ហ្វាន់ ពីងពីង នាំមិត្តប្រុសទៅចូលឆ្នាំនៅស្រុកកំណើត

Doliprane TVC

កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៦ កំពូលតារាសម្តែងចិនដ៏ល្បីល្បាញនាង ហ្វាន់ ពីងពីង បានបង្ហោះ រូបថតជាច្រើនសន្លឹកនៅក្នុងបណ្តាញ Weibo ក្នុងពេលដែលនាងនាំមិត្តប្រុសគឺលោក លី ឆឹន ទៅចូលរួមចូល ឆ្នាំចិន នៅស្រុកកំណើតរបស់នាង និង បានរៀបចំពិធីជប់លៀងជួបជុំបងប្អូនញាតិមិត្តយ៉ាងសប្បាយរីករាយ ។

នៅក្នុង Weibo នាងបានសរសេរថា «ហត់នឿយពេញមួយឆ្នាំហើយ ដូច្នេះត្រឡប់មកស្រុកកំណើត ដើម្បីកំដរចាស់ទុំជួបជុំគ្នាទទួលទានបាយមួយពេលយ៉ាងឆ្ងាញ់ពិសារ ហើយនេះ គឺជាភារៈកិច្ចរបស់កូនចៅ ជំនាន់ ក្រោយគួរតែធ្វើ» ។

ហ្វាន់ ពីងពីង នាំមិត្តប្រុសទៅចូលឆ្នាំនៅស្រុកកំណើត

រូបថតជាច្រើនសន្លឹកដែលនាងបានបង្ហោះទាំងនោះគេសង្កេតឃើញថាលោក លី ឆឹន នៅកំដរនាង ហ្វាន់ ពីងពីង រហូតមិនឲ្យឃ្លាតមួយជមហានណាឡើយ ។ ចំពោះមិត្តភក្តិដែលបានឃើញរាល់សកម្មភាពនៅក្នុង Weibo ក្រៅ ពីជូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីហើយនោះ ក៏មានអ្នកខ្លះជម្រុញឲ្យពួកគេឆាប់រៀបការ និង អ្នកខ្លះ ទៀតផ្តល់យោបល់ថា ចង់បានកូនដែលកើតក្នុងឆ្នាំវក គឺមិនទាន់ហួសពេលទេ និង មានអ្នកខ្លះទៀតចោទជាសំ ណួរសួរថា តើពិធីជប់លៀងជួបជុំញាតិមិត្តនៅស្រុកកំណើតដ៏ហ៊ឹកហ៊ាក់បែបនេះ គឺជាពិធីភ្ជាប់ពាក្យមែនទេ? ។

ហ្វាន់ ពីងពីង នាំមិត្តប្រុសទៅចូលឆ្នាំនៅស្រុកកំណើត

នៅថ្ងៃដដែលនោះដែរក៏មានមិត្តភក្តិរបស់នាងបានបង្ហោះបន្ថែមនូវរូបភាពផ្សេងៗក្នុងពេលដែលនាងហ្វាន់ ពីងពីង នាំមិត្តប្រុសទៅចូលឆ្នាំនៅស្រុកកំណើតរបស់នាង ដោយក្នុងនោះរួមមានលោក លី ឆឹន និង ហ្វាន់ ពីងពីង នាំគ្នាពាក់ខ្សែកបញ្ចាំចិត្តឈររង់ចាំទទួលភ្ញៀវយ៉ាងរាក់ទាក់នៅក្នុងពិធីជប់លៀងនោះ ។ ម្យ៉ាងទៀត ដើម្បីបង្កឲ្យបរិយាកាសក្នុងពិធីជប់លៀងកាន់តែមានភាពសប្បាយរីករាយថែមទៀតនោះក៏មានការបញ្ចាំងស្លាយរៀបរាប់ពីប្រវត្តិស្នេហ៍ដ៏ផ្អែមល្ហែមរវាងពួកគេទាំងពីរនាក់ទៀតផង ។

ហ្វាន់ ពីងពីង នាំមិត្តប្រុសទៅចូលឆ្នាំនៅស្រុកកំណើត

ក្នុងថ្ងៃនោះដែរបន្ទាប់ពីលេចឮព័ត៌មានថា ពីធីជប់លៀងជួបជុំញាតិមិត្តនោះ គឺជាពិធីជប់លៀងក្នុងថ្ងៃ ភ្ជាប់ពាក្យ នាង ហ្វាន់ ពីងពីង ក៏បាន ចេញមកបកស្រាយភ្លាមៗថា គឺជាពីធីជប់លៀងជួបជុំញាតិមិត្តក្នុងថ្ងៃបុណ្យ ចូលឆ្នាំថ្មីតែប៉ុណ្ណោះ ។ សូមបញ្ជាក់ថា ពីធីជប់លៀងដ៏ហ៊ឹកហ៊ាក់នេះ គឺធ្វើនៅក្នុងសណ្ឋាគារដ៏ប្រណីតមួយនៅ ក្នុងស្រុកកំណើតរបស់នាង ហ្វាន់ ពីងពីង ៕ គ ឡេង

ហ្វាន់ ពីងពីង នាំមិត្តប្រុសទៅចូលឆ្នាំនៅស្រុកកំណើត ហ្វាន់ ពីងពីង នាំមិត្តប្រុសទៅចូលឆ្នាំនៅស្រុកកំណើត ហ្វាន់ ពីងពីង នាំមិត្តប្រុសទៅចូលឆ្នាំនៅស្រុកកំណើត ហ្វាន់ ពីងពីង នាំមិត្តប្រុសទៅចូលឆ្នាំនៅស្រុកកំណើត ហ្វាន់ ពីងពីង នាំមិត្តប្រុសទៅចូលឆ្នាំនៅស្រុកកំណើត ហ្វាន់ ពីងពីង នាំមិត្តប្រុសទៅចូលឆ្នាំនៅស្រុកកំណើត