ថ្ងៃ Valentine ឆ្នាំ​មុន​ៗ តារា​ល្បី​​ទាំង​៦​គូ​នេះ​ទិញ​អ្វី​ឲ្យ​គូស្នេហ៍?

សល់​តែ​រយៈ​ពេល​២​ថ្ងៃ​ទៀត​ទេ​ថ្ងៃ​ Valentine’s Day ឬថ្ងៃ​នៃ​សេចក្ដី​ស្រលាញ់​ឈាន​ចូល​មក​ដល់ហើយ។ ក្នុង​ថ្ងៃ​នេះ​ផ្ទាល់​​មនុស្ស​ភាគ​ច្រើន​តែង​ទិញ​របស់​របរ​ផ្សេង​ជូន​អ្នក​ដែល​ពួក​គេ​ស្រលាញ់​ដូច​ជា គូ​ស្នេហ៍ មិត្ត​ប្រុស​ស្រី ប្ដី​ប្រពន្ធ​ឬ​ក្រុម​គ្រួសារ។​ ពេល​នេះ​ក្រឡេក​មើល​តារា​ល្បី​ទាំង​នេះ​វិញ កាល​ពី​ឆ្នាំ​មុន​ៗ​តើ​ពួក​គេ​ទិញ​កាដូ​អ្វី​ខ្លះ​ជូន​គូស្នេហ៍?

១. Katy Perry

ថ្ងៃ Valentine ឆ្នាំ​មុន​ៗ តារា​ល្បី​​ទាំង​៦​គូ​នេះ​ទិញ​អ្វី​ឲ្យ​គូស្នេហ៍?

ថ្ងៃ Valentine ឆ្នាំ​មុន​ៗ តារា​ល្បី​​ទាំង​៦​គូ​នេះ​ទិញ​អ្វី​ឲ្យ​គូស្នេហ៍?
ក្នុង​ឆ្នាំ​២០១១ តារា​ចម្រៀង Katy Perry បាន​ទិញ​​ឡាន​ម៉ាក Bentley ពណ៌​ស្វាយ​ជូន​ទៅ​​អតីត​ស្វាមី​​តារា​សម្ដែង ​Russell Brand ដែល​មាន​តម្លៃ ៣៤០ ០០០​ដុល្លារ។

២. ​Angelina Jolie

ថ្ងៃ Valentine ឆ្នាំ​មុន​ៗ តារា​ល្បី​​ទាំង​៦​គូ​នេះ​ទិញ​អ្វី​ឲ្យ​គូស្នេហ៍?
ឆ្នាំ​២០១០ តារា​សម្ដែង​ជួរ​មុខ​អាមេរិក Angelina Jolie ​បាន​ទិញ​ដើម​អូលីវ​​​អាយុ​២០០​ឆ្នាំ​តម្លៃ ១៨ ៥០០​ដុល្លារ​ឲ្យ​ស្វាមី Brad Pitt ។

៣. David Beckham

ថ្ងៃ Valentine ឆ្នាំ​មុន​ៗ តារា​ល្បី​​ទាំង​៦​គូ​នេះ​ទិញ​អ្វី​ឲ្យ​គូស្នេហ៍?
អតីត​កីឡាករ​បាល់ទាត់ David Beckham បាន​ឲ្យ​កាដូ​ខ្សែក​ម៉ាក Bulgari តម្លៃ​ដល់​ទៅ​៨​លាន​ដុល្លារ​ឲ្យ​ភរិយា Victoria ។

៤. Jay Z

ថ្ងៃ Valentine ឆ្នាំ​មុន​ៗ តារា​ល្បី​​ទាំង​៦​គូ​នេះ​ទិញ​អ្វី​ឲ្យ​គូស្នេហ៍?
ក្នុង​ថ្ងៃ​សេចក្ដី​ស្រលាញ់​ឆ្នាំ​២០០៩ តារា​ចម្រៀង​ Beyonce ទទួល​បាន​កាដូ​ទូរសព្ទ​​ស្រោប​ប្លាទីន​តម្លៃ​២៤ ០០០​ដុល្លារ​ពី​ស្វាមី Jay Z ។

៥. Kanye West

ថ្ងៃ Valentine ឆ្នាំ​មុន​ៗ តារា​ល្បី​​ទាំង​៦​គូ​នេះ​ទិញ​អ្វី​ឲ្យ​គូស្នេហ៍?

ថ្ងៃ Valentine ឆ្នាំ​មុន​ៗ តារា​ល្បី​​ទាំង​៦​គូ​នេះ​ទិញ​អ្វី​ឲ្យ​គូស្នេហ៍?
តារា​រ៉េប Kanye West បាន​ឲ្យ​កង​ដៃ​មាន​​មាន​បន្តោង​ដាំ​ពេជ្រ​​តម្លៃ ៧៣ ០០០​ដុល្លារ​ទៅ​ប្រពន្ធ Kim Kardashian កាល​ថ្ងៃ Valentine ឆ្នាំ ២០១៣។

៦. Justin Bieber

ថ្ងៃ Valentine ឆ្នាំ​មុន​ៗ តារា​ល្បី​​ទាំង​៦​គូ​នេះ​ទិញ​អ្វី​ឲ្យ​គូស្នេហ៍?

Justin Bieber បាន​ចំណាយ​លុយ​២០០០​ដុល្លារ​ប្រមូល​យក​ផ្កា​​កុលាប​ទាំងអស់​របស់​អ្នក​លក់​ផ្កា​ម្នាក់​ដើម្បី​ជូន​អតីត​មិត្ត​ស្រី Selena Gomez  នៅ​ឆ្នាំ​២០១១៕

ចុចអាន៖តារា​​​ហូលីវូដ​៨​នាក់ ដែល​រក​លុយ​បាន​ច្រើន​ជាង​គេ​លើ​ Instagram

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ swimmingly