អ្នកគ្រូ​ប្រើ​វិធីសាស្ត្រ​អាក្រាត​ដើម្បី​ជំរុញ​សិស្ស​ឲ្យ​រៀន​អង់គ្លេស​ឆាប់​ចេះ​

​ទូរទស្សន៍ Desnudando Las Noticias (DLN) របស់​វេ​ណេ​ស៊ុយ​អេ​ឡា បានបង្ហាញ​ពី​វិធីសាស្ត្រ​ថ្មី​មួយ​ក្នុង​ការជំរុញ​ឲ្យ​សិស្ស​ដែល​និយាយ​ភាសា​អេ​ស្ប៉ា​ញ អាច​ចាប់យក​ចំណេះដឹង​ភាសា​អង់គ្លេស​បាន​ឆាប់រហ័ស​។ តាមរយៈ​កម្មវិធី​បង្រៀន​តាម​ទូរទស្សន៍​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​ណិ​ត អ្នកគ្រូ​ដ៏​ស្រស់ស្អាត ស្ថិតក្នុង​ស្ថានភាព​នន​ល​គោក ដោយ​ជឿជាក់ថា នេះ​ជា​វិធីសាស្ត្រ​នាំ​ឲ្យ​សិស្ស​តាំងចិត្ត​ខ្ពស់​ក្នុងការ​រៀនសូត្រ​។​

​ចាប់ដំណើរការ​ពី​ឆ្នាំ​២០១៤ DLN ជា​ទូរ​ទស្ស​ន័​អ៊ី​ន​ធ័​រ​ណិ​ត​ដែល​ផ្តល់ព័ត៌មាន​អាក្រាត (Naked News) ដ៏​ពេញនិយម​នៅ​តំបន់​អាមេរិក​ឡាទីន ដោយ​អ្នក​ដែល​អាច​ទស្សនា​បាន​ត្រូវតែ​ចុះឈ្មោះ​បង់លុយ​ជាប្រចាំ​។ «​អ្នក​អាច​រៀន​ភាសា​អង់គ្លេស​បាន​នៅពេលដែល​គ្រូ​របស់​អ្នក​ដោះ​សម្លៀកបំពាក់​ចេញ​។ អ្នក​អាច​រៀន​វាក្យសព្ទ និង​វេយ្យាករណ៍ ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក​» នេះ​បើ​យោងតាម​ពាណិជ្ជកម្ម​ដែល​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍ DLN ផ្ទាល់​។​

​ជាមួយគ្នានេះ​ផងដែរ ក្រោយ​បញ្ចប់​ការសិក្សា សិស្ស​នឹង​ទទួលបាន​សញ្ញាបត្រ​លំដាប់​អន្តរជាតិ​។ ព័ត៌មាន​អាក្រាត ហាក់ដូចជា​កំពុង​ទទួលបាន​នូវ​ការពេញនិយម​ខ្លាំង​នៅ​អាមេរិក​ឡាទីន ជាពិសេស​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា នា​អំឡុង​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់ Copa America៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​