុញ្ញាត​ឲ្យ​យក​រូប​សញ្ញា​វិមានឯករាជ្យ ធ្វើជា​សញ្ញា​សំគាល់​នោះទេ ដោយ​ស្នើ​ឲ្យ​ផ្លាស់ប្តូរ​រូប​សញ្ញា​នេះ​ចេញ​។

​ការឆ្លើយតប​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១០ ខែ​ក​កុម្ភៈ ឆ្នាំ​២០១៦ បន្ទាប់ពី​លោក​ញឹក ប៊ុនឆៃ បានដាក់​ពាក្យស្នើសុំ​បង្កើត​គណបក្ស កាល​ពិ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦​។​
​នៅក្នុង​ល​លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេង ចុះ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦​ផ្ញើជូន​លោក​ញឹក ប៊ុនឆៃ តំណាង​ស្ថាបនិក​គណបក្ស ខ្មែរ​រួបរួម​ជាតិ បានសរសេរថា ក្រសួងមហាផ្ទៃ​បានទទួល​និង​ពិនិត្យ​រួចហើយ​នូវ​សំណុំ​ឯកសារ​សុំ​បង្កើត​ត​គណបក្ស ខ្មែរ​រួបរួម​ជាតិ ដែល​សា​ម៉ី​គណបក្ស​បាន​បំពេញ​លក្ខខណ្ឌ​ស្របតាម​ស្មារតី​ដូច​មានចែង​នៅក្នុង​ជំពូក​ទី​២ ត្រង់​មាត្រា​៩ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។

យោងតាម​ខ្លឹមសារ​មាន​ត្រា​១១ ត្រង់ចំណុច​ទី​១ និង​ទី​៣ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បាន​កំណត់ថា ឈ្មោះ​ជា​អក្សរ​ពេញ ជា​អក្សរ​កាត់ និង​សញ្ញា​សំគាល់​របស់​គណបក្សនយោបាយ ត្រូវតែ​ខុសគ្នា​ពី​ឈ្មោះ​ជា​អក្សរ​ពេញ ឬ​អក្សរ​កាត់ របស់​គណបក្សនយោបាយ​នានា និង​សញ្ញា​សំគាល់​របស់​គណបក្សនយោបាយ មិនត្រូវ​ចម្លង​យកតាម​សញ្ញា​ជាតិ រូបភាព​តំណាង​ឲ្យ​សាសនា ប្រាសាទអង្គរវត្ត ព្រះ​ឆាយា​លក្ខ ឬ​រូបសំណាក​របស់​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​អង្គ​។ ហើយ​ក្រសួងមហាផ្ទៃ​បាន​ពិនិត្យឃើញថា សញ្ញា​សំគាល់​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គឺជា​សញ្ញា​សំគាល់​ដែល​គណបក្សនយោបាយ​ផ្សេង​បាន​ប្រើប្រាស់​រួចមកហើយ​។ ដូច្នេះ​​ក្រសួងមហាផ្ទៃ ស្នើសុំ​ធ្វើការ​ផ្លាស់ប្តូ​រសញ្ញា​សំគាល់​របស់​គណបក្ស​នេះ​ឡើងវិញ ដើម្បី​ឲ្យ​ស្របតាម​ច្បាប់​ដែល​បានកំណត់​៕

ជម្លោះ​រឿង​រូប​សញ្ញា​គណបក្ស​៖ ក្រសួងមហាផ្ទៃ​មិន​អនុញ្ញាត​ឲ្យ​លោក​ញឹក ប៊ុនឆៃ ប្រើ​រូប​វិមានឯករាជ្យ​ជាស​ញ្ញា​សំគាល់​គណបក្ស​

ជម្លោះ​រឿង​រូប​សញ្ញា​គណបក្ស​៖ ក្រសួងមហាផ្ទៃ​មិន​អនុញ្ញាត​ឲ្យ​លោក​ញឹក ប៊ុនឆៃ ប្រើ​រូប​វិមានឯករាជ្យ​ជាស​ញ្ញា​សំគាល់​គណបក្ស​