មិត្តប្រុស Taylor Swift និយាយថាសម្រាប់ដៃគូគឺ Valentine រាល់ថ្ងៃ

អាមេរិក៖ ខណៈបុណ្យ Valentine ឬបុណ្យនៃក្តីស្រលាញ់ ជិតឈានចូលមកដល់ មានអ្នកគាំទ្រជាច្រើន រង់ចាំមើលថា តើតារាក្នុងចិត្តរបស់ខ្លួន នឹងធ្វើអ្វីខ្លះសម្រាប់មនុស្សជាទីស្រលាញ់ ដោយឡែក DJ Calvin Harris បាននិយាយថា សម្រាប់មិត្តស្រី Taylor Swift គឺ Valentine រាល់ថ្ងៃតែម្តង ។

ព័ត៌មានពី Hollywood Life បានឲ្យដឹង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា  មិត្តប្រុសរបស់តារាចម្រៀងប៉ុប វ័យ២៦ឆ្នាំនាង Taylor Swift លោក Calvin Harris ដែលតែងតែឃើញបង្ហាញ ភាពផ្អែមល្ហែមជាប់ជានិច្ចនោះ បាននិយាយថា Valentine របស់ខ្លួនសម្រាប់មិត្តស្រីគឺមានរាល់ថ្ងៃ ដែលសម្តីដ៏មានន័យរបស់ Harris ធ្វើឲ្យមនុស្សស្រីជាច្រើន នាំច្រណែននឹង Taylor Swift  ។

ប្រភពព័ត៌មានពីអ្នកជិតស្និទ្ធ របស់តារាទាំងពីរបានលួចប្រាប់ Hollywood Life ថា Taylor Swift នឹងចូលរួមកម្មវិធី Grammy Awards ក្នុងសប្តាហ៍នេះហើយ Harris គ្រោងចំណាយពេលដ៏រ៉ូមែនទិកផងដែរ ជាមួយនាងតាមពេលវេលាដែលអាចទៅរួច ៕

មិត្តប្រុស Taylor Swift និយាយថាសម្រាប់ដៃគូគឺ Valentine រាល់ថ្ងៃ

មិត្តប្រុស Taylor Swift និយាយថាសម្រាប់ដៃគូគឺ Valentine រាល់ថ្ងៃ