ប្រុសស្រី ២នាក់ ត្រូវបាន នគរបាលឃាត់ខ្លួន នៅកន្លែងផ្សេងគ្នា ពាក់ព័ន្ធ ករណីចែកចាយថ្នាំញៀន

ស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី១០ ខែកុម្ភៈ កន្លងទៅនេះ បានធ្វើការឃាត់ខ្លួន ជនសង្ស័យប្រុសស្រី ២នាក់ នៅកន្លែងផ្សេងគ្នា ពាក់ព័ន្ធ និងករណីចែកចាយថ្នាំញៀន នៅក្រុងស្វាយរៀង និងក្រុងបាវិត។

នគរបាលខេត្តស្វាយរៀងបានអោយដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ហឹង ដាវី ភេទស្រីអាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង និងទី២.ឈ្មោះ កែវ សុភក្រ័ អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅរាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនខណៈ មកស្នាក់នៅផ្ទះជួលយីហោគឹមលី នៅសង្កាត់បាវិតក្រុង បាវិតបានរយៈពេល២ថ្ងៃប៉ុណ្ណោះ។

ការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់នេះ សមត្ថកិច្ចអូសបាន  ថ្នាំញៀន ប្រភេទម៉ាទឹកកក ៩កញ្ចប់ (៤កញ្ចប់ធំ និង ៥កញ្ចប់តូច) ទូរស័ព្ទដៃ ១ គ្រឿង និងសំភារៈ ប្រើប្រាស់គ្រឿងញៀន មួយចំនួន ព្រមទាំងកសាងសំណុំរឿង ទៅស្នងការដ្ឋាននគរបាល ខេត្តចាត់ការតាមច្បាប់៕

ប្រុសស្រី ២នាក់ ត្រូវបាន នគរបាលឃាត់ខ្លួន នៅកន្លែងផ្សេងគ្នា ពាក់ព័ន្ធ ករណីចែកចាយថ្នាំញៀន

ប្រុសស្រី ២នាក់ ត្រូវបាន នគរបាលឃាត់ខ្លួន នៅកន្លែងផ្សេងគ្នា ពាក់ព័ន្ធ ករណីចែកចាយថ្នាំញៀន