កប៉ាល់ Titanic ទី​ពីរ​​ថ្លៃ​៤៣០លាន​ដុល្លារ នឹង​ចាប់​ផ្ដើម​​​បើក​លើ​សមុទ្រ​​​​ ឆ្នាំ​​២០១៨

មនុស្សជាច្រើនប្រាកដជាធ្លាប់ដឹងរឿងខ្លះ ទាក់ទងនឹងកប៉ាល់ Titanic។ តាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស Dailymail គម្រោង កប៉ាល់ Titanic ទីពីរ ” Titanic II” ដែលកំពុងសាងសង់ នឹងដាក់ឲ្យបើកដំណើរការលើសមុទ្រ នាឆ្នាំ២០១៨ ខាងមុខ។

ម្រោង ” Titanic II ”ដែលជាកប៉ាល់ ចម្លងធ្វើតាមកប៉ាល់ Titanic មុន នោះគឺជាគម្រោងរបស់ មហាសេដ្ឋី ជាម្ចាស់ក្រុមហ៊ុន កប៉ាល់ដឹកជញ្ជូនអីវ៉ាន់ Blue Star line និងជាអ្នកនយោបាយ ជនជាតិអូស្ត្រាលី គឺ លោក Clive Palmer ។ សព្វថ្ងៃ Titanic II គឺកំពុងសាងសង់ដោយក្រុមហ៊ុន CSC Jinling Shipyard មូលដ្ឋានក្នុងខេត្ត Jiangsu ប្រទេសចិន។ 

តាមប្រភព ពី Belfast Telegraph គម្រោង Titanic II នឹងមិនមានលក្ខណៈដូចលំនាំដើម កប៉ាល់ Titanic មុនបេះបិទនោះទេ បើទោះបី គម្រោងខាងលើជាការធ្វើតាមលំនាំ Titanic ក៏ដោយ។ Titanic II នឹងមានប្រវែង ២៦៩,៧ ម៉ែត្រ កម្ពស់ ៥៣ ម៉ែត្រ ទំងន់ ៤ ម៉ឺនតោន មាន ៩ជាន់ មានទូកសង្គ្រោះពេលអាសន្ន ២៧០០ គ្រឿង បន្ទប់ ៨៤០បន្ទប់ ផ្ទុកអ្នកដំណើរបាន ២៤៣៥ នាក់ បុគ្គលិកធ្វើការលើកប៉ាល់ ៩០០នាក់ និងមានការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព ការរចនាទំនើប ព្រមទាំងដំណើរការដោយប្រព័ន្ធថាមពល ម៉ាស៊ូត-អគ្គិសនី។ 

“ Titanic ថ្មី នឹងមានបំពាក់ប្រព័ន្ធទំនើប ការគ្រប់គ្រងដោយផ្កាយរណប បំពាក់ប្រព័ន្ធឌីជីថល និងប្រព័ន្ធរ៉ាដ៉ា ហើយវាជាកប៉ាល់នៃសតវត្សទី ២១”។ នេះបើតាម លោក James McDonald នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Blue Star Line ប្រាប់ទៅ Telegraph។ នៅក្នុង កប៉ាល់ Titanic II នឹងមាន ហាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងប្រណិតៗជាច្រើនទៀត។ 

មកទល់ពេលនេះ តម្លៃនៃការសាងសង់ Titanic II មិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែគម្រោងកប៉ាល់ខាងលើត្រូវគេប៉ាន់តម្លៃ ថាអស់ប្រហែល ៥៨១ លានដុល្លារអាមេរិក។ គម្រោង Titanic II ធ្លាប់ត្រូវបានប្រកាសថានឹងរួចរាល់នាឆ្នាំ ២០១៦ នេះ ប៉ុន្តែ ពេលនេះ គម្រោងត្រូវពន្យារពេលរហូតដល់ឆ្នាំ ២០១៨ ទើបរួចរាល់និងដាក់ឲ្យដំណើរការ។ ក្រោយពេលសង់រួចរាល់ Titanic II នឹងដាក់ឲ្យដំណើរការបើកលើសមុទ្រចេញពី ខេត្ត Jiangsu ធ្វើដំណើរទៅ ក្រុង ឌុយបៃ ប្រទេសអារ៉ាប់រួម។

រំឭកផងដែរ ពីសោកនាដកម្មលិចកប៉ាល់ Titanic ដំបូងបានកើតក្នុងខែមេសាឆ្នាំ១៩១២ បន្ទាប់ពីកប៉ាល់ធំខាងលើនោះធ្វើដំណើរពីក្រុង Southampton ប្រទេសអង់គ្លេសមកកាន់ក្រុងញ៉ូវយកសហរដ្ឋអាមេរិក។ ក្រោយមកកប៉ាល់នោះបានបុកជាមួយនឹងផ្ទាំងទឹកកកបណ្ដាលឲ្យលិច និងឆក់យកជីវិតមនុស្សជាង១៥០០នាក់៕