បញ្ជូន​ជនបរទេស​ម្នាក់ វាយកំទេច​សោរ​ទ្វារ និង​បុក​ទម្លុះ​ពិ​ដាន បន្ទប់​ឃុំឃាំង​សម្រាប់​ដាក់​អ្នក​ស្រវឹង ទៅ​តុលាការ​

ភ្នំពេញ: នគរបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១១​កុម្ភៈ បាន​កសាង​សំណុំ រឿង​ប​ញ្ជួ​នជនជាតិ​ហូ​ឡង់​ម្នាក់​ទៅកាន់​សាលាដំបូង​​រាជធានី​ភ្នំពេញ​ពាក់​ពន្ធ​ករណី បើកបរ យានយន្ត​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ។

​ជនជាតិ​ហូ​ឡង់​រូបនោះ​ឈ្មោះ​Nels Heloo Cornels Van Kloosler ភេទ​ប្រុស អាយុ​២៨​ឆ្នាំស្នាក់នៅ​ផ្ទះជួល​លេខ​១២ ផ្លូវ​លេខ ៤២០ សង្កាត់​បឹងត្របែក ខណ្ឌចំការមនរាជធានី​ភ្នំពេញ ។​

​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ត្រូវបាន​គេ​ដឹងថា ជនជាតិ​ហូ​ឡង់​ម្នាក់នេះ​កាលពីវេលា​ម៉ោង​១២ និង​៤៨​នាទី​ឈានចូល​ថ្អៃ​ទី​១០​កុម្ភៈ បាន​បើកបរ​យានយន្ត​(​ម៉ូតូ)ម៉ាក​យ៉ាម៉ា​ហា ហ្វី​ណូ​១​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ចាម 1B.640ក្នុងស្ថានភាព​ស្រវឹង​តាម​​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ដល់​ត្រង់ចំណុច​គោលដៅ មុខ​ផ្សារតូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ត្រូវបាន​គណៈកម្មការ​ចំរុះ​ឃាត់ខ្លួន ពិនិត្យជាតិ​ស្រវឹង ។​

​បន្ទាប់មក​ត្រូវបាន​សម​ត្ត​កិច្ច រកឃើញថា​ជនជាតិ​មាន​សភាព​ស្រវឹង​ខ្លាំងពេក ក៏បានឃាត់ខ្លួន​នាំទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​​រាជធានី​ភ្នំពេញ ជា បណ្តោះអាស​ន្ត ដោយ​ជនជាតិ​ហូ​ឡង់​រូបនោះ​ល្មើស​ពី​ច្បាប់​កំណត់ (​ជាតិ​ស្រវឹង​) ។នៅពេល​សម​ត្ត​កិច្ច​ឃាត់ខ្លួន​នាំ​​ទៅ​ដាក់​ក្នុង​បន្ទប់​មួយ​យ៉ាង​សមរម្យ ដើម្បី​ព្រឹក ឡើងបន្តធ្វើ​ការសាកសួរ ទៅតាម​ច្បាប់ ត្រួតពិនិត្យ​ជាតិ​ស្រវឹង ពេញ​មួយ​យប់នោះជនជាតិ​ហូ​ឡង់ មិនបាន​ដេក​ពួន​ទេ បាន​ស្រែក​ឡូឡា​ពេញ​បន្ទប់ និង​បានបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អង្គភាព​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​​ថែមទៀតផង ដោយ​គាស់​សោ​ទ្វា បុក​ទម្លុះ​ទំលាយ​ពិ​ដាន​ខាងលើ​និង​ធាក់​ជញ្ជាំងបន្ទប់​រហូត ហើមជើង​ដើរ​ស្ទើ​លែងរួច​ក្នុង​គោលបំណង​​ចង់​រត់​គេ​ខ្លួន ។​

​ដោយយោង​លើ​ទង្វើ​ជនជាតិ​ហូ​ឡង់ បាន​ប្រព្រឹត្ត​កាន់តែ​ធ្ងន់ធ្ង​បែបនេះ នគរបាលការិយាល័យ​ចរាចរណ៍​ផ្លូវគោក​កសាង​សំណុំរឿង​​ទៅកាន់​សាលាដំបូង​រាជធានី ភ្នំពេញ ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕​R

បញ្ជូន​ជនបរទេស​ម្នាក់ វាយកំទេច​សោរ​ទ្វារ និង​បុក​ទម្លុះ​ពិ​ដាន បន្ទប់​ឃុំឃាំង​សម្រាប់​ដាក់​អ្នក​ស្រវឹង ទៅ​តុលាការ​