ទម្រង់នៃជើង អាចប្រាប់ពី សំណាងរបស់អ្នក

ទម្រង់នៃជើង អាចប្រាប់ពី សំណាងរបស់អ្នក

បើអ្នកចង់ដឹងថាមនុស្សស្រីម្នាក់ មានសំណាង ឬមិនមានសំណាង អ្នកអាចមើលតាមទម្រង់នៃជើងរបស់គេបាន។

នៅក្រោមជើងមានប្រជ្រុយ

ប្រសិនជានៅក្រោមជើងអ្នកមានប្រជ្រុយ ហើយវាមានលក្ខណៈធំ ខ្មៅ និងភ្លឺ នោះបញ្ជាក់ថាគេជាមនុស្សដែលមានលាភសំណាង ហើយប្រជ្រុយកាន់តែធំ នោះលាភនឹងកាន់តែធំដូចគ្នា។

ជើងដែលតូចហើយណែន

នារីដែលមានជើងតូច ហើយមានលក្ខណៈណែន គឺជាមនុស្សដែលតែងតែមានគេតាមជួយជានិច្ច ចំពោះសម្លៀកបំពាក់ និងចំណីអាហារវិញគឺមិនខ្វះឡើយ លាភសំណាងនឹងហូរចូលមកដូចគ្នា។

ប្រអប់ជើង ឬខ្នងជើងមានរោម

ប្រសិនជាប្រអប់ជើងអ្នកមានរោម វាអាចចែកចេញជាពីរប្រភេទ បើវាមានរោមដែលល្អិត ហើយទន់ នោះអ្នកជាមនុស្សដែលមានសំណាងជាខ្លាំង អ្នកនឹងអាចជោគជ័យក្នុងមុខរបរអ្នកច្រើន ប៉ុន្តែបើរោមនោះរឹង នោះអ្នកជាមនុស្សដែលបរាជ័យក្នុងមុខរបរអ្នកច្រើនជាងជោគជ័យ អ្នកជាមនុស្សដែលពុំសូវមានសំណាងឡើយ៕

ទម្រង់នៃជើង អាចប្រាប់ពី សំណាងរបស់អ្នក

ប្រភព៖ www.health.com.kh