ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជា​កម្មករ​អូស​ត្រី​នៅ​ផ្សារ​ដើម​គ ព្រោះតែ​សេពគប់​ជាមួយ​ក្រុម​ចោរ​កាច់ក​ម៉ូតូ ក៏​ត្រូវ​ប៉ូ​លី​ស​ចាប់​វាយ​ខ្នោះ ខណៈ​ពេល​កំពង់​ជិះ​ម៉ូតូ​ជាមួយ​ក្រុម​ចោរ​ដែល​លួច​កាច់ក បាន​ពី​ជន​រង​គ្រោះ​កាលពី​ថ្ងៃមិញ​នៅ​ម្តុំ​ផ្សារ​គីឡូ​តិ៍​លេខ​៤ ហើយ​ត្រូវ​ម្ចាស់​គេ​តាម​រក​ឃើញ​វី​ញ​នៅ​ម្តុំ​បឹង​សាឡា​ង ហើយ​ស្រែក​ឆោឡោ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ឡោម​ព័ទ្ធ​ចាប់​ម្នាក់​តែ​ម្នាក់ ចំណែក​បក្សពួក​ជា​ចោរ​២​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​បាត់​ស្រមោល​តែ​ម្តង​។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេ​ល​ម៉ោង​០៦​និង​០០​នាទី​យប់​ថ្ងៃ​ទី​១១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​២៦១ ម្តុំ​រោងចក្រ​ស្ករ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​។ យុវជន​ជា​កម្មករ អូសរ​ទះ​ត្រី​នៅ​ផ្សារ​ដើម​គ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ​ថន ចាន់​រិ​ទ្ឋ អាយុ​១៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជាមួយ​យាយ ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក បាន​ប្រាប់​សមត្ថកិច្ច​អោយ​ដឹង​ថា​មុន​ពេល​កើតហេតុ​ខ្លួន​កំពុង​ឈរ​លេង​នៅ​មុខ​ផ្ទះ ស្រាប់តែ​មាន​អ្នក​ស្គាល់គ្នា​២​នាក់​បាន​ជិះ​ម៉ូតូ​មក​ហៅ​ខ្លួន​ទៅ​ទិញ​ទឹកអំពៅ​ផឹក​នៅ​ក្បែរ​ៗ​នោះ ស្រាប់តែ​ជិះ​ម៉ូតូ​មិន​ទាន់​បាន​១០០​ម៉ែត្រ​ផង ក៏​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​តាម​ពីក្រោយ​ហើយ​ស្រែក ថា​ពួក​គេ​ជា​ចោរ ធ្វើ​អោយ​រូបគេ​ភ័យ​ក៏​លោត​ចុះ​ពីលើ​ម៉ូតូ ក៏​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ស្វាគមន៍​ម្នាក់​១​ដៃ​ម្នាក់​១​ជើង បណ្តាល​អោយ​រូបគេ​ដួល​ដេក​លើ​ដី បើ​ទោះជា​រូបគេ​ប្រឹង​ស្រែ​កថា រូបគេ​មិនមែន​ជា​ចោរ​ក៏​ដោយ រហូត​ដល់​សមត្ថកិច្ច​បាន​មក​ដល់ ក៏​បាន​ចាប់​វាយ​ខ្នោះ​រូបគេ​យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​បឹង​សាឡា​ង​។ ពេល​មក​ដល់​ប៉ុស្តិ៍​រូបគេ​បាន​ស្រែកយំ​អង្វរ​ប្រាប់​ប៉ូ​លី​ស​ថា គេ​មិនមែន​ជា​ចោរ​ទេ ហើយ​ក៏​មិនដឹង​ថា​បុរស​២​នាក់​ទៀត​ជ​ចោរ​ដែរ ព្រោះ​ទើបតែ​សែ​ប​គុប​នឹង​ស្គាល់គ្នា​បាន​ជាង​កន្លះ​ខែ​នេះ​ទេ​។

ចំណែក​ម្ចាស់​ម៉ូតូ​ដែល​ត្រូវ​ក្រុម​ចោរ​កាច់ក យក​ទៅ​បាត់​នោះ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​នៅ​ពេល​ថ្ងៃត្រង់​ម៉ោង​ប្រហែល​១២ គាត់​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​ទិញ​ម្ហូប​នៅ​ផ្សារ​គីឡូ​តី៍​លេខ​៤ ម្តុំ​សា​លាស​ន្ឋ​រ​ម៉ុ​ក ស្រាប់តែ​ត្រូវ​ក្រុម​ចោរ​កាច់ក យក​ម៉ូតូ​គាត់​ទៅ​បាត់​តែ​ម្តង ហើយ​គាត់​បាន​ជិះ​ម៉ូតូ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ទឹក​ល្អ​២ រួច ដោយ​មិន​អស់ចិត្ត​គាត់​ក៏​បាន​ជិះ​ម៉ូតូ​ឆ្វែល​តាម​រក​ម៉ូតូ​គាត់ នៅ​ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ រហូត​ដល់​ម្តុំ​បឹង​សាឡា​ង ក៏​បានឃើញ យុវជន​៣​នាក់ ជិះ​ម៉ូតូ​របស់​គាត់​មែន ពេល​នោះ​គាត់​បាន​ស្រែក​អោយ​ឈប់ តែ​យុវជន​ទាំង​៣​នាក់​នោះ​មិន​ព្រម​ឈប់ ទើប​គាត់​ស្រែ​កថា​ចោរ​ៗ អោយ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ជួយ​ចាប់ ធ្វើ​អោយ​យុវជន​មនាក់​ជិះ​ពីក្រោយ​គេ​ភ័យ ក៏​លោត​ចុះ​ពីលើ​ម៉ូតូ ទើបត្រូវ​ចាប់​បាន ចំណែក​ជនសង្ស័យ​២​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​គាត់​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ​។​បច្ចុប្បន្ន​យុវជន​សង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​សួរនាំ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​បក្សពួក បន្ថែម​ទៀត​ផង​ដែរ​។