ចង់ដឹង​ទេ​ថា ហេតុអ្វី​បានជា សុខ សោ​ម៉ា​វ​ត្តី មិន​ទទួល​ថត​សំអាងការ ?

Doliprane TVC

​ធ្លាប់តែ​លឺ​តារា​ល្បីៗ​ជាច្រើន​បារម្ភ​ពី​បញ្ហា​សម្រស់​ផ្ទៃមុខ រូបរាង និង​ដងខ្លួន​ជាដើម តែ​សម្រាប់​តារា​ស្រី​កូន​មួយ សុខ សោ​ម៉ា​វ​ត្តី វិញ បែរជា​ខុសប្លែក​ពី​តារា​ទាំងនោះ ដោយ​នាង​បានបង្ហាញ​នូវ​ការព្រួយបារម្ភ​ខ្លាច​ជួប​បញ្ហា​សក់​ខូច​ទៅវិញ រហូត​ធ្វើ​ឲ្យ​នាង​មិន​ទទួលយក​ការថត​ផ្សាយពាណិជ្ជកម្ម​ណា ដែល​ទាក់ទង និង ការធ្វើ​សក់​ខ្លាំងពេក ។ ជាពិសេស​គឺ​នៅក្នុង​ឆ្នាំ ២០១៦ នេះ សុខ សោ​ម៉ា​វ​ត្តី មិន​ទទួល​ថត​ឲ្យ​សំអាងការ​ណា​ទាំងអស់ ទោះជា​គេ​ជួល​ក្នុង​តំលៃ​ថ្លៃ​ប៉ុណ្ណា​ក៏ដោយ ក៏​នាង​មិន​ទទួលយក​ដែរ ។​

ចង់ដឹង​ទេ​ថា ហេតុអ្វី​បានជា សុខ សោ​ម៉ា​វ​ត្តី មិន​ទទួល​ថត​សំអាងការ ?

​ថ្វី​ត្បិ​តែ សុខ សោ​ម៉ា​វ​ត្តី ប្រកាសថា ក្នុង​ឆ្នាំ ២០១៦ នេះ នាង​មិន​ព្រម​ទទួល​ថត​សំអាងការ​ក្តី តែ​រូបភាព​ជាច្រើន ដែល​នាង​ស្លៀកពាក់​និង​តុបតែង​ខ្លួន​ក្នុង​ឈុត​កូនក្រមុំ នៅតែមាន​ការចាប់អារម្មណ៍​ច្រើន ទោះបីជា​នាង​មាន​ស្វាមី​និង​កូនស្រី​ម្នាក់​រួចហើយ​ក្តី ។ សុខ សោ​ម៉ា​វ​ត្តី បានបញ្ជាក់​ប្រាប់ថា រូបភាព​ទាំងនោះ​គឺជា​រូបភាព​ចាស់ ដោយឡែក​នៅក្នុង​ឆ្នាំ ២០១៦ នេះ នាង​មិនបាន​ទទួល​ថត​សំអាងការ​ណា​នោះទេ ដោយសារ​ខ្លាច​ជួប​បញ្ហា​សក់​ខូច​បែក​ចុង ឆេះ និង ជ្រុះ​សក់​ជាដើម ។

ចង់ដឹង​ទេ​ថា ហេតុអ្វី​បានជា សុខ សោ​ម៉ា​វ​ត្តី មិន​ទទួល​ថត​សំអាងការ ?

ដូច​ដឹង​ស្រាប់​ហើយ​ថា ថត​សំអាងការ​ម្តងៗ ត្រូវធ្វើ​ម៉ូដ​សក់​គ្រប់​ប្រភេទ មានពេលខ្លះ​ត្រូវ​លាប​ពណ៌ ឬ បួង​និង​សាប់​សក់​ឲ្យ​ច្រើន គ្រាន់តែ​មួយរយៈ​ពេលមុន​ពេលដែល​ទទួល​ថត​សំអាងការ​ឲ្យ​គេ​ជា​បន្តបន្ទាប់ បានធ្វើ​ឲ្យ​សក់​របស់​នាង​ខូច​ពិបាក​កែ រហូត​ធ្វើ​ឲ្យ​នាង​រៀងចាល មិន​ចង់​ថត​ទៀតឡើយ ទោះបីជា​គេ​ជួល​ក្នុង​តំ​ម្លៃ​ថ្លៃ​យ៉ាងណា ក៏​មិន​ចង់​ទទួល​ដែរ ។ ដំបូង​នាង​ពិតជា រីករាយ និង ទទួល​ថត​សំអាងការ​មែន មិន​ថា​គេ​ហៅ​ថត​ពេលព្រឹក ថ្ងៃ ឬ យប់​ឡើយ គឺ​នាង​ទទួល​ទាំងអស់​មិន​ប្រកែក​ឡើយ ព្រោះ​គិតថា ទាន់​ខ្លួន​រកប្រាក់​បាន​ចេះតែ​ខំប្រឹង​ទៅ ។

ចង់ដឹង​ទេ​ថា ហេតុអ្វី​បានជា សុខ សោ​ម៉ា​វ​ត្តី មិន​ទទួល​ថត​សំអាងការ ?

ប៉ុន្តែ​ក្រោយពី​ថត​រួចហើយ ឃើញថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​សក់​របស់​នាង​យ៉ាងខ្លាំង ទើប​ធ្វើ​ឲ្យ​នាង​ផ្លាស់ប្តូរ​ចិត្ត ឈប់​ទទួល​ថត សំអាងការ​ឲ្យ​គេ​ទៀត ។ ​សុខ សោ​ម៉ា​វ​ត្តី ថែមទាំង​បាន​និយាយទៀតថា សម្រស់ ពិតជា​សំខាន់​ណាស់ សម្រាប់​មនុស្ស​គ្រប់គ្នា ក្រៅពី​ថែរក្សា​រូបរាង និង សម្រស់​នៅលើ​ផ្ទៃមុខ​ឲ្យ​បាន​ស្អាត សក់​ក៏​ជា​រឿង​សំខាន់​ដែរ ដូច្នេះ​នាង​ត្រូវ​ថែរក្សា​គ្រប់ពេល ។ សុខ សោ​ម៉ា​វ​ត្តី គឺជា​តារា​ស្រី​មួយរូប​ដែល​កម្រ​លេង​សក់​ពណ៌​ណាស់ នាង​ចូលចិត្ត​សក់​ធម្មជាតិៗ និង រាល់ពេល​ទៅ​ចូលរួម​ពិធី​មួយចំនួន​គឺ​នាង​ធ្វើ​សក់​សាមញ្ញៗ​ងាយស្រួល ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​សរសៃសក់ ។​

ចង់ដឹង​ទេ​ថា ហេតុអ្វី​បានជា សុខ សោ​ម៉ា​វ​ត្តី មិន​ទទួល​ថត​សំអាងការ ?

​វត្តមាន​ថ្មី​របស់ សុខ សោ​ម៉ា​វ​ត្តី នៅក្នុង​រឿង «​សិស្ស​ប្អូន​ស​ណ្វ​ចិត្ត » កំពុង​ធ្វើ​ឲ្យ​ទស្សនិកជន​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ក្រោយពី​បានឃើញ​ឈុត​ខ្លីៗ​ពី​ការផ្សព្វផ្សាយ​រឿងនេះ យុវវ័យ​ស្នេហា​វិស័យ​សិល្បៈ​កំពុង​ទន្ទឹង​រងចាំ​មើល​រឿងនេះ​គ្រប់ៗ​គ្នា ពីព្រោះ​ក្នុង​រឿងនេះ សុខ សោ​ម៉ា​វ​ត្តី សម្តែង​ជា​តួអង្គ ស្រី​ដ៏​គួរ​ឲ្យ​ស្រលាញ់​ម្នាក់ ។ ​គួរបញ្ជាក់​ផងដែរ​ថា​រឿង «​សិស្ស​ប្អូន​ស​ណ្វ​ចិត្ត » បានដាក់​សម្ពោធ​ឲ្យ​បញ្ចាំង​កាលពី​ថ្ងៃទី​០៥ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦ ដែល​នឹងដាក់​បញ្ចាំង​ជា​ផ្លូវការ​នៅមុន​ថ្ងៃ​នៃ​ក្តី​ស្រលាញ់ នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ៕​អា​លី​ណា​