ទីតាំងលក់កាហ្វេផង បើកលេងល្បែង ផងជាង៩ឆ្នាំ មិនមាន សមត្ថកិច្ច ចុះបង្ក្រាប

 ព្រៃវែង៖   ទីតាំង លក់កាហ្វេផង បើកលេងល្បែងផងជាង៩ឆ្នាំ បានលេងសុខស្រួលរហូត មិនមានការរំខាន សមត្ថកិច្ចម្តងណាទេ។  ទីតាំងនោះស្ថិតនៅតាម បណ្តោយ ផ្លូវជាតិលេខ១ ជាប់ផ្សារកំពង់សឹង ក្បែរទីតាំងលក់ ទិញ អេតចាយក្នុងភូមិកំពង់សឹង ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។

បើយោងតាមប្រជាពលរដ្ឋបានរៀបរាប់ថា កន្លែងលក់កាហ្វេនេះ ចាប់ផ្តើមលេងល្បែងគ្រប់ប្រភេទ រួមនិងជាកន្លែងណាត់គ្នាជល់មាន់ផងនោះ គឺចាប់ផ្តើមលេងពីម៉ោង ជិត៩ព្រឹក រហូតដល់ យប់ងងឹត ហើយអ្នកខ្លះលេងចាញ់ អស់មិនទៅផ្ទះទេ រហូតទល់តែប្រពន្ធទៅតាម ខ្លះឈ្លោះជេរ ប្រកែកគ្នា ស្ទើររាល់អាទិត្យផងដែរ។

ពួកគាត់បន្តថា ល្បែងលេងនោះទី1 លេងប៊ៀរគ្រប់ប្រភេទ ខ្លះអាប៉ោង ខ្លះកន្ទុយលេខ (ឆ្នោតវៀតណាម) ហើយលេងមួយដៃៗ ចាប់ពីរ ២ពាន់រៀលរហូតដល់ ៥០ម៉ីនរៀល តាមវង់តូចឬធំ ឬតាមការសងសឹកចាញ់ឬឈ្នះ ហើយ អ្នកលេងមកពីរប្រភពទី១ អ្នកភូមិ ទី២ ប៉ូលិស ប៉េអឹម ទី៣ អ្នករកស៊ីជួញជ្រូក និង អ្នកលេងដៃធំៗ គឺអ្នករកស៊ីជួញគោ ក្របី ហើយ ពេលលេងដៃធំៗ តុងច្រើនៗ ម្ចាស់ហាងកាហ្វេ មិនយកលុយកាហ្វេ ឬទឹកសុទ្ធ ភេសជ្ជះអ្វីទេ គឺហ្វីៗៗ តែម្តង ។

ពលរដ្ឋបន្ថែមថា គិតជាទឹកលុយកេងក្នុងកន្លែងលក់កាហ្វេនេះ ជាមធ្យមចរន្ត សាច់ប្រាក់លេងមួយថ្ងៃៗ រង្វង១លានរៀល រហូត ដល់ជាង១០លានរៀល ហើយ សមត្ថកិច្ចទៅលេងនោះតាមពិត ចាំគិតលុយតុងជាមួយម្ចាស់ផ្ទះ។

កន្លងមក អ្នកសារពត៌័មាន ទទួលបានដំណឹងនេះពីរពលរដ្ឋ រាយការណ៍ ជូនលោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការខេត្តព្រៃវែងឲ្យលោកមានវិធានការ ក៍ប៉ុន្តែជិត១ខែ ហើយ មិនឃើញមានចំណាត់ការណាមួយទេ ដោយ លោកមានប្រសាសន៍ ថា រឿងតិចតួចចាំខ្ញុំប្រាប់ឱ្យលោក អធិការចាត់ការ បជ្ឈប់កុំឲ្យលេងតទៅទៀត។

 រហូតមកទល់ល្ងាចថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៦នេះចំនួនអ្នកលេងនៅបន្តលេងជាធម្មតា ជាមធ្យមមួយថ្ងៃប្រមាណ១០០នាក់ដដែលជាដដែល។ ហើយបុរជាពលរដុឋ និងសមត្ថកិច្ចមួយចំនួនលួចបង្ហើបថា មូលហេតុ សមត្ថកិច្ចមិនចុះបង្រ្កាប កន្លែង លេងល្បែងគឺដោយសារ ទីតាំងលេងល្បែងជាឆ្នាំងបាយបុរចាំថ្ងៃរបស់សមត្ថកិច្ច ហើយមិនត្រឹមតែឃុំកំពង់សឹងទេ មានកន្លែងលេងល្បែងនោះ ជាង១០០ឃុំទូទាំងខេត្ត ឃុំណាក៍មានកន្លែងលេងល្បែងដែរ គ្រាន់តែ ឃុំខ្លះមានតិច ខ្លះមានច្រើន ពីររង្វង់ ៣ទៅ ១៥កន្លែង ដូចឃុំកំពង់សឹងមានប្រាំកន្លែង តែកន្លែងលក់កាហ្វេនេះជាទីតាំងធំ និងយូរជាងគេ ។ ហើយការបិទបាំងកន្លែង លេងល្បែងរបស់ សមត្ថកិច្ចមកពីរ កន្លែងល្បែងទាំងនោះឲ្យលុយ ហើយ លុយមួយចំនួនសម្រាប់ ឲ្យសមត្ថកិច្ចចុះធ្វើការ ពីព្រោះប្រាក់បេសកកម្ម របស់ប៉ូលិសស្ទើរពាក់កណ្តាល មិនបានធ្លាក់ដល់ ប៉ុស្តិ៍រដ្ឋបាលនោះទេ នេះបើយោងតាមការលួចបង្ហើប ពីរមន្ត្រីប៉ូលិសជាច្រើននាក់៕

ទីតាំងលក់កាហ្វេផង បើកលេងល្បែង ផងជាង៩ឆ្នាំ មិនមាន សមត្ថកិច្ច ចុះបង្ក្រាប

ទីតាំងលក់កាហ្វេផង បើកលេងល្បែង ផងជាង៩ឆ្នាំ មិនមាន សមត្ថកិច្ច ចុះបង្ក្រាប

ទីតាំងលក់កាហ្វេផង បើកលេងល្បែង ផងជាង៩ឆ្នាំ មិនមាន សមត្ថកិច្ច ចុះបង្ក្រាប