ECA ​ប្រឆាំង​គម្រោង FIFA ​​​បង្កើន​ចំនួន ៤០ ក្រុម​ក្នុង World Cup

សមាគម ​ក្លិប​បាល់​ទាត់​​​អឺរ៉ុប​ (ECA) បាន​ធ្វើការ​តវ៉ា​ថា ការ​បង្កើន​ចំនួន​ក្រុម​ដែល​ចូលរួម​ប្រកួត​ដណ្តើម​ពាន​រង្វាន់​បាល​ទាត់​ពិភព​លោក (World Cup) ពី​ ៣២ ​ក្រុម ទៅ ៤០​ក្រុម​អាច​នឹង​ដាក់​បន្ទុក​ខ្លាំងពេក​ទៅ​លើ​ក្លិប និង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សុខភាព​រាង​កាយ​របស់​ក្រុម​កីឡាករ។

germanyនេះ​បើ​យោង​តាម កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង​ ប៉ារីស ​របស់​ ECA ដើម្បី​ស្វែង​រក​មធ្យោបាយ​សម្រាប់​ធ្វើ​ការ​ប្រឆាំង​ទៅ​នឹង​ការ​ធ្វើ​កំណែ​ទម្រង់​ថ្មី​របស់ FIFA។
លោក Umberto Gandini អនុ​ប្រធាន​របស់ ECA ថ្លែង​ថា៖ « បន្ទុក​របស់ក្រុម​​កីឡាករ​កាន់​តែ​មាន​ទម្ងន់​ធ្ងន់​ទៅៗ ព្រមទាំង​បាន​អះអាង​ផងដែរ​ថា កំណែ​ទម្រង់​ថ្មី​នេះ​នឹង​ដាក់​សម្ពាធ​ហួស​កម្រិត​ទៅ​លើ​សុខភាព​រាង​កាយ​របស់​ពួកគេ។»។

លោក Gandini ពន្យល់​ថា៖​«ក្លិប​របស់​ពួកយើង​ទទួល​ស្គាល់​នូវ​សារសំខាន់​របស់​ក្រុម​ជម្រើស​ជាតិ​នានា​នៅ​ក្នុង​សហព័ន្ធ​បាល់​ទាត់ ក៏ប៉ុន្តែ​ពួកយើង​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​កីឡាករ​របស់​ពួក​យើង​ដែរ»។ លោក​បន្ត​ថា៖ « យើងទើប​តែ​បាន​ព្រមព្រៀង​ទៅលើ​ការ​ប្រក្រតិទិន​អន្តរជាតិ​ថ្មី​សម្រាប់​ឆ្នាំ ២០២២ ដូច្នេះ​ហើយ​យើង​ពិត​ជា​អស់​សង្ឃឹម​ខ្លាំង​ណាស់​ប្រសិន​ជា​ពួកគេ (FIFA) ព្យាយាម​ធ្វើ​កំណែទម្រង់​វាបាត់​ទៅហើយ។ ការ​សម្រេច​ចិត្ត​ស្ថិត​នៅ​ក្នុង​ដៃ​របស់ FIFA តែ​វា​ក៏ត្រូវ​ពិភាក្សា​ជាមួយ​នឹង​បុគ្គល​ក៏​ដូចជា​ស្ថាប័ន​ពាក់​ព័ន្ធ​ផងដែរ៕