ដី​ភ្នំ​នៅ​ឃុំ​បិត​ត្រាំ​ង​ប្រឈម​នឹង​ការ​វិនាស​ហិនហោច​ ក្រោម​ស្នាដៃ​ឯកឧត្តម​ ឧកញ៉ា​មហាសេដ្ឋី​លុយ​ អគ្គនាយក​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ​

​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ បាន​សម្តែង​នូវ​ការ​រិះគន់​ទៅ​លើ​អំពើ​របស់​ឯកឧត្តម​ ឧកញ៉ា​ លូ​ គឹ​ម​ឈ​ន់​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ ទទួល​បន្ទុក​ជា​ប្រធាន​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​ ដែល​បាន​ជីក​កកាយ​ដី​ភ្នំ​ជា​ច្រើន​កន្លែង​ឋិត​នៅ​តំបន់​ឃុំ​បិត​ត្រាំ​ង​ ដឹក​ជញ្ជូន​យក​ទៅ​ចាក់​លុប​ព្រៃ​លិច​ទឹក​ និង​លុប​សមុទ្រ​ តាម​បណ្តោយ​ឆ្នេរ​តំបន់​ចម្ការ​ដូង​ នាំ​ឲ្យ​ភ្នំ​ទាំងនោះ​ប្រឈម​នឹង​ការ​រលាយ​ហិនហោច​ និង​វិនាស​ព្រៃ​លិច​ទឹក​ ។​

​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចាក់​ដី​លុប​សមុទ្រ​នៅ​តាម​បណ្តោយ​ឆ្នេរ​តំបន់​ចម្ការ​ដូង​នោះ​ ត្រូវ​បាន​លោក​ ទិ​ត្យ​ វុ​ទ្ធី​ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ មាន​ប្រសាសន៍​ប្រាប់​បណ្តាញសារព័ត៌មាន​ឲ្យ​ដឹង​ថា​ មិន​មានច្បាប់​អនុញ្ញាត​ទេ​ ហើយ​លោក​បាន​ចាត់​លោក​អភិបាលរង​ស្រុក​ទទួល​បន្ទុក​ការងារ​ជំនាញ​ម្នាក់​ ឲ្យ​ចុះ​ត្រួតពិនិត្យ​មើល​រួច​ហើយ​ ។​

​ដោយឡែក​ លោក​ នេន​ ចំរើន​ ប្រធាន​ការិយាល័យ​ជលផល​ខេត្ត​ព្រះ​សីហ​នុ​ បាន​បញ្ជាក់​ប្រាប់​បណ្តាញសារព័ត៌មាន​ឲ្យ​ដឹង​ថា​ ករណី​ចាក់​ដី​លុប​សមុទ្រ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​នោះ​ លោក​បាន​ចាត់​មន្ត្រី​ឲ្យ​ចុះ​ត្រួតពិនិត្យ​រាល់​ហើយ​ដែរ​ ដើម្បី​ផ្ទៀងផ្ទាត់​មើល​ឲ្យ​បាន​ប្រាកដ​ថា​ តើ​សកម្មភាព​នៃ​ការ​ចាក់​ដី​លុប​សមុទ្រ​ក្នុង​តំបន់​ខាងលើ​ បង្ក​ផល​ប៉ះពាល់​ដល់​ព្រៃ​លិច​ទឹក​ក្នុង​កម្រិត​ណា​ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ បាន​លាន់មាត់​ឲ្យ​ដឹង​ទៀត​ថា​ ប្រសិនបើ​សកម្មភាព​ជីក​កកាយ​ភ្នំ​យក​ដី​ចាក់​លុប​សមុទ្រ​ និង​លុប​ព្រៃ​លិច​ទឹក​ ក្រោម​ស្នាដៃ​ឯកឧត្តម​ ឧកញ៉ា​ លូ​ គឹ​ម​ឈ​ន់​ ជា​ម្ចាស់​ដី​ព្រៃ​ភ្នំ​ មិន​ត្រូវ​បាន​ទប់ស្កាត់​ និង​មាន​វិធានការ​ឲ្យ​បាន​ទាន់​ពេលវេលា​ទេ​នោះ​ គឺ​ភ្នំ​ក៏​បាត់បង់​ ព្រៃ​លិច​ទឹក​ក៏​ហិនហោច​ និង​ឆ្នេរសមុទ្រ​ក៏​រង​ផល​ប៉ះពាល់​ខាង​ផ្នែក​បរិស្ថាន​ ។​

​លោក​ លូ​ គឹ​ម​ឈ​ន់​ អាយុ​៦០​ឆ្នាំ​ ដែល​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​មានឱកាស​កាន់កាប់​មុខ​តំណែង​ខ្លាញ់​ជា​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​ប្រមាណ​ជិត​២០​ឆ្នាំ​មក​ហើយៗ​លោក​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩០៣/២៨៣​ ចុះ​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០០៣​ ។​ ក្រោយមក​ លោក​ឧកញ៉ា​ លូ​ គឹ​ម​ឈ​ន់​ ដែល​ល្បី​ជា​មហាសេដ្ឋី​លុយ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នោះ​ត្រូវ​បាន​តែងតាំង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៨/៩៤៤​ ចុះ​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០០៨​ បន្ត​ពីមុខ​តំណែង​ជា​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​ច្រើន​អាណត្តិ​ជា​ហូរហែ​រហូត​ទល់​បច្ចុប្បន្ន​ ។​

​ជុំវិញ​ការ​ចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ឃុំ​បិត​ត្រាំ​ង​នោះ​ សារព័ត៌មាន​ដើម​ត្នោត​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​ឯកឧត្តម​ លូ​ គឹ​ម​ឈ​ន់​ បាន​នៅឡើយ​ទេ​ គិត​ត្រឹម​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ ៕​

ដី​ភ្នំ​នៅ​ឃុំ​បិត​ត្រាំ​ង​ប្រឈម​នឹង​ការ​វិនាស​ហិនហោច​ ក្រោម​ស្នាដៃ​ឯកឧត្តម​ ឧកញ៉ា​មហាសេដ្ឋី​លុយ​ អគ្គនាយក​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ​

Related