Angelina Jolieនិង Brad Pitt ឲ្យ​គ្រូ​ថៃ​មក​សាក់​យ័ន្ត​ ដល់​ស្រុក​ខ្មែរ

កាលពីប៉ុន្មានថ្ងៃមុនសារព័ត៌មានក្រៅស្រុកជាច្រើនបានចុះផ្សាយពី រូបសាក់ថ្មីរបស់តារាសម្ដែងអាមេរិក Angelina Jolie ប៉ុន្តែពួកគេមិនដឹងថានរណាជាអ្នកសាក់ឲ្យតារារូបនេះទេ។ ប៉ុន្តែថ្មីនេះ dailymailបានចុះផ្សាយថារូបសាក់ដែលនៅកណ្ដាលខ្នងនិងស្នាខាងស្ដាំ របស់តារាវ័យ៤០ឆ្នាំគឺចាក់ដោយលោកគ្រូសាក់ថៃ Ajarn Noo Kanpai កាលពីខែមុន។

Ajarn Noo Kanpai គឺជាគ្រូសាក់ដែលធ្លាប់សាក់រូបយន្តនៅស្មាខាងឆ្វេងឲ្យ Angelina កាលពីឆ្នាំ២០០៣និងសាក់រូបខ្លានៅខាងក្រោយខ្នងក្នុងឆ្នាំ២០០៤។ លោកគ្រូ Noo Kanpai បានធ្វើដំណើរហោះពីប្រលានយន្តហោះជិតទីក្រុងបាងកកមកកាន់ខេត្ត សៀមរាបប្រទេសកម្ពុជាដើម្បីសាក់រូបយ័ន្តនៅចំកណ្ដាលខ្នងនិង រូបមួយទៀតនៅស្មាខាងស្ដាំរបស់ Jolie ។

ជាមួយគ្នានេះដែរ ប្ដីរបស់ Angelina Jolie លោក Brad Pitt ក៏បានឲ្យលោកគ្រូ Noo Kanpai សាក់រូបនៅស្មាខាងឆ្វេងរបស់ខ្លួនផងដែរ។ បើតាមប្រភព People ឲ្យដឹងថា រូបសាក់យន្តថ្មីរបស់ម្ដាយ Maddox គឺពរជ័យព្រះពុទ្ធសាសនាដែលតំណាងឲ្យសេចក្ដីសុខ ការស្រលាញ់និងជីវិតរុងរឿង៕

ប្រភព៖sabay