Man Utd ផ្តល់ប្រាក់​ជាង​៤០០​លាន​ដុល្លារ​ដល់ Mourinho រុះរើ​ក្រុម​ថ្មី​រដូវ​កាល​ក្រោយ​?

​លោក Jose Mourinho អាច​ទទួលបាន​ទឹកប្រាក់​ជិត​៤៤០​លាន​ដុល្លារ​អាមេរិក​ដើម្បី​នាំយក​កីឡាករ​ល្បីៗ​មក​ពង្រឹង​ក្រុម Man Utd នៅពេល​លោក​មក​ដឹកនាំ​ក្រុម​នេះ​នា​រដូវ​កាល​ក្រោយ​។ នេះ​បើ​យោងតាម​គេហទំព័រ dailystar​។​

Mourinho ជា​បេក្ខភាព​ទីមួយ​ដែល​នឹងត្រូវ​ជំ​នូ​ស​តំណែង​លោក Louis van Gaal ដែល​កំពុង​ជួប​បញ្ហា​បច្ចុប្បន្ន​ដើម្បី​ស្តា​ក្រុម​ឡើងវិញ​នៅ​រដូវ​កាល​ក្រោយ​។ ហើយ​មួយវិញទៀត​ក្រុម​នេះ​ក៏​នឹងត្រូវ​មា​ការប្រកួតប្រជែង​ខ្លាំង​ជាមួយ​ក្រុម​នៅក្នុង​ទីក្រុង Manchester មួយទៀត​គឺ Man City ផងដែរ​ក្រោម​ការដឹកនាំ​របស់​អតីត​គ្រូបង្វឹក Barcelona លោក Pep Guardiola ។​

​សម្រាប់​ការផ្តល់ប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដល់ អតីត​គ្រូបង្វឹក​របស់ Chelsea នេះ Mourinho បាន​សម្លឹង​ឃើញ​កីឡាករ​ល្បីៗ​ដូចជា ខ្សែប្រយុទ្ធ​កំពុង​ឡើង​ជើង​ខ្លាំង Neymar, Edinson Cavani, Thomas Muller,​ខ្សែបម្រើ Paul Pogba និង ខ្សែការពារ Raphael Varane ជាដើម​ដើម្បី​មក​ពង្រឹង​ក្រុម​នៅ​រដូវ​កាល​ក្រោយ​។​

​ក្រៅពី​គោលដៅ​កីឡាករ​ដែល​ត្រូវ​ទិញ​ចូល​ខាងលើ បិសាច​ក្រហម ក៏​ធ្លាប់​ចាប់អារម្មណ៍​តារា​ឆ្នើម​របស់ Real Madrid មួយចំនួន​ផងដែរ​ដូចជា Cristiano Ronaldo, Gareth Bale, និង Sergio Ramos តែ​ត្រូវបាន​ក្លិប​នេះ​បដិសេធ​។​

​សូមបញ្ជាក់ថា “The Special One” ត្រូវបាន​តោ​ខៀវ Chelsea បញ្ឈប់​ពី​តំណែង​កាលពី​ខែធ្នូ​កន្លងទៅ​បន្ទាប់ពី​លោក​ដឹកនាំ​ក្រុម​មិនបាន​ល្អ​សោះ​ចាប់តាំងពី​ដើមរដូវ​កាល​ថ្មី​មក​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​