ស្លាប់ម្នាក់ របួសម្នាក់ ដោយសារជិះម៉ូតូទៅទិញសាច់ទាំងស្រវឹង

Doliprane TVC

​កំពង់ធំ​៖ កាលពី​ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅវេលា​ម៉ោង ១១ នឹង ០៦ នាទី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង​នៅ​ចំណុច ភូមិ​ក្រវ៉ា ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បណ្តាលឱ្យ​មនុស្សម្នា​ក់បាន​ស្លាប់ និង ម្នាក់ទៀត​រង​បួស​បាក់​ភ្លៅ​ម្ខាង ។ មូល​ហេតុដែល​បណ្តាលឱ្យ​មាន​គ្រោះថ្នាក់​នេះ មកពីរ​ម៉ូតូ​ជិះ​ក្នុង​ល្បឿន​លឿន​ដល់​ចំណុច​ផ្លូវ​កោង ក៏​រេ​ចង្កូត​ទៅបុក​ជាមួយ និង គោយន្ត​កន្ត្រៃ​ចំ​ផ្នែ​ច​ចំហៀង​ខាងឆ្វេង បណ្តាលឱ្យ​ឣ្ន​ក​បើកបរ​ម៉ូតូ​ស្លាប់ និង របួសធ្ងន់ ។

ស្លាប់ម្នាក់ របួសម្នាក់ ដោយសារជិះម៉ូតូទៅទិញសាច់ទាំងស្រវឹង

ឣ្ន​ក​ស្លាប់​រស់នៅ ភូមិ​ពន្លៃ ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ចំណែក​ឣ្ន​ក​ដែល​របួស​រស់នៅ ភូមិ​ចើ​ង​ដើ​ង ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ ម្ចាស់​គោយន្ត​កន្ត្រៃ​រស់នៅ ភូមិ​កំពង់​ស្ដេច ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ សូម​បញ្ចាក់​ផងដែរ​ថា​សាកសព ត្រូវបាន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ រីឯ​ឣ្ន​ក​រងរបួស ត្រូវបាន​បញ្ចូនទៅ​មន្ទី​ពេទ្យ​ស្រុក​ចំណែក​ម៉ូតូ និង គោយន្ត​កន្ត្រៃ​ត្រូវបាន​ប៉ូលីស​យកមក​រក្សា​ទុក្ខ​នៅ​ប៉ុស្តិ៍​ក្រវ៉ា​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ ៕ ដោយ សុខ ណាក់​ (ប្រភព TV5)

ស្លាប់ម្នាក់ របួសម្នាក់ ដោយសារជិះម៉ូតូទៅទិញសាច់ទាំងស្រវឹង

ស្លាប់ម្នាក់ របួសម្នាក់ ដោយសារជិះម៉ូតូទៅទិញសាច់ទាំងស្រវឹង