«រូបមន្ត​ចង​បេះដូង» ចប់ព្រឹកនេះ ​តែ​នៅ​មិន​ទាន់​អស់​ចិត្ត​

«រូបមន្ត​ចង​បេះដូង» ចប់ព្រឹកនេះ ​តែ​នៅ​មិន​ទាន់​អស់​ចិត្ត​

ភាគបញ្ចប់

ខ្ញុំ​អាន​បន្ត​….គឺ​ឌីន​គេ​សរសេរ….
«នៅ​ថ្ងៃ​មួយ​ ខ្ញុំ​ទើប​នឹង​​ចាក​ចេញ​ពី​ក្លិប​ហាត់ប្រាណ​។ កូនស្រី​អ្នកមាន​ម្នាក់​បាន​បង្ហាញ​ខ្លួន ជាមួយ​ស្រី​ៗវ័យ​ស្រករ​ៗ​គ្នា​បី​បួន​នាក់។ វា​ប្រហែល​ជា​និស្ស័យ ចិត្ត​ខ្ញុំ​ចាប់​រំញោច​ហើយ​ ខ្ញុំ​មើល​នាង​ដោយ​មិន​ដឹង​ខ្លួន​។ នាង​មាន​សក់​ទង់​ដែង​ ហើយ​ស្អាត​រៀបរយ។ កំភួន​ជើង​និង​ភ្លៅ​តូច​ស្រឡូន ហើយ​ស្បែក​ជើង​ប៉ាតា​របស់​នាង​គួរ​ឱ្យ​ចងចាំ​ជានិច្ច។
ខ្ញុំ​នឹក​នាង​ពេញ​មួយ​យប់។

ប្រការ​នេះ​ធ្វើ​ឱ្យ​ស្អែក​ឡើង​ ខ្ញុំ​ប្រញាប់​ទៅ​ហាត់ប្រាណ​ទាំង​សប្បាយចិត្ត​ និង​តុបតែង​ខ្លួន​គត់មត់។
ខ្ញុំ​ទៅ​ឱ្យ​ត្រូវ​ពេល​ត្រូវ​វេលា​ ហើយ​នាង​ពិត​ជា​ទៀងទាត់​មែន​។
ថ្ងៃនេះ​នាង​ក៏​ស្អាត​ជាង​ម្សិលមិញ​ទៀត​ ដូចជា​បាន​ប្រិតប្រៀង​សម្រាប់​អ្នកណា​ម្នាក់​អ៊ីចឹង​ដែរ។
នេះ​ប្រហែលជា​អារម្មណ៍​មោទនភាព​គ្មាន​ការពិត​​របស់​ខ្ញុំ​ទេ​ដឹង​ ដែល​យល់​ថា ​នាង​ក៏​មាន​អារម្មណ៍​ដូច​ខ្ញុំ​បេះបិទ។

ពេលនេះ​ទៀត ខ្ញុំ​គិត​ថា នាង​បាន​ឃើញ​ខ្ញុំ​ហើយ​ ទោះ​បី​ជា​នាង​ប្រឹង​ធ្វើ​ដូចជា​មិន​បាន​​មើល​ និង​មិន​ចាប់អារម្មណ៍​នឹង​ចិត្ត​តក់ក្រហល់​របស់​ខ្ញុំ។​ នាង​នៅ​ឆ្ងាយ​ប្រមាណ​ជាង១០ម៉ែត្រ​ពី​ខ្ញុំ ​ដូច្នេះ​ខ្ញុំ​បាន​ដើរកាត់​ហ្វូង​មនុស្ស​​ ហើយ​តម្រង់​ឆ្ពោះ​ទៅ​រក​នាង​។
ហេតុផល​ដ៏​សាមញ្ញ​ ហើយ​ដែល​កំពុង​មានអំណាច​លើ​ការ​គិត​របស់ខ្ញុំ គឺ​ខ្ញុំ​ត្រូវ​តែ​បាន​និយាយ​រក​នាង​ទាន់​នាង​នៅ​តែ​ឯង អ៊ីចឹង​ហើយ​ខ្ញុំ​ក៏​​ដើរ​ទៅ​កាន់​នាង​។

ស្រី​តូច​កូន​អ្នក​មាន​ងាក​មក​ឃើញ​ខ្ញុំ ​ហើយ​​បាន​បង្ហាញ​ស្នាម​ញញឹម​មួយ​មក​ភ្លែត បណ្តាល​ឱ្យ​​ខ្ញុំ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។
មុខ​ខ្ញុំ​ស្ពឹកៗ ​ហើយ​ចិត្ត​ក៏​រួញរា​ជាង​មុន​​។
ដំបូង​ខ្ញុំ​គិតថា ខ្ញុំ​ចាស់ទុំ​ក្នុង​រឿង​ស្នេហា​​ហើយ បន្ទាប់​ពី​ខូច​ចិត្ត​ជាមួយ​អ្នក​និពន្ធ​មាន​ល្បិច​ តែ​ពេល​នេះ​ខ្ញុំ​យល់​ថា​ នាង​ម្នាក់​នេះ នៅ​ពី​មុខ​នេះ​ក៏​មិន​ក្មេង​ខ្ចី​ក្នុង​ទំនាក់ទំនង​ប្រុស​ស្រី​ដែរ។
ទោះ​បី​នាង​ញញឹម​ តែ​នា​ង​បាន​ចាកចេញ​ធ្វើ​វា​ហី ភ្លាម​នោះ​​ធ្វើ​ឱ្យ​ខ្ញុំ​ស្រលាំងកាំង។ ខ្ញុំ​យល់​ថា​នាង​ចង់​លេង​ឫក​ឱ្យ​ខ្ញុំ​តាម​ញ៉ែ។

​ប៉ុន្តែ​ទោះ​ដឹង​អ៊ីចឹង​ក៏​ដោយ ខ្ញុំ​មិន​អាច​ឈប់​គិត​អំពី​នាង​សោះ​បន្ទាប់ពី​នោះ​។ ថ្ងៃ​បន្ទាប់ នាង​មិន​បាន​មក​ទេ គឺ​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​។
ខ្ញុំ​ចាប​ផ្តើម​ឆ្ងល់​ថា ​តើ​នាង​លាក់​ខ្លួន​ដោយ​សារ​តែ​ខ្ញុំ​? […]

 

ចុចអានភាគបញ្ចប់ទាំងស្រុង!

ចុចទីនេះដើម្បីចូលអានភាគទី១!

«រូបមន្ត​ចង​បេះដូង» ចប់ព្រឹកនេះ ​តែ​នៅ​មិន​ទាន់​អស់​ចិត្ត​

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ