លោក ឌី រ័ត្នខេមរុណ ចែកអំណោយដល់ពលរដ្ឋ ៩៧គ្រួសារ ដែលរងគ្រោះ ដោយសារ អគ្គីភ័យ នៅខណ្ឌមានជ័យ

ភ្នំពេញ៖ អង្ករ ២០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈ សិក្សានៅរសៀលថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៦នេះ អាជ្ញាធរខណ្ឌមានជ័យ ក្រោមវត្តមាន លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានកាកបាទក្រហមប្រចាំខណ្ឌ បាននាំយកអំណោយសង្គ្រោះបឋម ជាលើកទី៤ ចែកជូនប្រជាពលរដ្ឋចំនួន ៩៧គ្រួសារ ដែលរងគ្រោះ ក្នុងមហន្តរាយ អគ្គីភ័យឡេប ត្របាក់អស់ចំនួន ៨០ខ្នងផ្ទះ កាលពីវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៨ ខែកុម្ភះ ឆ្នាំ២០១៦ កន្លងទៅ ។

អំណោយដែលត្រូវចែកជូននៅពេលនេះ ក្នុងមួយគ្រួសារ ទទួលបាន ច្រាស់ដុសធ្មេញ៤ដើម  ថ្នាំដុសធ្មេញ២ប្រអប់ សាប៊ូលាង១ដំុធំ  ក្រមា១  និងអង្ករ២០គីឡូក្រាម ។

លោកឌី រ័ត្នខេមរុណ បានមានប្រសាសន៍អោយដឹងថា អំណោយដែលចែកជូនបងប្អូន នៅពេលនេះ គឺជាទឹកចិត្ត ក៏ដូចជាការឧបត្ថម្ភរបស់អង្គការទស្សនះពិភពលោក ដែលអង្គការខាងលើតែងតែខិតខំខ្នះខ្នែងផ្តល់ជាជំនួសជានិច្ច ទៅតាមលទ្ធិភាព មិនថាតិច ឬច្រើន ជូនដល់ប្រជាជនដែលកំពុងជួបការលំបាក មិនថា ក្នុងមូលដ្ឋានខណ្ឌមានជ័យ ឬ តាមបណ្តាខណ្ឌណានោះទេ  ជាក់ស្តែងដូចនៅពេលនេះតែម្តង ។

ក្នុងនោះដែរលោកអភិបាលរង ក៏បានសម្តែងនូវទឹកចិត្តសោកសង្វែក និងសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់លំនៅឋាន ក៏ដូចជាទ្រព្យសម្បត្តិរបស់បងប្អូន ដែលត្រូវបានបំផ្លិតបំផ្លាយ ទៅ មហន្តរាយអគ្គីភ័យដ៏កំណាច បានឡេបត្របាក់អស់ហ្មត់គ្មានសល់ កាលពីយប់រំលងអាធ្រាត្រថ្ងៃទី ០៨ កន្លងទៅ ។ ទន្ទឹមនឹងនោះ លោកអភិបាល ក៏បានថ្លែងថា ក្នុងនាមអាជ្ញាធរខណ្ឌ និងជាប្រធានកាកបាទក្រហមប្រចាំខណ្ឌ លោកនឹងខិតខំស្វះស្វែងទំនាក់ទំនងរកសប្បុរសធម៌ ក៏ដូចជាអង្គការ ជាដៃគូនានា ដើម្បីរកជំនួយបន្ថែមមកចែកជូនបងប្អូន អោយបានកាន់តែប្រសើរឡើង ជាងនេះទៅទៀត ។

ក្នុងឱកាសដដែលនោះ ជំនួសមុខអោយ ប្រជាពលរដ្ឋទាំង៩៧គ្រួសារ  ក៏ដូចជាកាកបាទក្រហមកម្ពុជា ទាំងមូល លោកអភិបាល ក៏សុំថ្លែងអំណរអរគុណដល់អង្គការ ទស្សនះពិភពលោក យ៉ាងខ្លាំងពន់ពេក ដែលបានគិតគូរដល់សុខទុក្ខ របស់បងប្អូនយើងដែលរងគ្រោះដោយសារ គ្រោះអគ្គីភ័យ និងថែមទាំងនាំយកជាអំណោយមកចែកជូនទៀតផងដែរ ។

សូមបញ្ជាក់ថា ការផ្តល់អំណោយជូនប្រជាពលរដ្ឋទាំង ៩៧គ្រួសារនៅពេលនេះ គឺ ជាលើកទី៣ហើយ ដែលលើកទី១ផ្តល់ជូនដោយសប្បុរសធម៌ និងលើកទី២ ផ្តល់ជូនដោយកាកបាទក្រហម រាជធានីភ្នំពេញ ក្រោមវត្តមានលោកជំទាវ អួន សុវណ្ណារិន ប៉ាសុជាតិវង្ស ៕