ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប​៖​ពិធី​បើក​សម្ពោធ​អាគារ​ថ្មី របស់​អនុ​សាខា​កាកបាទក្រហមកម្ពុជា (​ស្រុក​ក្រឡាញ់​) ដែលបាន​សាងសង់​លើ​ទីតាំង​ថ្មី ក្នុងភូមិ​ត្រពាំង​ច្រាំង ឃុំ​ក្រឡាញ់  ស្រុក​ក្រឡាញ់ខេត្តសៀមរាប បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ នា​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​អ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយស សាខា​កាកបាទក្រហមកម្ពុជានិងជាតំណាងរាស្ត្រ​មណ្ឌល​សៀមរាប លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប លោក​ជំទាវ គួ​យ ណា​លី​ន​-​ឃឹម​ប៊ុ​ន​សុង អនុប្រធាន​គណកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​ជា​អ្នក​ឧបត្ថម្ភ​ធំ​ជាងគេ តំណាង​សប្បុរសជន ដែល​បាន​ចូលរួម​កសាង​សង់​អាគារ​និង​ទីតាំង​ថ្មី អនុ​សាខា កាកបាទក្រហមកម្ពុជា ស្រុក​ក្រឡាញ់  និង​អស់លោក មន្ត្រីរាជការ កាកបាទក្រហមកម្ពុជា​ព្រមទាំង​សមាជិក​សមាជិការ​គណ​:​ក​ម្មា​ធិ​ការ​ក្រុម​ប្រតិបត្តិ​សាខា អ្នក​ស្ម័គ្រចិត្ត​និង​យុវជន​កាកបាទក្រហមកម្ពុជា​សាខា​ក្រុង​ស្រុក​ទាំង​១២​ក្នុង​ខេត្តសៀមរាប​ជា​ច្រើន​នាក់​ចូលរួម​ផង​ដែរ​។

ការ​បើក​សម្ពោធ​នេះ  គឺ​ស្ថិត​ក្នុង​អត្ថន័យ ដើម្បី​អបអរសាទរ​ថ្ងៃ​ខួបកំណើត​៦១​ឆ្នាំ (១៨ កុម្ភៈ ១៩៥៥ -១៨ កុម្ភៈ ២០១៦ ) នៃ​ស្ថាប័ន​មនុស្សធម៌​ធំ​ជាងគេ​ក្នុង​ប្រទេស  គឺ កាកបាទក្រហមកម្ពុជា   ដែល​បាន​ធ្វើ​ប្រតិបត្តិការ​មនុស្សធម៌​ជួយ​សង្គ្រោះ និង​ជួយ​សម្រាលទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ និង​ងាយ​រង​គ្រោះ  ស្រប​តាម​ប្រធានបទ​ជា​សាកលរបស់ចលនាអន្តរជាតិកាកបាទ ក្រហម អឌ្ឍ​ច័ន្ទ​ក្រហម ( សង្គ្រោះ​ជីវិត ផ្លាស់​ប្តូរ​ផ្នត់គំនិត )  ។​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង មាន​ប្រសាសន៍​ថា  ៖ ដើម្បី​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​ឆ្នាំ​២០១១-២០២០ របស់​កាកបាទក្រហមកម្ពុជា  ដែល​ក្នុង​នោះ​បាន​កំណត់​ទស្សនវិស័យ  ( រួមចំណែក​ព​ន្លឿ​ន ការ​កាត់​បន្ថយ​ភាព​ក្រីក្រ   ការពារ​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្សជាតិ  និង​ការពារ​តម្លៃ​មនុស្សធម៌​របស់​ជន​រង​គ្រោះ ) ឱ្យ​បាន​សម្រេច​នោះ  សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប  បាន​យកចិត្តទុកដាក់​បំពេញ​បេស​កម្ម​មនុស្សធម៌  ស្រប​តាម​វិស័យ​ស្នូល​ទាំង​៤៖​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ  សុខភាព និង​ការ​ថែទាំ​សុខភាព​ក្នុង​សហគមន៍  លើកកម្ពស់​គោលការណ៍​គ្រឹះ​និង​តម្លៃ​មនុស្សធម៌ របស់​ចលនា ការ​អភិវឌ្ឍន៍​ស្ថាប័ន និង អភិវឌ្ឍន៍​ធនធានមនុស្ស  ។

​លោក​បណ្ឌិត ឃឹម ប៊ុ​ន សុង បាន​មាន​ប្រសា​ស​ន៏​បន្ត​ទៀត​ថា កាកបាទក្រហមកម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ថ្ងៃ​ទី​១៨ ខែកុម្ភ ឆ្នាំ​១៩៥៥ និង​បានការ​ទទួលស្គាល់​ពី​គណ​:​ក​ម្មា​ធិ​ការ​អន្តរជាតិ​កាកបាទក្រហម​ហើយ​ត្រូវ​បា​នប​ញ្ជូ​ល​ជា​សមាជិក​ទី​៨៥​របស់​សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​ន៏​ជាតិ​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម​។​ពិសេស​រយ​:​ពេល​១០​ខែ​ឆ្នាំ​២០១៥​មាន​ជា​អា​ទ៏​ក្នុង​នោះ​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​សាខា​ខេត្តសៀមរាប​បាន​ផ្តល់​នូវ​អំណោយ​មនុស្ស​ធ​ម៏​ដល់​គ្រួសារ​និង​ជន​រង​គ្រោះ​ដោយ​ឧបទ្ទវហេតុ​ផ្សេង​ៗ​សរុប​.១៤៥​គ្រួសារ​។​ការ​ចូលរួម​របស់​អ្នក​ស្ម័គ្រចិត្ត​និង​យុវជន​កាកបាទក្រហមកម្ពុជា​ក្នុង​សុវត្ថិភាព​ចរាចរ​ណ៏​ការងារ​លើកកម្ពស់​សុខភាព​សហ​គម​ន៏​ក្នុង​នោះ​រួមចំណែក​គាំទ្រ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​របស់​អង្ការ​សហប្រជាជាតិ​ដើម្បី​សុខភាព​ស្ត្រី​និង​កុមារ​មានការ​ផ្តល់​សារ​អប់រុំ​សុខភាព​និង​ការ​ចុះ​សួរសុខទុក្ខ​ផ្ទាល់​តាម​ផ្ទះ​ក៏​ដូច​ជា​សាខា​បាន​បន្ត​កិច្ចសហការ​ជាមួយ​ដៃគូ​កាកបាទក្រហម​ចំនួន​២ គឺ​កាកបាទក្រហម​អូស្ត្រាលី និង​សមាគម​ន៏​ជាតិ​កាកបាទក្រហម​ចិន ក្នុង​ការ​ផ្តល់​សេវា​លើកកម្ពស់​សុខភាព​ទាំង​ផ្នែក​រួប​វ័​ន្ត​និង​អរូប​វ័​ន្ត​ដល់​សហ​គម​ន៏​គោលដៅ​ដែល​ងាយ​រង​គ្រោះ​នោះ​។

កាកបាទក្រហមកម្ពុជា​សាខា​ខេត្តសៀមរាប​បាន​សាងសង់​អគារ​ទីស្នាក់ការ​អនុ​សាខា​ស្រុក​ចំនួន​២​គឺ​១/​ស្រុក​ប្រាសាទបាគង​ដែល​ដាក់​ឱ្យ​ប្រើប្រាស​កាលពី​ខែសីហា​ឆ្នាំ​២០១៤​កន្លង​មក​និង​ទី​២/​អគារ​ទីស្នាក់ការ​អនុ​សាខា​ស្រុក​ក្រឡាញ់​នេះ​ដែល​សាងសង់​រួចរាល់​ហើយ​បាន​បើក​ពិធី​សម្ភោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​ដំណើរការ​ក្នុង​ពេល​នេះ​តែ​ម្តង ត្រូវ​បាន​ចំណាយ​ថវិការ​សម្រាប់​ការ​សាងសង់​សរូប​ទាំងអស់​ចំនួន​២៦.៥៧៨​ដុល្លារ​អា​មេ​រិ​ក​(​គិត​បញ្ចូល​ទាំង​ខ្សែការពារ​រន្ទះ អន្តូង​ខួង ម៉ូ​ទ័​រ​បូមទឹក និង​ស៊ីទែន​ទឹក​ផង​ដែរ​)​។

បើ​តាម​របាយការណ៍​បង្ហាញ​របស់​លោកនាយក​ប្រតិបត្តិ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប  បានឱ្យ​ដឹង​ថា ៖  លើ​ការ​ចំណាយ​ទាំងអស់ សម្រាប់​កសាង​ថ្មី  ពី​បាត​ទីតាំង​ជា​ដីស្រែ  បង្កើត​បានជា​ទីតាំង​និង​អាគារ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ក្រឡាញ់  រួម​ទាំង​សម្ភារ​ប្រើប្រាស់ ការ​បំពាក់គ្រឿងសង្ហារឹម  គឺ​មាន​ទំហំ​ទឹកប្រាក់ ជិត​៧​ម៉ឺន ៥​ពាន់​ដុល្លា​អា​មេ​រិ​ក  និង  ជិត​១៤​លាន​រៀល ក្នុង​នេះ តម្លៃ​សាងសង់​អាគារ  ចាក់​ដី​បំពេញ​ធ្លា  សង់​របង ក្លោ​ង​ទ្វារ និង​ជីក​ស្រះ​ទឹក ស្មើនឹង ៥១,៦៦៤ ដុល្លា គឺជា​ការ​ឧបត្ថម្ភ​របស់​លោក​ជំទាវ  គួ​យ ណា​លី​ន ឃឹម​ប៊ុ​ន​សុង​៕​