សាលា​ពាណិជ្ជ​សាស្ត្រ Nanyang ផ្តល់​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត នៅ​សិង្ហ​បុរី​

Nanyang Business School (NBS) នៃ​សាកលវិទ្យាល័យ Nanyang Technological University(NTU) សិង្ហ​បុរី ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរជាតិ​នានា ឲ្យ​បន្ត​ការសិក្សា​ថ្នាក់ អនុបណ្ឌិត ក្នុង​ឆ្នាំ​សិក្សា ២០១៦ -២០១៧ ។​

​សាលា​ពាណិជ្ជ​សាស្ត្រ Nanyang ជា​គ្រឹះស្ថានសិក្សា​ផ្នែក​សេដ្ឋកិច្ច ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៥៦ មាន​គោលដៅ​បណ្តុះបណ្តាល​ពី​ចំណេះ​សេដ្ឋកិច្ច​សាកល ទាំង​ទ្រឹស្តី និង​ការអនុវត្ត នៅ​សិង្ហ​បុរី​។​

​សិស្ស និស្សិត​ដែលមាន​បំណង​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត ជំនាញ Business Administration ត្រូវមាន​ពិន្ទុ​ភាសា​អង់គ្លេស TOEFL យ៉ាងតិច ៦០០ PBT និង​IELTS យ៉ាងតិច ៦.៥ ហើយ​បេក្ខជន​ត្រូវ​ភ្ជាប់​នូវ​ឯកសារ ដូចជា ប្រវត្តិរូប​សង្ខេប លិខិតឆ្លងដែន សញ្ញាបត្រ មានបទពិសោធន៍​ការងារ​យ៉ាងតិច ២​ឆ្នាំ លិខិតបញ្ជាក់​របស់​ប្រធាន​ស្ថាប័ន ព្រឹត្តិបត្រ​ពិន្ទុ លិខិត​អំណះអំណាង និង​ឯកសារ ពាក់ព័ន្ធ​ផ្សេងទៀត​។ សិស្ស និស្សិត​អាចដាក់​ពាក្យ​ស្នើ​អាហារូបករណ៍ ពី​ថ្ងៃនេះ​រហូតដល់​ចុង ខែមីនា ឆ្នាំ​២០១៦​នេះ​។​

​សិស្ស និស្សិត​ដែលមាន​បំណង​បន្ត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ (MBA) អាចទាក់ទង​ការិយាល័យ​អាហារូបករណ៍​តាមរយៈ​អ៊ី​ម៉ែ​ល ឬ​គេហទំព័រ ដើម្បី​ទទួលបាន​ព័ត៌មាន​អាហារូបករណ៍​លម្អិត​។ សម្រាប់​ព័ត៌មាន​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត ជំនាញ​ដទៃទៀត សិស្ស និស្សិត អាច​ចូលទៅ​កាន់​គេហទំព័រ​សាកល​វិទ្យា NYU គឺ ៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​