នាង Selena Gomez ធុញទ្រាន់ នឹងឡើង តុលាការ ជាមួយ Justin Bieber

អាមេរិក៖ វាមិនមែនជារឿងដែល ត្រូវសប្បាយចិត្តនោះទេ សម្រាប់តារាចម្រៀង Selena Gomez ដែលត្រូវឡើងបំភ្លឺនៅតុលាការ ជាមួយអតីតមិត្តប្រុស Justin Bieber ដែលបានបែកគ្នាទៅហើយនោះ ។

ព័ត៌មានពី Hollywood Life បានឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា តារាចម្រៀងរូបស្រស់វ័យ២៣ឆ្នាំ Selena Gomez ដែលធ្លាប់ប្រកាសជាញឹកញាប់ថា រឿងរបស់ខ្លួននឹងអតីតមិត្តប្រុស Justin បានចប់ហើយនោះ អាចធុញទ្រាន់នឹងឡើង តុលាការជាមួយគ្នា បំភ្លឺរឿងប៉ះទង្គិចជាមួយអ្នកថតរូបកាលពីឆ្នាំ២០១២ ព្រោះសព្វថ្ងៃ Selena មានរឿងជាច្រើនដែលត្រូវធ្វើ នឹងមិនមានអ្វីត្រូវ ពាក់ព័ន្ធជាអតីតមិត្តប្រុសចិត្តរាយមាននវទៀតទេ ។

Selena ធ្លាប់និយាយប្រាប់មិត្តភក្កិថា ខ្លួនហត់នឿយមិនចង់ ដឹងមិនចង់លឺពី Justin នោះទេគឺនាងមានការងារជាច្រើនដែលត្រូវធ្វើ ម្យ៉ាងត្រូវថែទាំសុខភាពផង ។

អតីតគូស្នេហ៍ Selena និង Justin ត្រូវតុលាការកំពូលទីក្រុង ឡូសអេនជីឡេស កោះហៅឲ្យចូលបំភ្លឺករណីប៉ះទង្គិចជាមួយ អ្នកប្រមាញ់រូបថតឈ្មោះ Jose កាលពីឆ្នាំ២០១២ ដោយអ្នកថតរូបនោះព្យាយាមតាមថតអ្នកទាំងពីរពេលដើរ លេងជាមួយគ្នា ហើយ Jose បានប្តឹង Justin ពីបទប្រើអំពើហឹង្សា៕

នាង Selena Gomez ធុញទ្រាន់ នឹងឡើង តុលាការ ជាមួយ Justin Bieber

នាង Selena Gomez ធុញទ្រាន់ នឹងឡើង តុលាការ ជាមួយ Justin Bieber

នាង Selena Gomez ធុញទ្រាន់ នឹងឡើង តុលាការ ជាមួយ Justin Bieber