កូនប្រុស​លោក មួន ម៉ា​រ៉ា កាន់តែ​ធំ កាន់តែ​គួរ​ឲ្យ​ស្រលាញ់​ ​

Doliprane TVC

​បើ​គិត​មកដល់ពេលនេះ កូនប្រុស​លោក មួន ម៉ា​រ៉ា មាន​អាយុប្រមាណ​ជាង​បួន​ខែ​មកហើយ ។ កូនប្រុស​របស់លោក មួន ម៉ា​រ៉ា មាន​ឈ្មោះថា Fly មើលទៅ​កូន​របស់លោក​កាន់តែ​ធំ កាន់តែ​គួរ អោយ​ស្រលាញ់ Fly គឺជា​កូនប្រុស​សំណ​ប់​ចិត្ត របស់​គូ​ស្វាមី​វ័យក្មេង​មួយគូ​នេះ ។ តោះ​មើល​រូបថត​កូនប្រុស​របស់​អតីត​តារាចម្រៀង​រូបនេះ ទាំងអស់គ្នា​មើល​គួរ​ខ្នាញ់យ៉ាងណាដែរ ? ។​

កូនប្រុស​លោក មួន ម៉ា​រ៉ា កាន់តែ​ធំ កាន់តែ​គួរ​ឲ្យ​ស្រលាញ់​ ​

​លោក មួន ម៉ា​រ៉ា ត្រូវបាន​គេ​ចាត់ទុកជា​អ្នកសិល្បៈ​ដែល​បានផ្តល់​ក្តី​ស្រលាញ់ និង ការ​ថ្នាក់ថ្នម​ដល់​ភរិយា​មិន​ចាញ់​លោក ជា វណ្ណា​រិ​ទ្ធ ប៉ុន្មាន​ឡើយ ។ ក្រោយពី​មានកូន​ប្រុស​ជា​ចំណងដៃ គេ​បាន​កត់សំគាល់ឃើញ​ជីវិត​ប្តី​ប្រពន្ធ​មួយគូរ​នេះ កាន់តែ​ផ្អែមល្ហែម ។ ពេលនេះ​ដែរ កូនប្រុស​របស់លោក មួន ម៉ា​រ៉ា មាន​អាយុ​ជាង​បួន​ខែ​ហើយ ដែលមាន​មុខមាត់​កាត់​រក​ភរិយា​ច្រើនជាង​រូបលោក ។ ពេលខ្លះ​គេ​បានឃើញ​កូនប្រុស​របស់លោក​បង្ហា​ញ​កាយវិការ​គួរអោយ​ខ្នក់​ខ្នាញ់​ដូច​មនុស្ស​ធំ ។

កូនប្រុស​លោក មួន ម៉ា​រ៉ា កាន់តែ​ធំ កាន់តែ​គួរ​ឲ្យ​ស្រលាញ់​ ​

ដោយសារ​ភរិយា និង កូនប្រុស​របស់ មួន ម៉ា​រ៉ា រស់នៅ​ខេត្ត​កំពង់សោម​នោះ ជា​រៀងរាល់​ពេលទំនេរ​គេ​បានឃើញ​អតីត​តារាចម្រៀង​រូបនេះ​និយាយ​ជាមួយ​កូនប្រុស​តូច​តាមរយៈ​សារ​ប្រព័ន្ធ​អេ ឡិច​ត្រូ​និ​ច ។ ទោះបីជា​មានការ​ងា​ររ​វល់​យ៉ាងណាក្តី ក៏​លោក មួន ម៉ា​រ៉ា តែងតែ​ចំណាយពេល​ទៅលេង​ភរិយា និង កូនប្រុស​មិនដែល​ខាន​ឡើយ ។ ថ្វីត្បិតតែ​លោក មួន ម៉ា​រ៉ា មិនបាន​ចាប់​អាជីព​ចម្រៀង​ក៏ពិតមែន តែ​លោក​មិនបាន​បោះបង់​ការងារ​សិល្បៈ​ឡើយ ។ សព្វថ្ងៃ​លោក​បម្រើ​ការងារ​នៅ​ផលិតកម្ម​ហង្ស​មាស ។ លោក​ធ្លាប់ជា​តារាចម្រៀង​ដែលមាន​ប្រជាប្រិយភាព​កាលពី​ប៉ុន្មាន​ឆ្នាំមុន ៕​ចេ​នី​