ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា កម្លាំង​នគរបាល​ខណ្ឌប្ញស្សីកែវ សហការ​ជាមួយនគរបាលប៉ុស្តិ៍ស្វាយប៉ាក បាន​ធ្វើ​ការ​​ចុះ​បង្ក្រាប​​​​​ករណី​គ្រឿង​ញៀនមួយកន្លែង​ ស្ថិត​ក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌស្វាយប៉ាក កាលពី​រសៀលថ្ងៃទី​១១ កុម្ភៈ ២០១៦ នេះ ដោយ​​ឃាត់ខ្លួន​ជន​សង្ស័យ​បាន​ចំនួន​២​​នាក់ ​រួមទាំង​ដកហូត​ថ្នាំញៀន​​​បាន​៣៨កញ្ចប់ ។

ប្រភព​ឱ្យ​ដឹងថា ជន​សង្ស័យ​ទាំង​២នាក់ ម្នាក់​​ឈ្មោះទាវ ខាន់យើង ​​ជន​ជាតិ​វៀត​ណាម ​អាយុ​១៨​ឆ្នាំ ​មានទីលំនៅ​ក្នុងភូមិ​កើតហេតុ​ និង​ម្នាក់ទៀតឈ្មោះ​គុជ សុជាតិ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។ បច្ចុប្បន្ន ជន​សង្ស័យ​ទាំង២​នាក់​​ត្រូវ​បញ្ជូនទៅ​អធិការដ្ឋាន​​ខណ្ឌ​ប្ញស្សីកែវ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។