ទេព អាណាន់ លែងបានជួបមុខឪពុក ជារៀងរហូត

ភ្នំពេញ៖ តារាចម្រៀង ទេព អាណាន់ នៅរសៀលនេះ នឹងលែងបានជួបមុខឪពុក ជារៀងរហូត  ក្រោយអ្នកមានគុណរបស់ លោកត្រូវបានបូជា  ធ្វើឲ្យអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក អាណិត ចូលរួមរំលែកទុក្ខ របស់លោក ផងដែរ។

តារាចម្រៀងប្រចាំផលិតកម្ម ស៊ីស្តារ នៅរសៀលនេះ បានសរសេរនៅលើ ហ្វេសប៊ុករបស់លោកថា «ថ្ងៃនេះហែរសពលោកប៉ា របស់ខ្ញុំយកទៅបូជា នៅវត្តកូនៗ លេងបានឃើញមុខ អ្នកមានគុណទៀតហើយ សូមប៉ាទៅកាន់ឋានសួគ៌ចុះ» ។

ទាក់ទងនឹង រឿងបាត់បង់សាច់ញាតិ របស់លោក ទេព អាណាន់ ខាងគេហទំព័រ LookingToday មិនអាចទំនាក់ទំនងបាននោះទេ នៅរសៀលនេះ ។

ចំណែកផលិតករ វ័យក្មេងរបស់ផលិតកម្ម ស៊ីស្តារ លោក IPod បានប្រាប់ឲ្យដឹងថា «ខ្ញុំដឹងថាឪពុករបស់ បង ទេព អាណាន់ស្លាប់ ប៉ុន្តែមិនដឹងថាស្លាប់ ដោយសារមូលហេតុអ្វី ព្រោះខ្ញុំខំខលទៅដែរ តែគ្មានអ្នកលើក» ៕

ទេព អាណាន់ លែងបានជួបមុខឪពុក ជារៀងរហូត

ទេព អាណាន់ លែងបានជួបមុខឪពុក ជារៀងរហូត

ទេព អាណាន់ លែងបានជួបមុខឪពុក ជារៀងរហូត