ក្មេងប្រុស “Little PSY” ស្លាប់ដោយជម្ងឺដុះ សាច់ក្នុងខួក្បាល

កូរ៉េ៖ ក្មេងប្រុស Jeon Min Woo ដែលគ្រប់គ្នាស្គាល់ថាជា “Little PSY” បានស្លាប់ហើយកាលពីថ្ងៃទី៩ខែកុម្ភៈថ្មីៗនេះដោយដុះសាច់ក្នុងខួក្បាល ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៦នេះ ថា “Little PSY” អាយុទើបតែ១១ឆ្នាំ ដែលមានឈ្មោះពិត Jeon Min Woo បានស្លាប់ហើយដោយជង្ងឺមហារីក ឬដុះសាច់ក្នុងខួក្បាល បន្ទាប់ពីគ្រូពេទ្យប្រាប់ថាក្មេងប្រុសមានរំពឹងរស់បានរយៈពេល៦ខែ ដោយស្ថានភាពជង្ងឺធ្ងន់ធ្ងរ។

ក្មេងប្រុសកូនចិនកាត់កូរ៉េ  “Little PSY”  ដែលចាប់ផ្តើមសម្តែងតាំងមានអាយុ៨ឆ្នាំក្នុងកម្មវិធី Star King មានដុំសាច់ដុះក្នុងខួក្បាល កាលពីឆ្នាំ២០១៤ ក្រោយមកគ្រូពេទ្យបានប្រាប់ថាដុំសាច់បានតូចទៅវិញធ្វើឲ្យគ្រួសារមានសង្ឈឹម តែអកុសល្យនៅថ្ងៃទី៩ខែកុម្ភៈនេះ Min Woo មានបញ្ហាផ្លូវដង្ហើមដោយជង្ងឺរើឡើងវិញហើយក៏បានលាចាកលោក ធ្វើឲ្យប្រិយមិត្តដែលបានស្គាល់មានការសោកស្តាយយ៉ាងខ្លាំងចំពោះដំណឹងនេះ៕