ស្ថានភាពជំងឺ ស្បែកដ៏កម្រ ដែលធ្វើឲ្យ កុមារទាំងពីរ មើលទៅ ចាស់មុនអាយុ

ស្ថានភាពជំងឺ ស្បែកដ៏កម្រ ដែលធ្វើឲ្យ កុមារទាំងពីរ មើលទៅ ចាស់មុនអាយុ

កុមារីម្នាក់អាយុ ៧ឆ្នាំដែលមានឈ្មោះថា Anjali Kumari និងប្អូនប្រុសរបស់នាងឈ្មោះ Keshav Kumar អាយុ ១៨ខែ បានកើតមាននូវប្រភេទជំងឺសើរស្បែកចម្លែកម្យ៉ាង ដែលធ្វើឲ្យពួកគេមើល ទៅចាស់មុនអាយុ។ អ្នកនឹងមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញនូវរូបរាងដ៏ចាស់ ជាងអាយុពិតរបស់ពួកគេ ។ ពួកគេទាំងពីរនាក់បងប្អូននេះ គឺមាននូវស្ថានភាពស្បែកជ្រាវជ្រួញជាខ្លាំង ហើយទន្ទឹមនឹងនេះ ពួកគេក៏មានការឈឺចាប់នៅតាមសន្លាក់ និងហើមមុខផងដែរ។ នេះជាជំងឺម្យ៉ាង ដែលធ្វើឲ្យពួកគេមើលទៅចាស់មុនអាយុ។ ទន្ទឹមនឹងនេះ ពួកគេទាំងពីរក៏មាន នូវជំងឺម្យ៉ាងទៀតដែលហៅថា Cutis Laxa ដែលនេះគឺជាស្ថានភាពមិនប្រក្រតីនៃជាលិកាសន្ធាន ។

កុមារីម្នាក់នេះ បានត្អូញត្អែរនូវទុក្ខលំបាករបស់នាងថា នាងមានមុខហើម ខុសពីមនុស្សដទៃ។ មនុស្សរាល់គ្នាតែងសម្លឹងមកខ្ញុំ ដោយមិនដាក់ភ្នែកនិងហៅ ពួកខ្ញុំនូវមានពាក្យមិនល្អថា លោកយាយ, សត្វស្វា ឬសត្វចម្លែកដែលនេះគឺពិតជាធ្វើឲ្យខ្ញុំពិបាកចិត្តជាខ្លាំង ។ នាងបាននិយាយទៀតថា នាងពិតជាចង់មើលទៅដូច ជាក្មេងដទៃទៀតណាស់ ហើយចង់ឲ្យមនុស្សដទៃទៀតសម្លឹងមកខ្ញុំដូចជាមនុស្សធម្មតា។

ឳពុកម្តាយរបស់ពួកគេ មានការលំបាកចិត្តខ្លាំងណាស់ ដោយពួកគាត់មានជីវភាពក្រីក្រ និងមិនមានលទ្ធភាពក្នុងការ ចំណាយលុយលើការព្យាបាល និងទៅឲ្យពេទ្យពិនិត្យជាទៀងទាត់បានឡើយ ៕

ប្រភព៖ www.health.com.kh

  • ស្ថានភាពជំងឺ ស្បែកដ៏កម្រ ដែលធ្វើឲ្យ កុមារទាំងពីរ មើលទៅ ចាស់មុនអាយុ已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/02/11  Category:កំសាន្ត