ផ្ដល់​អណ្ដូងស្នប់​ជូន​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅ​សាលាបឋមសិក្សា​ឆ្កែ​ង​ក្នុង​

ភ្នំពេញ: ​បន្ទាប់ពី​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ការប្រើប្រាស់​អណ្ដូងស្នប់​នៅ​សាលាបឋមសិក្សា ហ៊ុន សែន ក្បាល​ត្រាច ស្ថិតនៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី បាន​បន្ត​ចុះ​ពិនិត្យមើល​ការប្រើប្រាស់​អណ្ដូងស្នប់​នៅ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ ហ៊ុន សែន ២​ធ្នូ ស្ថិតនៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែលជា​អំណោយ​របស់​ឯកឧត្តម​។

​តាម​ការ​ឱ្យដឹងពី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អណ្ដូងទឹក​នេះ មានគុណ​ភាពល្អ​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ មិនមាន​ជាតិ​កំបោ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព ជាពិសេស​ពេល​យើង​ងូត​ទៅ​សក់​មិន​រឹង ព្រោះ​មន្ទីរ​រ៉ែ និង​ថា​ម​ពេល បាន​យក​ទឹក​នេះ​ទៅធ្វើ​ការពិសោធន៍​រួចមក ដែលជា​លទ្ធផល​គឺ​ល្អ ។

​បន្ទាប់មក លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម និង​សហការី រួម​នឹង​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​ផ្ដល់​អណ្ដូងស្នប់​ជូន​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅ​សាលាបឋមសិក្សា​ឆ្កែ​ង​ក្នុង ស្ថិតនៅ​ភូមិ​ឆ្កែ​ង ឃុំ​ស្រែ​ខ្ទុំ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី និង​មានការ​អញ្ជើញ​ចូលរួម​ពី​អាណាព្យាបាល​សិស្សានុសិស្ស​ដែលជា​ជនជាតិដើម​ភាគតិច​ព្នង និង​កួយ ជិត​២០០​នាក់​។

​លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព មានការ​រីកចម្រើន​គ្រប់​វិស័យ ពិសេស​វិស័យ​អប់រំ​ត្រូវបាន​ពង្រីក​រហូតដល់​តំបន់ ដាច់ស្រយាល ដូចជា​ភូមិ​ឆ្កែ​ង​ក្នុង ឃុំ​ស្រែ​ខ្ទុំ ស្រុក​កែវ​សីមា នេះ​ជាដើម ដើម្បី​កសាង​ឱ្យមាន​ធនធានមនុស្ស​នៅ​គ្រប់​ទីកន្លែង ជា​ធនធានមនុស្ស​សម្រាប់​បន្តវេន​ដឹកនាំ​ប្រទេស​នៅនឹងកន្លែង​ភូមិ ឃុំ ស្រុក​របស់ខ្លួន ។

​លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា នេះ​ជា​អណ្តូងស្នប់​ទី​១១ ដែល​បាន​ផ្តល់ជូន​សាលារៀន​នៅតាម​ឃុំ​សង្កាត់​នីមួយៗ ហើយ​ក្រុមការងារ​នឹង​ខឹ​ត​ខំ​កៀងគរ​អំណោយ​ពី​សប្បុរសធម៌ តាម​គោលការណ៍​ចែករំលែក​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ផ្តល់ជូន​ក្នុង​មួយ​ឃុំ​នីមួយៗ ឱ្យបាន​អណ្តូងស្នប់​មួយ​នៅ​គ្រប់​ឃុំ​សង្កាត់​ទូទាំង​ខេត្ត​។

​ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី ក៏បានផ្ដល់​សារុង​ចំនួន​១​ដល់​ប្រជាពលរដ្ឋ ដែល​បាន​អញ្ជើញ​ចូលរួម​, សិស្សានុសិស្ស​ម្នាក់ៗ​ទទួលបាន ប៊ិក សៀវភៅ​, ផ្ដល់ជូន​អាវ​រងារ​ជូន​ដល់​លោកគ្រូ អ្នកគ្រូ រួម​នឹង​ផ្ដល់ជូន​សម្ភារៈ សិក្សា និង​កីឡា​មួយចំនួន​ជូន​ដល់​សាលា​ផងដែរ​៕

ផ្ដល់​អណ្ដូងស្នប់​ជូន​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅ​សាលាបឋមសិក្សា​ឆ្កែ​ង​ក្នុង​

ផ្ដល់​អណ្ដូងស្នប់​ជូន​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅ​សាលាបឋមសិក្សា​ឆ្កែ​ង​ក្នុង​

ផ្ដល់​អណ្ដូងស្នប់​ជូន​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅ​សាលាបឋមសិក្សា​ឆ្កែ​ង​ក្នុង​