Pep ធ្លាប់​និយាយ​ថា Iniesta ល្អ ​តែ​មិន​សូវ​ទាក់​ទាញ​អ្នក​​កាសែត ដោយ​សារ…


Pep ធ្លាប់​និយាយ​ថា Iniesta ល្អ ​តែ​មិន​សូវ​ទាក់​ទាញ​អ្នក​​កាសែត ដោយ​សារ…

អ្នក​ចាត់​ការ​​​វ័យ​ក្មេង​តែ​ជោគជ័យ​ លោក Pep Guardiola ធ្លាប់​​និយាយ​ពាក្យ​មួយ​ឃ្លា​ សរសើរ​ខ្សែបម្រើ​ជើង​ចាស់ Andres Iniesta ថា​ជា​កីឡាករ​ដែល​ល្អ​បំផុត​ម្នាក់ តែ​មិន​សូវ​ទទួល​ការ​ចាប់​អារម្មណ៍​ពី​អ្នក​សារ​ព័ត៌មានច្រើន​នោះ​ទេ។

 

អតីត​អ្នក​ចាត់ការ Barcelona ដែល​កំពុង​ដឹក​នាំ Bayern Munich រូប​នេះ បាន​ពោល​​​ថា៖ “Iniesta អត់​ចេះលេងម៉ូដ​សក់ អត់​ពាក់​ក្រវិល ហើយ​ក៏​អត់​មាន​ស្នាម​សាក់​ទាក់ទាញ។ ប្រហែល​ដោយសារ​បែប​នេះ​ហើយ ទើប​សារព័ត៌មាន​មិន​សូវ​ចាប់​អារម្មណ៍​គាត់ តែ​គាត់​ជា​កីឡាករ​ល្អ​បំផុត”។

 

Pep ធ្លាប់​និយាយ​ថា Iniesta ល្អ ​តែ​មិន​សូវ​ទាក់​ទាញ​អ្នក​​កាសែត ដោយ​សារ…Pep ធ្លាប់​និយាយ​ថា Iniesta ល្អ ​តែ​មិន​សូវ​ទាក់​ទាញ​អ្នក​​កាសែត ដោយ​សារ…

 

បុរស​សញ្ជាតិ​អេស្ប៉ាញ​ធ្លាប់​ធ្វើការ​ជា​ច្រើន​ឆ្នាំ​ជាមួយ Iniesta កាល​ពី​នៅ​ទឹកដី Nou Camp។ ពួកគេ​ទាំង​២ ​ជា​កម្លាំង​សំខាន់​សហការ​គ្នា​ជួយ Barca លើក​ពាន​​​១៤ ត្រឹម​រយៈ​ពេល ៣​ឆ្នាំ​ប៉ុណ្ណោះ​។

 

សម្រាប់​ប្រិយមិត្ត​វិញ យល់​យ៉ាង​ណា​ចំពោះ​មួយ​ឃ្លា​របស់ Pep?

 

ចុចអាន៖ Ronaldo៖ យើងចាញ់ព្រោះយើងមិនឈ្ន”