អ្នករំលោភយក ព្រែកចំនួនបី និងផ្លូវរទេះចាស់ៗពីរ នៅអ្នកលឿង ត្រូវអាជ្ញាធរ ហាមឃាត់

ព្រៃវែង៖ ព្រែកសាធារណៈ ចំនួន៣ និងផ្លូវរទេះចាស់ៗចំនួន២ នៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលត្រូវបានគេរំលោភយក ត្រូវបានអាជ្ញាធរហាមឃាត់ ខណៈដែលកន្លងទៅ ព្រែកនិងផ្លូវរទេះ នេះក៏ធ្លាប់រងនូវការរំលោភបំពាន យកជាញឹកញាប់ផងដែរ។

បើតាមលោកតា លោកយាយ រស់នៅតំបន់នោះ តាំងពីដូនតាបានរៀបរាប់ថា មុនមានផ្លូវកៅស៊ូឆ្លងកាត់ភូមិនេះ មានព្រែកចំនួនបី ទទឹងចាប់ពីរ១២ម៉ែត្រ រហូត ជាង២០ម៉ែត្របណ្តោយជាង១០គីឡូម៉ែត្រ រហូតដល់ទន្លេតូចស្ទឹងស្លូត ដោយព្រែកទាំងនោះទឹកហូរពីរវាលប៉ែកខាងកើតភូមិហូរចាក់មកទន្លេមេគង្គនិងរដូវទឹកសម្រក អ្នកស្រុកទាញយកទឹកព្រែកមកប្រើសម្រាប់ស្រោចដំណាំ បន្លែផ្លែឈើ ហើយក្រៅពីព្រែក ស្ថិតនៅចន្លោះព្រែកមានផ្លូវរទេះពីរសម្រាប់ ចេញ ចូលដឹកកសិផល ផ្លូវនោះទទឹង ប្រមាណ១០ និងបណ្តោយជាង១០គីឡូម៉ែត្រ ស្របព្រែក។ ក៏បុន្តែ ព្រែក និងផ្លូវរទេះត្រូវបានលប់បណ្តើរៗ ពីរសំណាក់ អ្នកផ្ទះរស់នៅជាប់ព្រែក និងផ្លូវរទេះនោះ ម្ខាងបង្ខិតរបងចូលបន្តិច មុខាងទៀតបង្ខិតចូលបន្តិច ហើយចំណែកនៅសល់ មេភូមិ មេឃុំ តៗគ្នាបានលក់បណ្តើរៗផងនោះ ទើបធ្វើឲ្យ បាត់ព្រែកនិងផ្លូវរទេះទាំងស្រុងតែម្តងទៅ។ហើយដីព្រែក ផ្លូវរទេះជាប់មាត់ទន្លេអ្នកដែលទិញច្រើនជាងគេពីរអាជ្ញាធរគឺ ជនអន្តោប្រវេសន៍ មករស់នៅថ្មីៗ ខ្លះចាក់ដីធ្វើផ្ទះ និងរៀបឥដ្ឋធ្វើរបងថ្មខ្ពស់ៗបើទោះបីជាដីខ្លះមាន ប្លង់ឬអត់ប្លង់ទិញយក ហើយពួកគេហ៊ានទិញដោយសារ ភូមិ ឃុំលក់ឲ្យ។

ពាក់ព័ន្ធ នឹងការរំលោភយកព្រែក ផ្លូវរទេះកន្លងមកមិនមានធ្វើការរារាំងពីរអាជ្ញាធរភូមិ ឃុំនោះទេ ទើបតែចុងខែកន្លងមក អ្នករំលោភយកដីចំណីព្រែចុងក្រោយគេបំផុត គឺលោក មឿន មិនា បានធ្វើរបងជាប់និងដីការ៉ាស់សាំងដេប៉ូតេលា (ការ៉ាស់សាំង ទិញដីពីរអាជ្ញាធរ ភូមិ ឃុំ ព្រែកនិងចំណីព្រែក ជាង១០ម៉ែត្រ) បានប្តឹងមកអាជ្ញាធរ ភូមិ ឃុំ ទើបអាជ្ញាធរចុះទៅឃាត់។ ក្នុងពេលចុះឃាត់ពេលនោះ លោក មឿន មិនា បាននិយាយថា ខ្ញុំទទួលស្គាល់ថា ខ្ញុំពិតជាបានរំលោភយកដីចំណីព្រែកចំនួន ទទឹង២ម៉ែត្រ ៦តឹក មែន គិតពីរកន្ទុយដីដល់ក្បាលដី ជាង៣០ម៉ែត្រ ក៏ប៉ុន្តែ ខ្ញុំបានធ្វើកិច្ចសន្យា ថា បើដីនេះរដ្ឋត្រូវការខ្ញុំធានាវាយចោលវិញ ក៍ប៉ុន្តខ្ញុំសុំឲ្យលោកមេភូមិ មេឃុំ រកព្រែកឲ្យឃើញទាំងអស់វិញផង ហើយខ្ញុំសប្បាយចិត្តបើឃើញព្រែកដូចដើមវិញនោះ ទុកសម្រាប់ប្រើប្រាស់។

  មេឃុំអ្នកលឿង លោក ភោគ ថានី មិនបានធ្វើអត្ថាធិប្បាយលំអិតទេ ដោយគ្រាន់តែមានប្រសាសន៍ថា មូលហេតុចុះទៅឃាត់កុំឲ្យធ្វើរបងរំលោភយកដី ព្រែកដោយសារតែមាន បណ្តឹងពីរពលរដ្ឋ ទើបចុះធ្វើការទៅ។

    ដោយឡែកប្រជាពលរដ្ឋបាននិយាយបន្ថែមថា មូលហេតុចុះឃាត់នេះដោយសារ មានពាក្យបណ្តឹង ស្របនិងលោកមឿន មិនា មិនបានជម្រាបប្រាប់អាជ្ញាធរ ម្លោះហើយគេធ្វើការអញ្ចឹងហើយ បើ អ្នកយកព្រែក ផ្លូវរទេះ ទិញព្រែក ទិញផ្លូវរទេះធ្វើផ្ទះអស់ហើយ សុទ្ធសឹងប្រាប់ ឲ្យលុយ ឲ្យកាក់ឲ្យអាជ្ញាធរ ទើបគ្មានរឿងរាវកើតឡើង សល់តែច់ងក្រោយគេ មិនឆ្លាត មិនឲ្យលុយគេចឹងហើយ ហើយអ្នកមានការ៉ាស់សាំងឆ្លាត ចង់យកដី២ម៉ែត្រ ៦តឹកបនុថែមទៀតទើបប្តឹង ឲ្យអាជ្ញាធរចុះធ្វើការ៕