កីឡាករ៦នាក់រងរបួស បន្ទាប់ពីរថយន្តក្រុងរបស់ក្លឹប Atletico Huracan ក្រឡាប់នៅវេណេហ្ស៊ុយអេឡា

ទីក្រុងVargas៖ យោងតាមការចេញផ្សាយពីគេហទំព័រ ស៊ិនហួ នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៦ បាននិយាយថា រថយន្ដក្រុងដឹកក្រុមបាល់ទាត់អាហ្សង់ទីនរបស់ក្លឹប Atletico Huracan ត្រូវបានជួបគ្រោះថ្នាក់នៅផ្លូវហាយវ៉េ Caracas-La Guaira នៅទីក្រុង Vargas ប្រទេសវេណេហ្ស៊ុយអេឡា ។

កីឡាករបាល់ទាត់៥នាក់ និងគ្រូបង្វឹករបស់អាហ្សង់ទីនបានមកពីក្លឹប Huracan នាថ្ងៃពុធនេះបានរងរបួសនៅពេលរថយន្តក្រុងបានដឹកក្រុមនេះទៅព្រលានយន្តហោះអន្តរជាតិ Maiquetia 'Simon Bolivar' International ក្នុងរដ្ឋភាគខាងជើងនៃកណ្តាលទីក្រុង Vargas បានក្រឡាប់នៅពាក់កណ្តាលផ្លូវតែម្តង។ ក្លឹបHuracan របស់អាហ្សង់ទីនត្រូវប្រកួតជាមួយក្រុម Venezuela's Caracas FC ក្នុងការប្រកួតជើងទី២នៃ2016 Copa Libertadores ៕