Tavia Yeung បដិសេធ​ថត​​រឿង​ថ្មី​​ឲ្យ TVB ហើយ​នឹង​ចាក​ចេញ​នៅ​ខែ​មេសា

Tavia Yeung បដិសេធ​ថត​​រឿង​ថ្មី​​ឲ្យ TVB ហើយ​នឹង​ចាក​ចេញ​នៅ​ខែ​មេសា

ដោយ​សារ​តែ​ជិត​ផុត​កុងត្រា​ជាមួយ​ប៉ុស្តិ៍​ទូរទស្សន៍​ហុងកុង TVB នៅ​ខែ​មេសា​ខាង​មុខ តារា​សម្ដែង​ល្បី​ឈ្មោះ Tavia Yeung បាន​បដិសេធ​នឹង​សំណើ​ថត​រឿង​ថ្មី​ជាមួយ​រៀមច្បង​ដែល​នាង​ចូល​ចិត្ត។

 

Tavia Yeung បដិសេធ​ថត​​រឿង​ថ្មី​​ឲ្យ TVB ហើយ​នឹង​ចាក​ចេញ​នៅ​ខែ​មេសា

 

កំពូល​តារា​សម្ដែង​ស្រី​របស់ TVB នាង Tavia Yeung បាន​ឲ្យ​ដឹង​ថា​ខ្លួន​ពិត​ជា​ត្រេកអរ​​ខ្លាំង​ណាស់​នៅ​ពេល​ផលិតករ​រឿង Wong Wai Sing ប្រគល់​រឿង​ថ្មី​ឲ្យ​នាង​លេង​ជាមួយ​តារា​រៀម​ច្បង Gallen។ យ៉ាងណាមិញ ដោយ​សារ​តែ​កុងត្រា​របស់​នាង​នឹង​ត្រូវ​ដាច់ នៅ​ពេល​រឿង​នេះ​ចាប់​ផ្ដើម​ថត​បាន​១​ខែ​ដូច​នេះ​ហើយ​នាង​ត្រូវ​បដិសេធ​នឹង​សំណើ​នេះ ព្រោះ​មិន​ចង់​ឲ្យ​រឿង​ផ្ទាល់​ខ្លួន​ប៉ះពាល់​នឹង​ក្រុម​ការងារ​ទាំង​មូល។ តារា​អាយុ ៣៦ ឆ្នាំ​បាន​​បន្ថែម​ថា​ខ្លួន​ពិត​ជា​សោកស្ដាយ​ខ្លាំង​ណាស់​ដែល​មិន​ចូល​រួម​ក្នុង​រឿង​លើក​នេះ។

 

ស្រប​ជាមួយ​គ្នា​នេះ​ដែរ មាន​ពាក្យ​ចចាមអារ៉ាម​លេច​ឮ​ថា ដោយ​សារ​​តែ Tavia សម្រេច​មិន​បន្ត​កុងត្រា​ជាមួយ​ក្រុមហ៊ុន TVB ​ដូចនេះ​ហើយ​ប៉ុស្តិ៍​ទូរទស្សន៍​នេះ​នឹង​លុប​ចោល​ការ​បញ្ចាំង​រឿង​ភាគ​ចុងក្រោយ​របស់​នាង​គឺ​រឿង “The Last Healer In Forbidden City”។ យ៉ាងណាមិញ តារា​សម្ដែង​នៅ​ក្នុង​រឿង​នេះ​ជាមួយ Tavia Yeung លោក Roger Kwok បាន​ចេញ​មុខ​មក​ស្រាយ​ថា​លោក​មិន​បារម្ភ​ពី​ព័ត៌មាន​គ្មាន​ការពិត​នេះ​ទេ។

 

“នេះ​គឺ​ជា​រឿង​ដែល​ត្រូវ​បាន​ចំណាយ​ដើម​ទុន​ច្រើន។ ខ្ញុំ​មិន​ដែល​ឮ​អ្នក​ណា​ដែល​បោះ​ទុន​ហើយ​មិន​ចង់​បាន​ចំណេញ​​វិញ​នោះ​ទេ”។

 

Tavia Yeung បដិសេធ​ថត​​រឿង​ថ្មី​​ឲ្យ TVB ហើយ​នឹង​ចាក​ចេញ​នៅ​ខែ​មេសា

 

Tavia Yeung បញ្ចប់​ការ​សិក្សា​ពី​វគ្គ​បណ្ដុះ​បណ្ដាល​តារា​​សម្ដែង​ជំនាន់​ទី ១៣ របស់ TVB ក្នុង​ឆ្នាំ ១៩៩៩។ តារា​សម្ដែង​កើត​ឆ្នាំ ១៩៧៩ នេះ​គឺ​ជា​តារា​ស្រី​ទី​១ ដែល​ទទួល​បាន​ពាន​រង្វាន់​ទាំង ៤ ដ៏​មាន​តម្លៃ​របស់ TVB ដោយ​ក្នុង​នោះ​រួម​មាន៖ តារា​សម្ដែង​មាន​ការ​រីក​ចម្រើន​ក្នុង​ឆ្នាំ ២០០៣ តារា​សម្ដែង​រង​ល្អ​បំផុត​ក្នុង​ឆ្នាំ២០០៨ តារា​សម្ដែង​ស្រី​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ឆ្នាំ ២០០៩ និង​តារា​សម្ដែង​ស្រី​ល្អ​បំផុត​ក្នុង​ឆ្នាំ ២០១២៕

 

ចុចអាន៖រំឭក​​អនុស្សាវរីយ៍​ថត​រឿង “ស៊ុនអ៊ូខុង” កម្សត់​កម្រ​កាល​ពី​៣០ឆ្នាំ​មុន

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖ jaynestars