ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ធំ ៖ លោក​ឧត្តម​សេនី​យ៏​ត្រី ជូ សំ​អាន ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ សុំ​ឲ្យ​មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ទាំងអស់​គ្នា​ធ្វើ​យ៉ាងណា​គោរព​វិន័យពេលវេលា​ធ្វើ​ការងារ ឲ្យ​បាន​ល្អ ត្រូវ​ឧស្សា​ព្យាយាម​ក្នុង​ការ​បំពេញ​ភា​កិច្ច​បម្រើ​ដល់​ប្រជាពលរដ្ឋ​និង​ប្រទេស​ជាតិ​ឲ្យ​សក្ដិ​សមជា​កូន ចៅ​របស់​ប្រជាពលរដ្ឋ ត្រូវ​ចង​ចាំ​ថា​យើង​គឺជា​អ្នកបម្រើ​របស់ប្រជាពលរដ្ឋ​មិនមែន​ជា​ចៅហ្វាយនាយ​របស់ ពួក​គាត់​នោះ​ទេ​។

លោក​ឧត្តមសេនីយត្រី​ស្នងការដ្ឋាន​ខេត្ត​មាន​ប្រសា​ស​ន៏​យ៉ាង​ដូច្នេះ​កាលពី​រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរសក្តិ​ដល់ មន្ត្រី នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ធំ​សរុប​ចំនួន​៧៣​នាក់ ស្រី​២​នាក់​ក្នុង​នោះ​មាន​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង​៥៣​នាក់ ស្រី​១​នាក់ ថ្នាក់​នាយការិយាល័យ​១២​នាក់​ស្រី​១​នាក់​ថ្នាក់​នាយ​រង​ការិយាល័យ ១៨​នាក់ ថ្នាក់​នាយ​ផ្នែក​អធិការ​៥​នាក់ នាយ​រង​ផ្នែក​អធិការ​៥​នាក់ នាយ​ប៉ុស្តិ​រដ្ឋបាល​៥​នាក់​នាយ​រង​ប៉ុស្តិ៍​រដ្ឋ បាល​៨​នាក់ និង​តម្លើង​ឋានន្តរសក្តិ​ចំនួន​១៨​រូប​ស្រី​១​នាក់​រួម​មាន​ថ្នាក់​អនុ​សេនី​យ៏​ទោ​៦​នាក់​ថ្នាក់​អនុ​សេនីយ៍ ត្រី ៩​នាក់ ថ្នាក់​ព្រិ​ន្ទ​បាល​ឯក​១​រូប និង​ថ្នាក់​ពលបាលឯក​២​រូប​។​

នៅ​ក្នុង​ឱកាស​នេះ​ផង​ដែរ​លោក​ឧត្តម​សេនី​យ៏ ត្រី​ស្នងការ បាន​ផ្តាំ ផ្ញើរដល់​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​ទាំងអស់​ធ្វើ​យ៉ាងណា​រួម​សហការ​ណ៍គ្នា​ក្នុង​ការ​អនុវត្តន៍ គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​បាន​ល្អ​ប្រសើរ​ដែល​ក្រសួងមហាផ្ទៃ​ដាក់​ឲ្យ​ ហើយ​ត្រូវ​តែ​លុប​បំបាត់​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​និង​អំពើ​ចោរកម្ម​ផ្សេង​ៗ ជា​ពិសេស​ការ​ប្លន់​ប្រដាប់​អាវុធ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​លោក​មានការ​ភ័យ​ខ្លាច​៕
    ​