សារាយ សក្ខណា នាំកូនស្រី មកលេងស្រុកកំណើត ជាលើកដំបូង

ភ្នំពេញៈ អតីតតារាសម្តែង សម្បុរខ្មៅស្រអែមស្រស់ អ្នកនាង សារាយ សក្ខណា បានដឹកដៃក្រុមគ្រួសារ ដែលមានទាំងស្វាមីរបស់នាងឪពុកម្តាយក្មេក រួមជាមួយកូនស្រីជាទីស្រលាញ់ ជិះយន្តហោះបោះពួយ មកលេងស្រុកកំណើត និងក្រុមគ្រួសាររបស់នាង ជាលើកដំបូង ក្រោយពីនាងបានសម្រាល កូនស្រីរួច អស់រយៈពេលជិត១ឆ្នាំមកនេះ ។

តារាសម្តែង ដែលធ្លាប់មានឈ្មោះបោះសំឡេង ក្នុងវិស័យសិល្បៈ នាង សារាយ សក្ខណា បានសម្រេច ផ្តាច់ខ្លួនពីសង្វៀនសិល្បៈ ទៅសម្ងំសាងគ្រួសារ ជាមួយស្វាមីនិងដើរតួជាម្តាយល្អ សម្រាប់កូនស្រីនាងផងដែរ ក្រោយពីតារាសម្តែងរូបនេះ មានកូនពូនជាចៅមក នាងមិនធ្លាប់បានធ្វើដំណើរ មកលេងស្រុកកំណើតទៀតទេ ។ ទើបតែថ្ងៃនេះ នាងបានដឹកដៃក្រុមគ្រួសារ មកលេងស្រុកកំណើត ជាលើកទី១ ក្រោយពីនាងបានសម្រាលកូនរួច។

សារាយ សក្ខណា បានធ្វើដំណើរមកដល់ ប្រទេសកំណើត នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់នេះ ដោយនាងត្រូវបានក្រុមគ្រួសារមិត្តភក្តិ ជាច្រើន រង់ចាំទទួលស្វាគមន៍ ដំណើរត្រឡប់មកវិញ យ៉ាងអន្ទះសារ។ បើតាមប្រភពពីក្រុមគ្រួសាររបស់សារាយ សក្ខណា បានបង្ហើបឲ្យដឹងថា ការវិលមករបស់នាង គឺមានបំណងចង់នាំកូនស្រី មកលេងក្រុមគ្រួសារ ហើយនាងក៏ឆ្លៀតពេល ថតរឿងនិងនាំក្រុមគ្រួសារ នាងធ្វើដំណើរកម្សាន្ត ថែមទៀតផង។ ដោយឡែកកាលបរិច្ឆេទ ត្រឡប់ទៅវិញនោះ គឺមិនត្រូវបានគេបង្ហើបឲ្យដឹងនៅឡើយទេ ៕