ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តសៀមរាប​៖  នគរបាល​ប្រឆាំង​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ៤​នាក់​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​បញ្ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​ខេត្ត​។​ហេតុការណ៍​ចុះ​បង្ក្រាប​ករណី​ខាងលើ​នេះ​បាន​ធ្វើ​ទ្បើ​ង​នៅ​ពីរ​កន្លែង​ផ្សេង​គ្នា ក្នុង​ថ្ងៃ​ទី​១០ និង​ទី​១១​ខែ​កម្ភៈ ឆ្នាំ​២០១៦​ស្ថិត​នៅ​ចំណុច​តាម​បន្ទប់​ជួល​ក្នុង​ក្រុង​សៀមរាប​។​

លោក​វរៈ​សេនី​យ៏ ទោ អ៊ុំ សា​អាត នាយការិយាល័យ ប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​ថា​ក្នុង​ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ប្រើប្រាស់​នូវ​សា​ធាតុ​ញៀន​ដោយ​ខុសច្បាប់​នេះ ដោយ​មាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌកំ​ម្រិ​ល​ស្រាល និង​កំ​ម្លាំ​ង​អធិការ​នគរបាល​ក្រុង​សៀមរាប រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់​ជា​បន្តបន្ទាប់ ហើយ​បញ្ជូន​មក​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​នៃ​ស្នងការ​ខេត្ត​ជា​។

​លោក​បន្ត​ថា ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ មាន​ទី​១/​ឈ្មោះ តន់ ភ័ក្ត្រ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​រត់​ម៉ូតូ​មាន​ទីលំនៅ ភូមិ​ថ្មី​ព្រៃ​ផ្នង់ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ទី​២/ ឈ្មោះ ហម ច​ន្នី ភេទ ស្រី អាយុ​២៤​ឆ្នាំ​មុខរបរ​នារី​អូ​ខេ ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ទី​៣/​ឈ្មោះ គី វុ​ត្ថា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​មុខរបរ​រត់​ម៉ូតូ រស់នៅ​ភូមិ​ឪ​ទ្បោ​ក ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ទី​៤/​ឈ្មោះ ហង្ស សុ​ជាតិ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​កន្ត្រក់ សង្កាត់​ស្វាយ​ដង្គំ ក្រុង ខេត្តសៀមរាប​។ លោក បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ធ្វើការ​សាកសួរ​រួច​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​ជនសង្ស័យ​ប្រុស ស្រី ទាំង​៤​នាក់​បញ្ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​ខេត្ត នៅ​ល្ងាច ថ្ងៃ​ទី​១១​ខែ​ក​ម្ភះ​ឆ្នាំ​២០១៦​នេះ​៕