អូបាម៉ានឹងស្នើថវិកា​ ១៩ពាន់លានដុល្លារ សម្រាប់NASA

ប្រភព័ត៍មាន ពីវេបសាយBusiness Insiderដែលទើបនឹងសរសេរកាលពីថ្ងៃមិ្សលមិញ បានសរសេរថា ដោយយោងទៅតាមការគម្រោងស្នើសុំ ថវិកាតំបូងរបស់ប្រធាធិបតី បានប្រកាសបញ្ជាក់ប្រាប់ពី ទឹកប្រាក់សម្រាប់អង្គការណាសាប្រើប្រាស់នៅក្នងឆ្នាំ២០១៧ហើយ។

បើទោះបីវាជា បញ្ហាសំខាន់ប៉ុន្តែនៅមិនទាន់មានសេចក្តីសម្រេចចិត្តចុងក្រោយ នៃចំនួនសរុបនៅឡើយទេនៅពេលដែលគេត្រូវរងចាំ រយះពី២ទៅ៣ខែខាងមុខទៀត នៅពេលគេជឿជាក់វាអាចនឹងប្រែប្រួលក្នុងគំលាតមួយដ៏តូចប៉ុណ្ណោះ ពីការស្នើសុំរបស់ប្រធានាធិបតី។

ថវិកាប្រមាណ១៩ពាន់លានដុល្លារ ជាទឹកប្រាក់នៃសំណើររបស់លោកអូបាម៉ា ជាទំហំទឹកប្រាក់ខ្ពស់បំផុតមិនធ្លាប់ មានហើយក៏ប៉ុន្តែសភាជាតិ នឹងត្រូវពិនិត្យមើលម្តងទៀត ទៅលើថវិកានេះថាតើនឹងមានការផ្លាស់ប្តូរឬក៏បង្វែរថវិកា ដែលត្រូវចំណាយសំខាន់ផ្សេងៗទៀតឬក៏យ៉ាងណា។

អូបាម៉ានឹងស្នើថវិកា​ ១៩ពាន់លានដុល្លារ សម្រាប់NASA