ផ្លែឈើទាំង៥ ប្រភេទដែល មិនអាចពិសារ ពេលបំបៅដោះកូន

ផ្លែឈើទាំង៥ ប្រភេទដែល មិនអាចពិសារ ពេលបំបៅដោះកូន

នៅ ដំណាក់កាលបំបៅទឹកដោះកូនពិតជាសំខាន់ណាស់ អ្នកត្រូវតែប្រយ័ត្នពីអាហាររបស់អ្នក ទើបកូនអាចបៅដោះអ្នកហើយទទួលបានសុខភាពល្អ ជាពិសេសផ្លែឈើ មានផ្លែឈើទាំង៥មុខដែលអ្នកមិនអាចបរិភោគបាន។ តើមានអ្វីខ្លះទៅ?

ផ្លែស្វាយ
នៅក្នុងផ្លែស្វាយនេះមានសារធាតុប្រតិកម្មជាច្រើន ដូចនេះបើអ្នកបរិភោគច្រើន នោះវានឹងបញ្ជូនទៅឲ្យកូនតាមរយៈទឹកដោះអ្នក ជាហេតុដែលងាយធ្វើឲ្យកូនមានអាការៈប្រតិកម្មក្រោយពេលដែលបៅទឹកដោះ អ្នករួច មិនត្រឹមតែប៉ុណ្ណោះអាចធ្វើឲ្យកូនមានជាតិពុលក្នុងខ្លួនទៀតផង។

ផ្លែឈើទាំង៥ ប្រភេទដែល មិនអាចពិសារ ពេលបំបៅដោះកូន

ផ្លែឳឡឹក
អ្នកក៏មិនអាចពិសារឳឡឹកដែរ ព្រោះនៅដំណាក់កាលបំបៅទឹកដោះនេះ ពោះវៀន និងក្រពះកូនមានលក្ខណៈខ្សោយខ្លាំងណាស់ ដូចនេះបើអ្នកញ៉ាំឳឡឹកនេះ វានឹងធ្វើឲ្យកូនមានពោះវៀន និងក្រពះមិនស្រួល បើធ្ងន់ធ្ងរវាអាចធ្វើឲ្យពោះកូនហើមទៀតផង។

ផ្លែឈើទាំង៥ ប្រភេទដែល មិនអាចពិសារ ពេលបំបៅដោះកូន

ផ្លែមង្ឃុត
ថ្វីត្បិតតែនៅក្នុងមង្ឃុតនេះមានសារធាតុចិញ្ចឹមខ្ពស់ ប៉ុន្តែអ្នកមិនអាចបរិភោគបានទេ ព្រោះវាអាចធ្វើឲ្យអ្នកមានក្រពះមិនស្រួល ហើមពោះ និងឈឺពោះទៀតផង ចំពោះកូនដែលបៅទឹកដោះអ្នក គេនឹងមានអាការៈក្អួត ចំពោះអ្នកម្តាយដែលមានជំងឺបេះដូង ក្រលៀន និងទឹកនោមផ្អែមក៏មិនអាចពិសារបានដែរ។

ផ្លែឈើទាំង៥ ប្រភេទដែល មិនអាចពិសារ ពេលបំបៅដោះកូន

ផ្លែទទឹម
នៅក្នុងផ្លែទទឹមនេះមានវីតាមីនជាច្រើន ដែលអាចជួយអ្នកម្តាយមានសុខភាពល្អ ប៉ុន្តែអ្នកមិនត្រូវបរិភោគច្រើននោះទេ ព្រោះវាអាចធ្វើឲ្យអ្នកមានជំងឺទល់លាមក ចំពោះកូនវិញ វាអាចធ្វើឲ្យកូនហើមពោះ និងក្អួតជាដើម។

ផ្លែឈើទាំង៥ ប្រភេទដែល មិនអាចពិសារ ពេលបំបៅដោះកូន

ផ្លែគូលេន
នៅក្នុងផ្លែគូលេននេះមានសារធាតុចិញ្ចឹមខ្ពស់ណាស់ អាចបង្កើនប្រពន្ធ័ការពាររាងកាយឲ្យកាន់តែរឹងមាំ ប៉ុន្តែវាជាផ្លែឈើដែលមានសារធាតុក្តៅ ក្រោយពេលដែលអ្នកពិសាររួច វានឹងធ្វើឲ្យអ្នកមានជំងឺទល់លាមក ឬបត់ជើងចេញឈាមជាដើម បើកូនវិញ គេនឹងមានអារម្មណ៍មួលម៉ៅ ហើយមិនចង់បៅទឹកដោះអ្នកឡើយ៕

ផ្លែឈើទាំង៥ ប្រភេទដែល មិនអាចពិសារ ពេលបំបៅដោះកូន

ប្រភព៖ www.health.com.kh