ហេតុអ្វីបានជា ហាត់ប្រាណហើយ មិនស្គមទៀត?

ហេតុអ្វីបានជា ហាត់ប្រាណហើយ មិនស្គមទៀត?

មនុស្សគ្រប់គ្នាសុទ្ធតែដឹងថាការហាត់ប្រាណអាចស្រកទម្ងន់បាន ប៉ុន្តែតើត្រូវតែហាត់ប្រាណជារៀងរាល់ថ្ងៃទើបអាចស្រកទម្ងន់បានឬ? តើហាត់ប្រាណរាល់ថ្ងៃនេះទើប អាចទទួលបានលទ្ធផលល្អឬ?

មិនត្រូវហាត់ប្រាណរាល់ថ្ងៃទេ

តាមពិតទៅអ្នកមិនគួរហាត់ប្រាណរាល់ថ្ងៃទេ ព្រោះនៅពេលដែលអ្នកហាត់ប្រាណរាល់ថ្ងៃ រាងកាយអ្នកនឹងមិនអាចសម្រាកបានគ្រប់គ្រាន់ឡើយ ដូចនេះអ្នកអាចនឹងបោះបង់ ចោលដោយមិនហាត់ទៀតទេ ដោយសារតែហត់ពេក នោះអ្នកនឹងមិនអាចស្រកទម្ងន់បានឡើយ។

២ថ្ងៃហាត់ម្តង

អ្នកអាច២ថ្ងៃទៅហាត់ប្រាណម្តង ឬអ្នកអាចកំណត់កាលវិភាគខ្លួនឯងបាន ដោយមួយអាទិត្យអ្នកអាចទៅហាត់ប្រាណចំនួនពី៣ទៅ៤ដងក៏បានដែរ វាប្រសើរជាងអ្នកទៅរាល់ថ្ងៃ ហើយអ្នកអាចបន្តហាត់បានយូរទៀតផង នោះអ្នកនឹងអាចទទួលជោគជ័យក្នុងការស្រកទម្ងន់បានខ្លះហើយ។

មិនត្រូវឈប់

នៅពេលដែលអ្នកប្រើការហាត់ប្រាណនេះដើម្បីសម្រកទម្ងន់ អ្នកមិនត្រូវឈប់នៅពាក់កណ្តាលទីឡើយ ព្រោះបើអ្នកឈប់មិនបន្តហាត់ នោះអ្នកនឹងអាចឡើងទម្ងន់យ៉ាងលឿនបំផុត។

មិនត្រូវហាត់ច្រើនម៉ោងក្នុងមួយថ្ងៃ

ការហាត់ប្រាណដើម្បីទទួល បានរាងស្អាតនេះ មិនត្រឹមតែមិនត្រូវហាត់រាល់ថ្ងៃទេ ហើយក៏មិនត្រូវហាត់ហួសពីកន្លះម៉ោងក្នុងមួយថ្ងៃដែរ ព្រោះបើអ្នកប្រើរយៈពេលយូរ ក្នុងការហាត់ នោះវានឹងអាចបំផ្លាញកោសិកាទាំងអស់នៃរាងកាយអ្នកបានយ៉ាងងាយ។

មិនត្រូវបរិភោគច្រើនក្រោយពេលហាត់ប្រាណរួច

នៅក្រោយពេលដែលអ្នកហាត់ប្រាណរួច អ្នកនឹងអាចបរិភោគច្រើន ដូចនេះអ្នកត្រូវតែគ្រប់គ្រងខ្លួនឯងឲ្យបាន ដោយមិនត្រូវបរិភោគអាហារដែលមានខ្លាញ់ខ្ពស់នោះទេ អ្នកអាចពិសារជាបន្លែ និងផ្លែឈើវិញ ទើបវាមិនធ្វើឲ្យអ្នកកាន់តែធាត់។

មិនត្រូវពិសារសូកូឡា និងស្ករ

អ្នកមិនត្រូវបរិភោគសូកូឡា និងស្ករនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកឡើងទម្ងន់លឿនជាទីបំផុត ទោះបីជាអ្នកខំប្រឹងហាត់ប្រាណយ៉ាងណាក៏ដោយក៏អ្នកមិនអាចស្រកបានសម្រេចដែរ៕

ហេតុអ្វីបានជា ហាត់ប្រាណហើយ មិនស្គមទៀត?

ប្រភព៖ www.health.com.kh