ចិន​បង្កើត​ព្រះអាទិត្យ ​សិប្បនិម្មិត​មាន​កម្ដៅ​ក្ដៅ​ ជាង​​ស្នូល​ព្រះអាទិត្យ​ ៣​ដង

ក្រុមអ្នកវិទ្យាសាស្ត្រប្រទេសចិនប្រចាំ វិទ្យាស្ថាន Institute of Physical Science បានសាងសមិទ្ធផលដ៏អស្ចារ្យមួយកាលពីថ្មីៗនេះ ដោយអាចបង្កើតព្រះអាទិត្យសិប្បនិម្មិតដែលមានកម្ដៅក្ដៅជាងស្នូល ព្រះអាទិត្យដល់ទៅ៣ដង។

យោងតាមរបាយការណ៍ពីសារព័ត៌មានចិនបានឲ្យ ដឹងថាក្រុមអ្នកវិទ្យាសាស្ត្រអាចរក្សាព្រះអាទិត្យសិប្បនិម្មិត ដែលមានកម្ដៅប្រមាណ៥០លានអង្សាសេនេះបានរយៈពេល ១០២វិនាទី មុននឹងវារលាយ។ គោលការនៃការបង្កើតឡើងនេះគឺវាស្ថិតនៅក្នុងគម្រោងការ Experimental Advanced Superconducting Tokamak (East) ដើម្បីរិះរកវិធីបង្កើតប្រភពថាមពលមួយចេញពីរ៉េអាក់ទ័រនៃការ រំលាយថាមពលនុយក្លេអ៊ែរ។

ប្រសិនបើគម្រោងការនេះប្រព្រឹត្តទៅដោយរលូន វានឹងអាចផ្ដល់នូវប្រភពថាមពលមិនចេះអស់មួយ ដែលអាចនឹងដោះស្រាយវិបត្តិថាមពលពិភពលោកបាន។ គួរបញ្ជាក់ថាបច្ចុប្បន្ននេះពិភពលោកប្រើប្រាស់ឥន្ធនៈហ្វូស៊ីលជា ប្រភពថាមពល ដែលវាអាចនឹងបាត់បង់នៅពេលណាមួយ។

ដំណើរការនៃ ការរំលាយគឺគេបានប្រើប្រាស់អាតូមអ៊ីដ្រូហ្សែនពីរប្រភេទ deuterium និង tritium ដើម្បីចាក់បញ្ចូលទៅក្នុងធុងឧស្ម័នដ៏ធំមួយ។ បន្ទាប់មកក្រុមអ្នកវិទ្យាសាស្ត្របន្ថែមថាមពលមួយប្រភេទមានទម្រង់ ជាអ៊ីយ៉ុងប្លាស្មា ដែលអាចបញ្ចេញថាមពលបានយ៉ាងមហិមា។

យ៉ាងណាក្ដីដើម្បីឲ្យគម្រោងការនេះប្រព្រឹត្តទៅបាន គេអាចនឹងត្រូវចំណាយពេលរាប់សិបទសវត្សទៀតឯណោះ៕

ប្រភព៖sabay