រួមភេទនិងការដល់ចំណុចកំពូលរួមគ្នា

រួមភេទនិងការដល់ចំណុចកំពូលរួមគ្នា

មានការ​យល់​ច្រឡំ​ដ៏​ធំ​អំពី​ប្រធានបទ​ដល់​ចំនុចកំពូល​នៃ​ការ​រួម​ភេទ​ព្រម​គ្នា​។​ នេះ​គឺ​នៅ​ពេល​ដែល​ដៃគូ​រទាំង​ពីរ​នាក់​ឈាន​ទៅ​ដល់​ចំនុចកំពូល​ក្នុង​ពេល​តែ​មួយ​។

វា​ច្បាស់​ណាស់​ដែល​ថា​ មនុស្ស​ភាគច្រើន​ ជា​ពិសេស​ស្ត្រី​ក្មេងៗ​គិត​ថា​ បុរស​ និង​ស្ត្រី​ត្រូវ​ឡើង​ដល់​ចំនុចកំពូល​ក្នុង​ពេល​តែ​មួយ​!​ នៅ​ក្នុង​ពិភពលោក​ដ៏​ពិតប្រាកដ​នេះ​ រឿង​មួយ​នេះ​មិនមែន​ជា​ការ​ពិត​នោះ​ទេ​។

ឧទាហរណ៍​ ថ្មីៗ​នេះ​ខ្ញុំ​បាន​និយាយ​ជាមួយ​អ្នកជំងឺ​ស្រី​ម្នាក់​ដែល​បាន​រួម​ភេទ​ច្រើន​ដង​ណាស់​ក្នុង​មួយ​ឆាកជីវិត​របស់​នាង​។​ ប៉ុន្តែ​នាង​និយាយ​ថា​ វា​មិន​អាច​កើត​មាន​ទៀត​ទេរ​ហូត​ដល់​នាង​អាយុ​បាន​ ៤០​ឆ្នាំ​ និង​រក​ឃើញ​បុរស​ម្នាក់​ដែល​នាង​អាច​ឈាន​ដល់​ចំនុចកំពូល​ជាមួយ​គ្នា​បាន​។​
គំនិត​យោបល់​ដែល​ថា​ ការ​ឡើង​ដល់​ចំនុចកំពូល​ក្នុង​ពេល​ជាមួយ​គ្នា​គឺជា​បទដ្ឋាន​ធម្មតា​នៃ​ការ​យល់​ខុស​មួយ​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​អស់​កាល​ជាង​ពីរ​ទស​វត្ស​ន៍​មក​ហើយ​ តាម​រយៈ​រឿង​ប្រលោមលោក​ និង​រឿង​ស្រើបស្រាល​ផ្នែក​រួម​ភេទ​រាប់រយ​រឿង​។

ទោះបី​ដល់​ថ្ងៃនេះ​ទៅ​ហើយ​ក៏​មនុស្ស​ភាគច្រើន​ជឿជាក់​ថា​ ដៃគូរ​រួម​ភេទ​ទាំង​ពីរ​នាក់​ជា​ទូទៅ​ឈាន​ដល់​ចំនុចកំពូល​ទាំងអស់​គ្នា​។​
លទ្ធផល​នៃ​ការ​យល់​ខុស​ទាំង​អស់នេះ​គឺថា​សព្វ​ថ្ងៃនេះ​ ស្ត្រី​ក្មេងៗ​និយាយ​ថា​ “​ខ្ញុំ​ច្បាស់​ជា​មាន​អ្វី​កើតឡើង​មិន​ប្រក្រតី​ហើយ​លើ​រូប​ខ្ញុំ​ដោយសារ​តែ​ខ្ញុំ​មិន​អាច​ឡើង​ដល់​ចំនុចកំពូល​ដូច​គ្នា​ជាមួយនឹង​មិត្ត​ប្រុស​របស់ខ្ញុំ​បាន​។​ ហើយ​គាត់​ពិតជា​អស់​ស​ង្ឈឹ​ម​ជា​ខ្លាំង​អំពី​រឿង​នេះ​...”​។​
ការ​ពិត​តាម​ផ្នែក​វេជ្ជសាស្ត្រ

ប៉ុន្តែ​ការ​ពិត​គឺថា​ ខណៈ​ពេល​ដែល​ការ​ឡើង​ដល់​ចំនុចកំពូល​គឺ​វា​ល្អ​នោះ​ ពួក​គេ​មានការ​ពិបាក​ណាស់​ដើម្បី​អាច​ធ្វើ​ទៅ​បាន​ ជា​ពិសេស​នៅ​ពេល​ដែល​អ្នកមាន​វ័យក្មេង​។

វា​ទំនងជា​ច្រើន​តែ​កើតឡើង​នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​ជិត​ស្និទ្ធ​មួយ​ ដែល​ដៃគូ​រទាំង​ពី​នាក់​បាន​រស់នៅ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​ និង​ដឹង​នូវ​របៀប​ធ្វើ​យ៉ាងណា​អោយ​អ្នក​ទាំង​ពីរ​ឆ្លើយ​តប​ទៅ​នឹង​ការ​រួម​ភេទ​បាន​យ៉ាង​ល្អ​។

កា​រស​ម្រ​ប់​សម្រួល​ដើម្បី​ទទួល​បាន​ចំនុចកំពូល​គឺ​មិន​ទំនង​កើតឡើង​ក្នុង​ពេល​តែ​មួយ​យប់​ ឬ​ក្នុង​ពេល​តែ​មួយ​ភ្លែត​នោះ​ទេ​ លុះត្រាតែ​អ្នក​ទាំង​ពីរ​នាក់​មាន​ជំនាញ​ច្រើន​ខាង​ផ្នែក​ភ្ញោ​ច​អារម្មណ៍​ភេទ​។​ វា​ក៏​ជួយ​ច្រើន​ដែរ​ប្រសិនបើ​បុរស​មានការ​គ្រប់គ្រង​បាន​យ៉ាង​ល្អ​ទៅ​លើ​ការ​បាញ់​ទឹកកាម​របស់​ខ្លួន​ ដែល​វា​មិន​ច្រើន​តែ​កើត​ទៅ​លើ​បុរស​វ័យក្មេងៗ​នោះ​ទេ​។

ដូច្នេះ​មូលហេតុ​នៃ​ការ​ឈាន​ដល់​ចំនុចកំពូល​ដំណាលគ្នា​ គឺជា​រឿង​ពិបាក​ណាស់​?​ មែនហើយ​ វា​មាន​ហេតុផល​ធំៗ​ចំនួន​ពីរ​៖
បញ្ហា​របស់​ស្ត្រី​ក្នុង​ការ​ឈាន​ទៅ​ដល់​ចំនុចកំពូល​នៃ​ការ​រួម​ភេទ​​នៅ​ពេល​ដែល​មនុស្ស​និយាយ​អំពី​ការ​ឡើង​ដល់​ចំនុចកំពូល​ក្នុង​ពេល​ជាមួយ​គ្នា​ ជា​ទូទៅ​ន័យ​មួយ​នេះ​សម្រាប់​និយាយ​អំពី​អំឡុង​ពេល​នៃ​ការ​រួម​ភេទ​។​ ​ប៉ុន្តែ​ការ​ឡើង​ដល់​ចំនុចកំពូល​ក្នុង​ពេល​រួម​ភេទ​ដោយ​ឯងៗ​គឺ​មិន​ងាយស្រួល​នោះ​ទេ​។​​រហូត​ដល់​ទសវត្សរ៍​ឆ្នាំ​១៩៦០​ អ្នកឯកទេស​មួយ​ចំនួន​បាន​យល់​ឃើញ​អំពី​រឿង​នេះ​។
នៅ​ពេល​ខ្ញុំ​និយាយ​សំអាង​លើ​ចំនុច​នេះ​ប្រាប់​ទៅ​អ្នកឯកទេស​ខាង​ចិត្តសាស្ត្រ​ម្នាក់​ក្នុង​ទីក្រុង​ឡុ​ង​ ដែល​រូប​គាត់​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អ្នកឯកទេស​ម្នាក់​ខាង​ព្យាបាល​បញ្ហា​ផ្លូវភេទ​ គឺ​គាត់​បដិសេធ​និង​មិន​ជឿ​លើ​ចំនុច​មួយ​នេះ​ទេ​។
ប៉ុន្តែ​ដល់​ឆ្នាំ​ ១៩៧៦​ អ្នក​ស្រាវជ្រាវ​ខាង​ផ្នែក​ការ​រួម​ភេទ​របស់​សហរដ្ឋអាមេរិក​ អ្នកស្រី​ ស្យៀ​ ហី​ត​ (Ms.​ Shere​ Hite)​ បាន​ចុះ​ផ្សាយ​នូវ​ការ​សង្កេត​មួយ​ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់​ នូវ​រឿងហេតុ​ដូចដែល​បាន​និយាយ​ខាងលើ​នេះ​។​ អ្វី​ដែល​គួរ​អោយ​អស្ចារ្យ​ គឺ​ការ​ស្រាវជ្រាវ​របស់​អ្នកស្រី​ធ្វើ​អោយ​មានការ​ប្រេះឆារ​យ៉ាង​ខ្លាំង​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ដូច្នេះ​អ្នកស្រី​ក៏​សម្រេចចិត្ត​ចេញពី​អា​មេ​រិ​ក​ទៅ​។​
ដូច្នេះ​សរុបសេចក្តី​មក​ វា​មានការ​ពិបាក​ណាស់​សម្រាប់​ធ្វើ​អោយ​ស្ត្រី​ឈាន​ដល់​ចំនុចកំពូល​ដំណាលគ្នា​នឹង​ដៃគូរ​ប្រុស​ ជា​ពិសេស​ប្រសិនបើ​នាង​មិន​អាច​ឈាន​ដល់​ចំនុចកំពូល​បាន​ក្នុង​ពេល​រួម​ភេទ​។​ ហើយ​ស្ត្រី​ភាគច្រើន​មានការ​លំបាក​ណាស់​ក្នុង​ការ​ធ្វើ​ដូច្នេះ​។​

បញ្ហា​នៃ​ពេលវេលា​ឈាន​ដល់​ចំនុចកំពូល​របស់​បុរស
ចំនុច​ទី​ពីរ​ ទោះបីជា​ស្ត្រី​អាច​ឈាន​ដល់​ចំនុចកំពូល​ក្នុង​ពេល​រួម​ភេទ​ក៏​ដោយ​ ក៏​មាន​សំនួរ​មួយ​ថា​បុរស់​អាច​កំណត់​ពេលវេលា​នៃ​ការ​បាញ់​ទឹកកាម​របស់​ខ្លួន​ដើម្បី​សម្រប​គ្នា​ជាមួយ​នាង​ដែរ​។​
ជា​អ​កុស​ល្យ​ បុរស​ក្មេងៗ​ជា​ច្រើន​មិន​អាច​កំណត់​ពេលវេលា​នៃ​ការ​ឈាន​ដល់​ចំនុចកំពូល​របស់​ពួក​គេ​បាន​ទាំង​អស់នោះ​ទេ​ ជា​ពិសេស​ប្រសិនបើ​ពួក​គេ​មានការ​រង​ទុក្ខ​ពី​បញ្ហា​ឆាប់​បាញ់​ទឹកកាម​ចេញ​ពេក​។​
លើស​ពី​នេះ​ទៅ​ទៀត​ ជា​ធម្មតា​មាន​បុរស​ភាគច្រើន​មិន​ចង​កំណត់​ពី​ពេលវេលា​នៃ​ការ​ឈាន​ដល់​ចំនុចកំពូល​ទេ​។​

ដូច្នេះ​ម្តង​ហើយ​ម្តងទៀត​ អ្វី​ដែល​កើតឡើង​គឺថា​ស្ត្រី​ត្រូវ​ចាប់ផ្តើម​គិត​ប្រហែលជា​នឹង​ត្រូវ​ឈាន​អោយ​ដល់​ចំនុចកំពូល​អោយ​បាន​លឿន​។​ បន្ទាប់​មក​ភ្លាមៗ​នោះ​ទើប​ដល់​ពេល​ដៃគូរ​របស់​នាង​ម្តង​។​

របៀប​ធ្វើ​ដូច​ម្តេច​ទើប​ទទួល​បាន​ចំនុចកំពូល​ដំណាលគ្នា
សម្រាប់​ដៃគូរ​រួម​ភេទ​ជា​ច្រើន​គូរ​ដែល​ចង់បាន​ចំនុចកំពូល​ដំណាលគ្នា​គឺ​មិន​នឹង​អាច​ទៅ​រួច​នោះ​ទេ​ យ៉ាង​ហោច​ណាស់​ក៏​ត្រូ​វា​មាន​មូលដ្ឋាន​មួយ​ដែល​ទៀងទាត់​ដែរ​។​ ភាគច្រើន​នៃ​ពួក​គេ​យល់​ស្រប់​នឹង​យោបល់​នេះ​ ហើយ​ប្រហែលជា​វា​មិនមែន​ជា​រឿង​អាក្រក់​នោះ​ទេ​ប្រសិនបើ​ពួក​គេ​ទាំង​ពី​សប្បាយចិត្ត​។​

ប៉ុន្តែ​ប្រសិនបើ​អ្នក​ពិតជា​ចង់​ឈាន​ដល់​ចំនុចកំពូល​ដំណាលគ្នា​មែន​ វា​អាច​ធ្វើ​ទៅ​បាន​។​

នេះ​គឺជា​ក្បួនខ្នាត​សម្រាប់​ជួយ​ដល់​អ្នក​។

១,​ ចូរ​សិក្សា​នូវ​របៀប​ធ្វើ​យ៉ាងណា​អោយ​ច្បាស់​ថា​ដៃគូរ​ខាង​ស្រី​អាច​ទៅ​ដល់​ចំនុចកំពូល​ច្រើន​ឬ​តិច​ ក្នុង​ពេល​រួម​ភេទ​
ប្រសិនបើ​អ្នក​ធ្វើ​វា​បាន​មួយ​រយៈពេល​ហើយ​ និង​តែងតែមាន​សេចក្តី​ស្រលាញ់​គ្នា​ បរិយាកាស​រ៉ូ​មែន​ទិច​ មិន​ប្រញាប់ប្រញាល់​នោះ​ វា​មិនមែន​ជា​រឿង​ពិបាក​ក្នុង​ការ​ឈាន​ទៅ​ដល់​ចំនុចកំពូល​ជាមួយ​គ្នា​នោះ​ទេ​។​
ល្បិច​គឺ​ ត្រូវ​តែ​ប្រាកដ​ថា​អ្នក​អាច​លូក​ទៅ​ដល់​ Clitoris​ (​សេរ​)​ របស់​ស្ត្រី​ ដោយ​ប្រើ​ចុង​ម្រាមដៃ​ក្នុង​ពេល​រួម​ភេទ​។​ នៅ​ពេល​អ្នក​ទាំង​ពីរ​រៀបនឹង​ឈាន​ដល់​ចំនុចកំពូល​ហើយ​ បន្ទាប់​មក​ចូរ​ត្រដុស​វា​ថ្នមៗ​ ប៉ុន្តែ​ត្រូវ​ដាស់​អារម្មណ៍​ភេទ​អោយ​បាន​ខ្លាំង​។

២,​ ទាញ​រក​ផលប្រយោជន៍​នៃ​ការ​ឈាន​ទៅ​ដល់​ចំនុចកំពូល​នៃ​ការ​រួម​ភេទ​ច្រើន​ដង​
ប្រសិនបើ​ដៃគូរ​ខាង​ស្រី​បាន​សិក្សា​ពី​របៀប​ធ្វើ​យ៉ាងណា​ទើបបាន​ចំនុចកំពូល​ច្រើន​ដង​ហើយ​ ការ​ធ្វើ​អោយ​មាន​ចំនុចកំពូល​ដំណាលគ្នា​គ​ពិតជា​ងាយស្រួល​ច្រើន​សម្រាប់​គេ​។​
តើ​ហេតុ​អ្វី​?​ ព្រោះ​ឥឡូវនេះ​ខាង​ប្រុស​មាន​គោលដៅ​មួយ​ចំនួន​ខុសៗ​គ្នា​។​

ម្យ៉ាងវិញទៀត​ ប្រសិនបើ​គាត់​មិន​ត្រៀមខ្លួន​រួច​ជាមួយ​ក្នុង​ការ​ទទួល​បាន​ចំនុចកំពូល​តាម​ដែល​ខាង​ស្រី​មាន​ទេ​ គាត់​អាច​ធ្វើ​វា​បាន​ទៀត​នៅ​ពេល​ដែល​ខាង​ស្រី​ឈាន​ដល់​ចំនុចកំពូល​ជា​លើក​ទី​ពីរ​ ទី​បី​ ឬ​ទី​បួន​។​
ប៉ុន្តែ​សមត្ថភាព​ក្នុង​ការ​ឈាន​ទៅ​ដល់​ចំនុចកំពូល​ច្រើន​ដង​គឺ​មិន​ច្រើន​កើត​មាន​ទៅ​លើ​ស្ត្រី​វ័យក្មេង​ទេ​។​
ចំនុច​បញ្ជាក់​ការ​ពិត​ទាំងនេះ​ចង់​ប្រាប់​អោយ​ដឹង​ថា​ ការ​ដល់​ចំនុចកំពូល​ដំណាលគ្នា​គឺ​មាន​ភាព​ងាយស្រួល​សម្រាប់​ដៃគូរ​រួម​ភេទ​ណា​ដែល​ប្រើ​ពេលវេលា​នៅ​ជាមួយ​គ្នា​យូរ​មក​ហើយ​ និង​យល់​ដឹង​ច្រើន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។

៣,​ ចូរ​ប្រាកដ​ថា​ បុរស​បាន​សិក្សា​ពី​របៀប​កំណត់​ពេលវេលា​នៃ​ការ​ឈាន​ដល់​ចំនុចកំពូល​
និយាយ​ដោយ​ភាព​ស្មោះត្រង់​ ការ​ធ្វើ​បែប​នេះ​ប្រហែលជា​អាច​ប្រើ​ពេល​ច្រើន​ឆ្នាំ​!​ បុរស​ជា​ច្រើន​ដែល​មាន​វ័យ​ ៤០​ទៅ​៥០​ឆ្នាំ​ជា​ធម្មតា​អាច​រួម​ភេទ​រហូត​ដល់​ច្រើន​ម៉ោង​ ហើយ​បន្ទាប់​មក​ធ្វើការ​បាញ់​ទឹកកាម​នៅ​ពេល​ខាង​ស្រី​ត្រៀមខ្លួន​រួច​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី11  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។