កីឡាករ និង​បុគ្គលិក​ក្លឹប Man U បារម្ភ​ផល​អវិជ្ជមាន បើ Mourinho មកដឹកនាំក្លឹប

កីឡាករ និង​បុគ្គលិក​របស់​បិសាច​ក្រហម Manchester United មានការ​ព្រួយបារម្ភ​អំពី ឥទ្ធិពល​អវិជ្ជមាន ដែល​លោក Jose Mourinho អាច​នឹងមាន មកលើ​ក្លិប ប្រសិនបើ​អតីត​គ្រូបង្វឹក​ទើបត្រូវ​តោ​ខៀវ Chelsea រូបនេះ​មកកាន់​តំណែង ជំនួស​លោក Louis van Gaal នៅ​កីឡដ្ឋាន Old Trafford។

jose-mourinho-3លោក Mourinho បាន​ប្រាប់​មិត្តភក្តិ​របស់គាត់​ថា ការតែងតាំង​របស់គាត់​ត្រូវបាន​ចុះហត្ថលេខា​ព្រមព្រៀង​រួចហើយ ទោះបីជា​មិនទាន់មាន ការប្រកាស​ជា​ផ្លូវការ លើ​ការព្រមព្រៀង ជាមួយ United នៅឡើយ។ ទាំង​កីឡាករ ក៏ដូចជា​បុគ្គលិក បាន​និយាយថា ពួកគេ​មានការ​បារម្ភ​អំពី ឥរិយាបថ​ឡូឡា ដែល​លោក Mourinho នឹង​នាំមក លើ​បរិយាកាស​មួយ​ដែលមាន​ភាព នឹងនរ។ ពួកគេ​បានដឹង​ពី​បញ្ហា​ជុំវិញ ឈុត​ឆាក​នៅ​ពីក្រោយ របស់​អតីត​គ្រូបង្វឹក​ត្រូវគេ​ដេញ​ចោល​រូបនេះ ពី​កីឡដ្ឋាន Stamford Bridge កាលពី​ខែធ្នូ អំពី​បញ្ហា​ជម្លោះ​កីឡាករ និង​លោក។
jose-mourinho-1

ពួកគេ​ក៏មាន​ការបារម្ភ​ផងដែរ​ថា Ryan Giggs នឹងមិន​ចំណាយពេល​ ក្នុងការ​សម្រប​ខ្លួន​ចូលក្នុង​របប​ថ្មី នោះ​ទៀត​ទេ ខណៈ Giggs បាន​ចំណាយ​ពេល​អង្គុយ​ជា​ជំនួយការ លោក David Moyes និង Van Gaal រួចហើយ ដែល​មើលឃើញ United កំពុង​ធ្លាក់ចុះ និង​វា​គ្មានអ្វី​​​ភ្ញាក់ផ្អើល​ទេ ប្រសិនបើ Giggs និង​ចាក​ចេញពី Old Trafford បន្ទាប់ពី​មាន​ព័ត៌មាន​ថា ក្លិប Swansea និង Celtic កំពុង​ទាក់ទង។ ដោយឡែក លោក Van Gaal ក៏បាន​បង្ហាញ អារម្មណ៍​មិន​សប្បាយចិត្ត​ផងដែរ ជុំវិញ​ព័ត៌មាន​ដែរ​ថា​លោក Mourinho នឹង​ដណ្តើម​កន្លែង​របស់គាត់ ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លេង​របស់​ក្លិប​នៅ​រដូវក្តៅ​នេះ។ ម្យ៉ាងវិញទៀត ប្រសិនបើ លោក Mourinho មកកាន់​តំណែង​នេះ​មែន លោក Mourinho នឹង ប្រាប់​អនុប្រធាន​ក្លិប​លោក Woodward ចាប់ផ្តើម​លក់​កីឡាករ​ចេញពី​ក្លិប Manchester United ជាពិសេស​ខ្សែបម្រើ​ពីររូប គឺ Juan Mata និង Marouane Fellaini៕