អ្នកទេសចរណ៍ អាមេរិកម្នាក់ បាត់ខ្លួន ក្រោយចូល មកលេង ក្រុងព្រះសីហនុ តាមនាវាទេសចរណ៍ ខ្នាតយក្ស Vollendam

ព្រះសីហនុៈ អ្នកទេសចរណ៍ ជនជាតិអាមេរិកកាំងម្នាក់ ក្នុងចំណោម អ្នកទេសចរណ៍ប្រមាណ ២០០០ នាក់ ដែលបានមកកម្សាន្ត ក្នុងខេត្តព្រះសីហនុ តាមរយៈនាវាទេសចរណ៍អន្តរជាតិ Vollendam  បាននឹងកំពុងបាត់ខ្លួន ក្នុងក្រុងព្រះសីហនុ ។

 តាមសេចកក្តីរាយការណ៍បានអោយដឹងថា គិតត្រឹម៉ោង៩ និង៣០នាទី  យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបាននឹងកំពុងជួយអន្តរាគមន៍ ដើម្បីស្វែងបុរសជន ជាតិអាម៉េរិកកាំងដែលបាត់ខ្លួន ខណៈចូលមកទេសចរណ៍ក្នុងខេត្តព្រះសីហនុ តាមរយៈនាវាទេសចរណ៍។

បើតាមមន្ត្រីកងរាជអាវុធហត្ថបានអោយដឹងថា បុរសជនជាតិអាមេរិកដែលបានបាត់ខ្លួននោះ ឈ្មោះ LEWIS JAMES EDWARD អាយុ៧៨ឆ្នាំ (13 No 1938) កាន់លិខិតឆ្លងដែនលេខ ៤៦៥៥៣៨១៦១ ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ នាវាអន្តរជាតិ Volendam បានដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ ជិត២០០ នាក់មកទស្សនាកម្សាន្ត ទីក្រុងទេសចរណ៍ ខេត្តព្រះសីហនុ របស់កម្ពុជា ។ នាវាទេសចរណ៍Volendam នេះមានបណ្តោយ២៣៧,៩ ម៉ែត្រ ទទឹង ៣៤,៤៥ ម៉ែត្រ និងជម្រៅ ៨ម៉ែត្រ បានផ្ទុកអ្នកទេសចរណ៍ ចំនួន ១៣៤៣១នាក់ ក្នុងនោះស្រិ៧៣២នាក់ ដែលមាន៣៨សញ្ជាតិផ្សេងគ្នា ។ នាវានេះមាននាវឹកសរុបចំនួន៦០៩នាក់ ស្រី៨៧នាក់  មាន៣៣សញ្ជាតិ បានធ្វើដំណើរពីវៀតណាម ចូលចតកំពង់ផែនអន្តរជាតិខេត្តព្រះសីហនុ នៅម៉ោង៦ និង ៣០នាទីព្រឹក ហើយបានចេញដំណើរពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសថៃល្ងាចថ្ងៃដដែល៕

អ្នកទេសចរណ៍ អាមេរិកម្នាក់ បាត់ខ្លួន ក្រោយចូល មកលេង ក្រុងព្រះសីហនុ តាមនាវាទេសចរណ៍ ខ្នាតយក្ស  Vollendamអ្នកទេសចរណ៍ អាមេរិកម្នាក់ បាត់ខ្លួន ក្រោយចូល មកលេង ក្រុងព្រះសីហនុ តាមនាវាទេសចរណ៍ ខ្នាតយក្ស  Vollendam