កម្ពុជា​នាំ​អង្ករ​ចេញ​ជាង​៤៤​តោន កើន​ជាង​២២​ភាគរយ ក្នុង​ខែមករា​

​ក្នុង​ខែមករា ដើមឆ្នាំ​២០១៦ កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន​៤៤,០៣៣​តោន ។ តួលេខ​នេះ ត្រូវបាន​បង្ហាញ​នៅក្នុង​របាយការណ៍​រប​ស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់ បំពេញបែបបទ​នាំចេញ​អង្ករ​។

​ផ្អែក​តាម​របាយការណ៍​ដដែល បរិមាណ​នៃ​ការនាំចេញ​សម្រាប់​ខែមករា គឺ​កើនឡើង​២២.៦​ភាគរយ បើ​ធៀប​នឹង​ការនាំចេញ​នៅក្នុង​ខែមករា ឆ្នាំ​២០១៥ ដែលមាន​ចំនួន​៣៥,៩២១​តោន​។ របាយការណ៍ បាន​ឲ្យ​ដឹង​ទៀតថា ប្រភេទ​អង្ករ​ដែល​នាំចេញ​រួមមាន អង្ករ​ក្រអូប​ក្នុង​បរិមាណ ២៣ ,០២៣​តោន អង្ករ​គ្រាប់​វែង​ក្នុង​បរិមាណ ១៨,៧៥៥ តោន និង​អង្ករ​ចំហុយ​គ្រាប់​វែង​ក្នុង​បរិមាណ ២,២៥៥ តោន​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៥ កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន​៥៣៨,៣៩៦​តោន កើនឡើង​៣០.១​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែល​នាំចេញ​បាន​ក្នុង​បរិមាណ​៣៨៧,០៦១​តោន​។ បរិមាណ​នៃ​ការនាំចេញ​ក្នុង​ឆ្នាំ​២០១៥ សម្រេច​បានតែ​ជាង​ពាក់កណ្តាល​ប៉ុណ្ណោះ​នៃ​ផែនការ​របស់​រដ្ឋាភិបាល​ដែល​គ្រោង​នឹង​នាំចេញ​អង្ករ​ឲ្យ​បាន​១​លាន​តោន​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​