បើ​អ្នក​ប្រើ Facebook នៅ​លើ Browser អាច​ជួយ​សន្សំ​ថាមពល​ថ្ម​ដល់​ទៅ 15 ភាគ​រយ​លើ iPhone និង 20 ភាគ​រយ​លើ​ស្មាតហ្វូន Android ផ្សេងៗ!

ចុងឆ្នាំ 2015 ក្នុងខែធ្នូ Facebook ត្រូវបានគេទទួល ស្គាល់ជា បណ្តាញសង្គម ដែលមានមនុស្ស ប្រើប្រាស់ច្រើន ជាងគេបំផុត រហូតមានអ្នក ប្រើប្រាស់ ជាប្រចាំ 939 លាននាក់ ក្នុង មួយខែៗ តាមរយៈការ ប្រើប្រាស់ កម្មវិធីនេះ លើស្មាតហ្វូន។ ក៏ប៉ុន្តែមាន អ្នកប្រើប្រាស់ កម្មវិធីនេះ ជាញឹកញាប់ ហើយចាប់ ផ្តើមមាន ប្រតិកម្ម ដោយសារ កម្មវិធីនេះ ស៊ី ថាមពល ថ្មជាង កម្មវិធី ដទៃពេក និងដល់ថ្នាក់ មានអ្នកជំនាញ ឲ្យលុបចោល ទៀតផង។

បើ​អ្នក​ប្រើ Facebook នៅ​លើ Browser អាច​ជួយ​សន្សំ​ថាមពល​ថ្ម​ដល់​ទៅ 15 ភាគ​រយ​លើ iPhone និង 20 ភាគ​រយ​លើ​ស្មាតហ្វូន Android ផ្សេងៗ!

តាមការធ្វើតេស្ត និងការប្រើប្រាស់ ម្តងទៀត អ្នកជំនាញបាន ផ្តល់យោបល់ ឲ្យប្រើ ប្រាស់ Facebook នៅលើ Browser របស់ស្មាតហ្វូនវិញ អាចសន្សំ ថាមពល ថ្មដល់ 15 ភាគរយលើ iPhone និងសន្សំបាន 20 ភាគរយ លើស្មាតហ្វូន ដំនើរការ Android ដូចកាល ពីសប្តាហ៍ មុនអញ្ចឹង មានអ្នកជំនាញ ខ្លះផ្តល់យោបល់ ឲ្យលុប កម្មវិធី Facebook ចេញពី ស្មាតហ្វូន ទៀតផង។​

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

ពួកគេក៏បានធ្វើតេស្ត លើ iPhone 6s ដោយមាន កម្មវិធី Facebook រួចសាកមួយ ពេញ ដកចេញ តាំងពី ម៉ោង 7:30 នាទីព្រឹក ដល់ម៉ោង 10:30 យប់ ដោយប្រើប្រាស់ កម្មវិធីនេះដូចធម្មតា បន្ទាប់ប្រើ Facebook លើ Browser នៅលើ iPhone 6s ដែលសាក ពេញផ្សេង មួយទៀត ដែលមាន ថាមពលថ្ម ពេញតាំង ពីម៉ោង 7:30 នាទីព្រឹក ដល់ម៉ោង 10:30 យប់ដូចគ្នា ក៏ឃើញថា នៅសល់ ថាមពលថ្ម ច្រើនជាង 15 ភាគរយ។

បើ​អ្នក​ប្រើ Facebook នៅ​លើ Browser អាច​ជួយ​សន្សំ​ថាមពល​ថ្ម​ដល់​ទៅ 15 ភាគ​រយ​លើ iPhone និង 20 ភាគ​រយ​លើ​ស្មាតហ្វូន Android ផ្សេងៗ!

ប្រសិនបើអ្នកចង់ដឹងបាន កាន់តែច្បាស់ អ្នកអាចធ្វើ ការសាកល្បង បានដោយ ខ្លួនឯង តែបើប្រើ Facebook នេះនៅ លើ Browser ហាក់បី ដូចជាដំនើរការ យឺតបន្តិច មិនដូច ប្រើលើកម្មវិធី នោះទេ។ ណាមួយការ ស៊ីថ្មនេះ ក៏អាស្រ័យលើ ការប្រើប្រាស់ របស់អ្នក ផងដែរ​។

  • ដោយ: Hong
  • 4:21 PM, 11 February
  • ប្រភព: Redmond Pie
  • Tag: ចំណេះដឹងទូទៅ