អត្ថប្រយោជន៍​​ពិសេស​​១១​យ៉ាង​នៃ​ផ្លែ​ខ្វិត​​​ ចំពោះ​សុខភាព​​


អត្ថប្រយោជន៍​​ពិសេស​​១១​យ៉ាង​នៃ​ផ្លែ​ខ្វិត​​​ ចំពោះ​សុខភាព​​

ផ្លែ​ខ្វិត​ ជា​​​ផ្លែ​ឈើពេញ​និយម និង​ងាយ​រក​​ក្នុង​ប្រទេស​កម្ពុជា។​​ មិនត្រឹមតែចំណីក្រៅពេលឆ្ងាញ់​ពិសាបាន​ទាំង ខ្ចី ទាំង ទុំ ប៉ុណ្ណោះទេ ប៉ុន្តែ​ខ្វិត​បានផ្តល់អត្ថប្រយោជន៍ជាច្រើនថែមទៀតផង។ គុណ​ប្រយោជន៍​ទាំង​នោះ​ត្រូវ​បាន​រៀប​រាប់​បង្ហាញ​ដោយ​ គេហទំព័រ Organicfacts ដូច​​ខាង​ក្រោម៖

 

អត្ថប្រយោជន៍​​ពិសេស​​១១​យ៉ាង​នៃ​ផ្លែ​ខ្វិត​​​ ចំពោះ​សុខភាព​​ ​​
 

១. ជួយ​រំលាយ​អាហារ​​

ផ្លែ​ខ្វិត​​ជួយ​ទម្លាក់​ព្រូន​​ក្នុង​ពោះវៀន​ ព្រម​ទាំង​​អាច​ជួយ​​ដល់​អ្នក​​ដែល​មាន​បញ្ហា​​ពិបាក​ក្នុង​ការ​រំលាយ​អាហារ​បាន។ ដើម​និង​មែក​ របស់​វា ផ្ទុក​នូវ​សារធាតុ​​ Feronia Gum ត្រូវ​គេ​ប្រើ​​​ប្រាស់​​​​ជួយ​ព្យាបាល​ រាគ​​មួល​បាន​ផង​ដែរ។

 

២. ជួយ​លាង​ឈាម​​

ទឹក​ផ្លែ​ខ្វិត​ ៥០ ក្រាម លាយ​ជា​មួយ​ទឹក​ក្ដៅ​និង​ស្ករ ជា​ភេសជ្ជៈ​សម្រាប់​លាង​ឈាម កម្ចាត់​ជាតិ​ពុល​ចេញ​ពី​ក្នុង​ឈាម។

 

៣. ព្យាបាល​លើ​បញ្ហា​ឈឺ​ត្រចៀក

ឫស​នៃ​ដើមខ្វិត ជា​​ឱសថ​មួយ​​ព្យាបាល​ដល់​បញ្ហា ឈឺ​ចុក​ចាប់​នៃ​ត្រចៀក​បាន។

 

៤. បង្ការ​ភាព​កង្វះ​​ជាតិ​វីតាមីន​ C

កង្វះ​ជាតិ​វីតាមីន C បង្ក​ជា​​បញ្ហា​ដល់​សុខភាព។ ផ្លែខ្វិតដែល​មាន​សារធាតុ​វីតាមីន C ជួយ​បំពេញ​​ទៅ​សារពាង្គកាយ​ ព្រម​ទាំង​ជួយ​​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ផង​ដែរ។

 

៥. ល្អ​សម្រាប់​ អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម

សារជាតិ Feronia Gum នៅ​ក្នុង​ដើម​និង​មែក​ខ្វិត ជួយ​​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​សរសៃ​ឈាម ដោយ​វា​គ្រប់​គ្រង ទៅ​លើ​ អាំងស៊ុយលីន និង កម្រិត​​គ្លុយកូស​​ ជួយ​បង្ការ​កុំ​ឲ្យ​​កើត​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ធ្ងន់ធ្ងរ​។

 

៦. ​​ជួយ​ព្យាបាល​បញ្ហា​ផ្លូវ​ដង្ហើម

ស្លឹក​នៃ​ផ្លែខ្វិត​ ជួយ​​ព្យាបាល​ជំងឺ​​ស្រាល​ៗ​ដែល​រ៉ាំរ៉ៃ​​ដូច​ជា​ផ្ដាសាយ និង​ ក្អក​ឈឺ​ក វា​អាច​ទម្លាក់​ស្លេស្ម​ សម្រួល​ដល់​ផ្លូវ​ដង្ហើម​ឡើង​វិញ។

 

៧. ​បង្កើន​កម្លាំង

​សាច់​ផ្លែ​​ខ្វិត ១០០​ក្រាម ផ្ដល់​១៤០ កាឡូរី និង​សារជាតិ​ចិញ្ចឹម​ ជួយ​​បង្កើន​ល្បឿន​ដល់​ការ​រំលាយ​អាហារ​និង​​​ ​​ផ្ដល់​កម្លាំង​ដល់​រាងកាយ។

 

៨. ជួយ​តម្រង​នោម​

ការ​​ទទួល​ទាន​​ផ្លែ​ខ្វិត​ ជា​រឿយៗ​ ត្រូវ​បាន​ណែ​នាំ​សម្រាប់​អ្នក​មាន​បញ្ហា​តម្រង​នោម ព្រោះ​វា​អាច​បន្សាប​ជាតិ​ពុល​​ក្នុង​រាង​កាយ​បាន​។

 

៩. ជំនួយ​​ថ្លើម

ផ្លែ​ខ្វិត​​ ជា​ប្រភព​នៃ​ជាតិ Beta-Carotene ជួយ​​ព្យាបាល​បញ្ហា​ពាក់​ព័ន្ធ​នឹង​​​ថ្លើម។ សារធាតុ Thiamine និង Riboflavin ​ក្នុង​ផ្លែ​ខ្វិត ជា​ជំនួយ​សម្រាប់​​សរីរាង្គ​ថ្លើម​​ផង​ដែរ។

 

១០. ព្យាបាល​​ពិស​ពស់​ចឹក

រាល់​ផ្នែក​នៃ ដើម​ខ្វិត​​ ទាំង​អស់ ត្រូវ​បាន​​ប្រើ​ប្រាស់​សម្រាប់​​ការ​ព្យាបាល​ពិស​ពស់​ចឹក​បាន។

 

១១. ប្រឆាំង​នឹង​ជំងឺ​​គ្រុន​ចាញ់​​

សាច់ខ្វិត ត្រូវ​បាន​​ច្នៃ ដោយ​​ ស្ត្រី​នៅ​ព្រំដែន​ថៃ​និង​ភូមា ​ប្រើ​ប្រាស់​ជា​​​​​ឱសថ​​​សម្រាប់​ សម្ផស្ស។ ជា​មួយ​គ្នា​នោះ ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា ការ​លាប​​​សាច់​ផ្លែ​ខ្វិត​បាន​បង្កើត​នោះ​លើ​ស្បែក​អាច​បង្ការ​​​​​គ្រុន​ចាញ់​បាន។

 

*ចំណុច​គួរ​ប្រយ័ត្ន

 

ខ្វិត​ក៏​ដូច​ជា​ផ្លែ​ឈើ​ដទៃ​ទៀត​ដែរ ​គឺ​មាន​ទាំង​ផល​ប្រយោជន៍​និង​ផល​ប៉ះពាល់។ ការ​ទទួលទាន​ផ្លែ​ខ្វិត​ច្រើន​ពេក​អាច​បណ្ដាល​ឲ្យ​មាន​អាការៈ​ហើម​ពោះ ដូច្នេះ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ក្រពះ​គួរ​ប្រយ័ត្ន។ សម្រាប់​អ្នក​មិន​ធ្លាប់​ទទួលទាន​ខ្វិត​ គួរ​ចាប់​ផ្ដើម​ញ៉ាំ​បន្ដិច​ៗ​សិន ដើម្បី​ចៀសវាង​ប្រតិកម្ម​ផ្សេង​ៗ ៕

 

អត្ថប្រយោជន៍​​ពិសេស​​១១​យ៉ាង​នៃ​ផ្លែ​ខ្វិត​​​ ចំពោះ​សុខភាព​​

 

អត្ថប្រយោជន៍​​ពិសេស​​១១​យ៉ាង​នៃ​ផ្លែ​ខ្វិត​​​ ចំពោះ​សុខភាព​​

អត្ថប្រយោជន៍​​ពិសេស​​១១​យ៉ាង​នៃ​ផ្លែ​ខ្វិត​​​ ចំពោះ​សុខភាព​​

 

ចុចអាន៖ ញ៉ាំ​ទឹក​សម្បក​ក្រូច​ឆ្មា​ក្តៅ​ៗ មួយ​កែវ​ពេល​ព្រឹក​អាច​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​បាន

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ organicfacts​​