គណបក្ស យុវជនកម្ពុជា បដិសេធថា មិនបានបង្កើត ហ្វេសប៊ុក ដាក់រូបលោក ហ៊ុន ម៉ាណែត

ភ្នំពេញ៖ គណបក្សយុវជនកម្ពុជា ដែលមានលោកពេជ្រ ស្រស់ ជាប្រធាននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបដិសេធថា គណបក្ស មិនបានបង្កើតហ្វេសប៊ុក (Account Face book) សម្រាប់គណបក្សប្រចាំខេត្តដាក់រូប Profile លោក ហ៊ុន ម៉ាណែតនោះទេ។

យោងតាម សេចក្ដីប្រកាសព័ត៌មាន គណបក្សយុវជនកម្ពុជា នៅរសៀលថ្ងៃទី១១ ខែកុម្ភៈនេះ បានឲ្យដឹងថា ការបង្កើតហ្វេសប៊ុកនេះ មានជនខិលខូចមួយចំនួន បានបង្កើត Face bookហើយ ដាក់រូបProfile លោក ហ៊ុន ម៉ាណែត ដែលជារូបកូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា ធ្វើឲ្យមានការយល់ច្រឡំធំ។

សេចក្តីប្រកាសព័ត៌មានបន្តថា “ប្រធានគណបក្សយុវជនកម្ពុជា សូមអំពាវនាវដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាជួយវែកមុខរកជនខិលខូច មមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន ដើម្បីរកយុត្តិធម៌ជូនគណបក្ស យុវជនកម្ពុជា និងជូនលោកហ៊ុន ម៉ាណែត ជាម្ចាស់រូបក្នុង Profile នៃAccount Face BooK ក្លែងក្លាយនេះដែរ”៕

គណបក្ស យុវជនកម្ពុជា បដិសេធថា មិនបានបង្កើត ហ្វេសប៊ុក ដាក់រូបលោក ហ៊ុន ម៉ាណែត

គណបក្ស យុវជនកម្ពុជា បដិសេធថា មិនបានបង្កើត ហ្វេសប៊ុក ដាក់រូបលោក ហ៊ុន ម៉ាណែត